"ឬក៏គេជាប្រពន្ធរបស់លោកអគ្គនាយក!!?"អេណានាងក៏បាននឹកឃើញថាមានព័ត៌មានជាច្រើនបានចុះផ្សាយពីនាយថានាយបានរៀបការជាមួយមនុស្សប្រុសតែថាមិនបានបង្ហាញមុខឡើយ ។ នេះក៏ដោយសារតែជុងហ្គុកនាយមិនត្រូវការឲ្យនរណាដឹងថានាយបានរៀបការជាមួយថេយ៌នោះអីត្រឹមតែចេញព័ត៌មានថានាយរៀបការជាមួយមនុស្សប្រុសនេះនាយមិនចង់ឲ្យចេញផង...
"មិនអាចឡើយ..នេះបើសិនគេជាប្រពន្ធលោកអគ្គនាយកមែនយើងអាចប្រជែងគេយ៉ាងមិចទៅ?!"អេណានាងក៏បាននិយាយឡើង ថាស៊ុងយូទៅនាងជាប្អូនរបស់ជុងហ្គុកអីស៉ីផុយសម្រាប់អេណាបំផុតក្នុងការកម្ចាត់ព្រោះនាងអាងសម្រស់របស់នាងស្អាតលើសស៊ុងយូនោះអីតែដល់មកប្រជែងជាមួយថេយ៌មិចនឹងអាចទៅបើថេយ៌ស្អាតជាងនោះ
"មិនអីឡើយជំហានដំបូងកម្ចាត់នាងស្រីនោះសិន!!"អេណានាងសម្រេចចិត្តថានឹងកម្ចាត់កញ្ញាស៊ុងយូចេញពីជុងហ្គុកជាមុនសិនហើយអ្នកបន្ទាប់គឺថេយ៌នេះហើយ
@ មួយរយះក្រោយមក
មិនយូរកិច្ចប្រជុំសំខាន់ក៏បានចូលមកដល់ហើយវាក៏ជាវិនាទីដំបូងដែលជុងហ្គុកនាយបានបោះនុយដើម្បីស្ទូចយកត្រីស្អុយរលួយនោះមកដែរ (បានន័យថាពួកក្បត់)
"ខ្ញុំសូមណែនាំអ្នកទាំងអស់គ្នានេះគឺជាជំនួយការថ្មីរបស់ខ្ញុំគ្រប់បញ្ហាក្រុមហ៊ុនគេជាអ្នកដោះស្រាយ!!"ជុងហ្គុក
"អេ៎៎..តើលោកចនអាចទុកចិត្តគេម្នាក់នេះងាយបែបនេះឬ?"ម្ចាស់ភាគហ៊ុនម្នាក់ក៏បានសួរទៅនាយ
"បាទព្រោះគេក៏ត្រូវជាប្រពន្ធរបស់ខ្ញុំដែរ!!"ជុងហ្គុក
(ប្រពន្ធហេស៎??)ជីវ៉ុននាយនិយាក្នុងចិត្តទាំងឆ្ងល់ព្រោះថានាយហាក់ដូចជាមិនបានលឺដំណឹងពីអាពាហ៍ពិពាហ៍របស់ជុងហ្គុកសោះឡើយ ពេលលឺជុងហ្គុកនាយនិយាយបែបនេះជីវ៉ុននាយពិតជាភ្ញាក់ផ្អើលខ្លាំងណាស់
"អូ៎..ភរិយាលោកចនពិតជាស្រស់ស្អាតណាស់!!"អ្នករួមភាគហ៊ុនទាំងនោះក៏បាននិយាយសរសើរទៅកាន់ថេយ៌
"ខ្ញុំគិតថានេះមិនមែនជាអ្វីដែលសំខាន់សម្រាប់ទាំងអស់គ្នាឡើយចឹងពួកយើងមកស្ដាប់ពីគម្រោងថ្មីនេះវិញម្ដង!!"ជុងហ្គុក
"អរ៎បាទត្រូវហើយ!!"លឺជុងហ្គុកនាយនិយាយចឹងហើយអ្នករួមភាគហ៊ុនទាំងនោះក៏បាននាំគ្នាស្ងាត់ទៅ
"ដោយថ្ងៃនេះខ្ញុំនឹងឲ្យជំនួយការរបស់ខ្ញុំនិយាយបកស្រាយប្រាប់ទាំងអស់គ្នាពីគម្រោង..ចាប់ផ្ដើមទៅ!!"ជុងហ្គុកនាយនិយាយហើយក៏បានប្រាប់ឲ្យថេយ៌ដើម្បីនិយាយពីគម្រោងដែលគេទើបតែធ្វើហើយប៉ុន្មានថ្ងៃមុននោះ
"សួរស្ដីអ្នកទាំងអស់គ្នាខ្ញុំចន ថេយ៉ុងហ្វាវ៉ារីដែលថ្ងៃនេះខ្ញុំមកក្នុងនាមជាជំនួយការរបស់គាត់ខ្ញុំសូមណែនាំខ្លួនតែពិននេះសិនចុះបន្ទាប់មកទៀតពួកយើងប្រហែលជាអាចសិក្សាពីគ្នានៅថ្ងៃក្រោយបានព្រោះខ្ញុំនឹងជួបអ្នកទាំងគ្នាញឹកញាប់បន្ទាប់ពីថ្ងៃនេះទៅ..ឥឡូវចូលមកគម្រោងរបស់យើងវិញ!!"ថេយ៉ុង
"ដូចដែលអ្នកទាំងអស់គ្នាបានដឹងរួចមកហើយថាប្រេនរបស់យើងគឺល្បីកាន់តែខ្លាំងទៅៗ..អតិថិជននៅក្រៅស្រុកក៏មានកាន់តែច្រើនដូចគ្នាហើយនៅដើមខែនេះលោកចនគាត់នឹងទៅក្រៅប្រទេសដើម្បីសម្ភោធហាងថ្មីៗជាច្រើនដែលបានយកប្រេនយើងទៅផ្សព្វផ្សាយនៅទីនោះ!!"ថេយ៉ុង
"ដូចច្នេះថ្ងៃនេះខ្ញុំបានបន្ថែមនៅផលិតផលមួយទៀតដែលវាស្ថិតនៅក្នុងគម្រោងដូចខាងលើ!!"ថេយ៉ុងនិយាយទាំងចង្អុលទៅកាន់រូបភាពដែលបានចាក់បញ្ចាំងជាស្លាយនោះ
"វាគឺជាកាបូបម៉ូតថ្មីការរចនាម៉ូតបែបទាន់សម័យនឹងពេញនិយមបំផុតសម្រាប់អតិថិជនមិនត្រឹមតែប៉ុណ្ណោះការរចនាម៉ូតគឺថ្មីផ្លែកមិនជាន់ម៉ូតមុនៗឡើយ!!"ថេយ៉ុង
"វោយ៎..នេះពិតជាស្រស់ស្អាតណាស់!!"ពួកគេទាំងនោះបានលាន់មាត់ឡើងព្រោះតែម៉ូតមួយនេះទាក់ទាញចំណាប់អារម្មណ៍ណាស់
"ដោយមួយម៉ូតនេះយើងនឹងផលិតចេញតែ2000កាបូបប៉ុណ្ណោះ!!"ថេយ៉ុងក៏បាននិយាយឡើងធ្វើឲ្យអ្នករួមហ៊ុនទាំងនោះបាននិយាយតវ៉ា
"ម៉ូតស្រស់ស្អាតយ៉ាងនេះហេតុអីក៏ចេញតិចម្លេះ!!"
"មែនហើយចេញតែពិននឹងលក់មិចនឹងគ្រប់ទៅ??"
"ចំនួនមានកំណត់កាបូបនេះគឺមិនអាចចេញលើសពីនេះបានឡើងព្រោះក្នុងមួយកាបូបលក់ចេញក្នុងតម្លៃ 3ម៉ឺនដុលាអាមេរិចតាមពិតទៅរឿងតម្លៃវាមិនមែនជាបញ្ហាទេតែពួកយើងគឺគិតទៅលើគុណភាពរបស់កាបូបវិញ..បើអតិថិជនប្រើល្អយើងនឹងចេញម៉ូតថ្មីបន្ថែមជាច្រើនទៀតតែដាច់ខាតម៉ូតនេះគឺយកតែ2000កាបូបទេ!!"ថេយ៉ុងក៏បាននិយាយឡើងនឹងព្យាយាមពន្យល់ទៅកាន់ពួកគេ
"នេះជារបៀបទាក់ទាញអតិថិជនឲ្យតាមដានប្រេនរបស់ខាងយើងមែនទេ!!"ជីវ៉ុន
"ហាស៎ហា៎ៗ..នេះហៅថាយុទ្ធសាស្រ្តទៅវិញទេក្នុងការលក់ដូរមនុស្សម្នាក់ៗតែងតែមានយុទ្ធសាស្រ្តរៀងខ្លួន!!"ថេយ៉ុងសើចបន្តិចហើយក៏បាននិយាយឡើងតែគេមិនដឹងឡើងថាទឹកមុខរបស់គេពេលសើចនោះធ្វើឲ្យបេះដូងម្នាក់ៗស្ទើតែធ្លាយចេញក្រៅទៅហើយ
"ហ្ហឹសស៎ៗ..ជំនួយការលោកចនពិតជាពូកែណាស់!!"ជីវ៉ុន
"លោកប្រសព្វរើសភរិយាមែនហើយនៀក!!"
"អរ៎បាទ..ចឹងកិច្ចប្រជុំពីគម្រោងថ្ងៃនេះបានបញ្ចប់ត្រឹមនេះហើយតើអ្នកទាំងអស់គ្នាយល់យ៉ាងណា៎!!"ជុងហ្គុក
"ខ្ញុំយល់ស្របណាបាទ!!"
"ខ្ញុំគិតថាគួរតែចេញឲ្យច្រើនជាងនេះ!!"
"ហឹសស៎ៗ...បើខ្ញុំមិនដឹងថាគួរនិយាយអ្វីទេព្រោះម្នាក់មានហេតុផលល្អៗដូចគ្នា!!"
"ខ្ញុំយល់ស្រប100%ណាបាទ!!
"ខ្ញុំអរគុណាម្រាប់មតិរបស់អ្នកទាំងគ្នាខ្ញុំនឹងយកទៅវិភាគហើយគិតសារថ្មី..តែមិនប្រាកដនោះទេថាខ្ញុំអាចនឹងផ្លាស់ប្ដូរគំនិតឬអត់នោះ!??"ជុងហ្គុក
"ចឹងលាគ្នាត្រឹមនេះចុះពួកយើងនឹងជួបគ្នានៅថ្ងៃក្រោយទៀត!!"ជុងហ្គុក ក្រោយពីជុងហ្គុកនាយនិយាយចឹងហើយអ្នករួមភាគហ៊ុនទាំងនោះក៏បាននាំគ្នាលាទៅវិញអស់ទៅ
"ជុង-"ថេយ៉ុងរកនឹងសួរនាយនូវសំណួរមួយទៅហើយតែនាយបែរជានិយាយកាត់មុន
"ទៅផ្ទះ!!"ជុងហ្គុកនាយនិយាយតែពិននឹងហើយក៏បានដើរចេញទៅបាត់ទៅថេយ៌វិញស្ងាត់មាត់រួចក៏ដើរទៅតាមនាយ
"ជ្រួលជ្រើមដល់ហើយម្នាក់ៗ..គេក៏ចឹងដែរគ្រាន់តែធ្វើបទបង្ហាញធម្មតាសោះចាំបាច់សើចដែរ!"អរ៎ឃើញទឹកមុខស្អុយនឹងដោយសារតែខឹងថេយ៌សើចរាយមន្តស្នេហ៍ទេឬ? អួយ៎ដល់ចឹងដឹងនិយាយថាមិចមាត់ថាយកគេមកធ្វើនុយតែដល់ពេលត្រីជ្រួលច្រាលបែរជាចង់យកដៃកូរទឹកដេញត្រីទៅវិញ
"បងរអ៊ូរអីនឹង..អ្នកណាជ្រួលជ្រើមអីគេ??"ថេយ៉ុងក៏បានសួរទៅនាយទាំងឆ្ងល់ព្រោះគេបានលឺនាយរអ៊ូរអីមិនដឹងងូវៗស្ដាប់មិនបានសោះ
"កុំចេះឆាប់ដើរចុះទៅខាងក្រោមហើយឡើងឡានទៅ!!"ជុងហ្គុកនាយនិយាយហើយក៏បានដេញថេយ៌ឲ្យចូលមកក្នុងឡាននឹងអាលបានទៅផ្ទះនោះអី
@ មន្ទីពេទ្យ
កាត់មកមន្ទីពេទ្យមួយកន្លែងនេះវិញយើងឃើញថាជីហានាយគឺកំពុងតែដេកសម្រាកនៅទីនេះនៅឡើយដោយសារតែលើកមុននាយត្រូវជុងហ្គុកបាញ់នោះគឺប៉ិសនឹងត្រូវកន្លែងសំខាន់ទៅហើយបែបនេះនាយបានសម្រាកនៅមន្ទីពេទ្យអស់រយះពេលយូរគួរសម
"បន្ទាប់ពីឯងជាហើយចៅហ្វាយយើងគាត់ថាគាត់នឹងបញ្ចូនឯងទៅក្រៅប្រទេសដើម្បីកុំឲ្យជុងហ្គុកដឹងថាឯងនៅមានជីវិត!!"វីលៀមក៏បាននិយាយទៅកាន់ជីហា
"ចៅហ្វាយរបស់លោកមានបំណងល្អចំពោះខ្ញុំបែបនេះហើយខ្ញុំមិចនឹងអាចប្រកែកបានទៅ!!"ជីហា
"តែគាត់គឺមានការងារឲ្យឯងធ្វើដូចគ្នា!!"វីលៀម
"ការងារឬ!? ជាការងារអ្វីដែរទៅ!!"ជីហាក៏បានសួរទៅវីលៀមទាំងឆ្ងល់ជាខ្លាំង
"ឯងដឹងទេជុងហ្គុកគេបានរៀបការជាមួយនឹងសង្សាររបស់ចៅហ្វាយយើងបែបនេះហើយគាត់មិនសុខចិត្តឲ្យគេយកទៅងាយៗបែបនេះឡើយ!!"វីលៀម
"ចុះខ្ញុំគួរធ្វើអ្វី?!"ជីហា
"ងាយៗនោះទេគឺឯងគ្រាន់តែ.."វីលៀមមើលមុខជីហាបន្តិចហើយក៏បានរៀបរាប់ប្រាប់នាយពីគម្រោងការ
"ឯងត្រូវអនុវត្តផែនការបន្ទាប់ពីឯងត្រឡប់មកកូរ៉េវិញយល់ទេ..សប្ដាហ៍ក្រោយឯងអាចចេញពីពេទ្យបានហើយបែបនេះចៅហ្វាយនឹងបញ្ចូនឯងទៅបារាំង!!"វីលៀម
"តុកតុក!!"ភ្លាមៗក៏ស្រាប់តែមាននរណាម្នាក់បានគោះទ្វារួចក៏បានបើកចូលមកគ្រាន់តែឃើញថាអ្នកណាបើកទ្វាចូលមកវីលៀមនាយក៏បានអោនគោរពតែម្ដង ឬនេះជាចៅហ្វាយរបស់នាយទេដឹង??
"វីលៀមបាននិយាយប្រាប់ឯងអស់ហើយមែនទេ!"យ៉ុងហ្គីក៏បានសួរទៅជីហាដោយទឹកមុខស្មើរធេងដូចថ្នលកៅស៊ូ
"បាទ!!"ជីហា
"ដូច្នេះកុំភ្លេចថាឯងកំពុងបំពេញការងារឲ្យយើង!!"យ៉ុងហ្គី អេ៎នេះយ៉ុងហ្គីនាយ..នាយជាចៅហ្វាយរបស់វីលៀមពុទ្ធោអើយនេះបានន័យថានាយជាអ្នកឲ្យវីលៀមជួយសង្គ្រោះជីហានៅថ្ងៃនោះមែនទេ?? តើនឹងមានរឿងអ្វីទៅនៅពេលដែលយ៉ុងហ្គីនាយបានប្រើប្រាស់ជីហានោះ?? ជុងហ្គុកប៉ិសនឹងសម្លាប់ជីហាទៅហើយតែយ៉ុងហ្គីបែរជាមកជួយទាន់ចាំមើលថាយ៉ុងហ្គីនាយនឹងប្រើប្រាស់ជីហាបែបណាទៅ????
"ចៅហ្វាយមុននេះបន្តិចអ្នកប្រុសជីមីនបានខលមក!!"វីលៀម
"គេខលមកមានការអី!?"យ៉ុងហ្គីក៏បានសួរទៅកូនចៅចំនិតទាំងទឹកមុខរាបស្មើរនឹងផ្ដាច់ការបំផុត
"គាត់ថាឲ្យចៅហ្វាយរហ័សទៅផ្ទះវិញផងព្រោះគាត់មិនហ៊ាននៅផ្ទះម្នាក់ឯងយូរនោះទេ!!"វីលៀម
"ហេតុផលមិនសមស្របយើងមិនខ្វល់..យើងចូលផ្ទះម៉ោងប៉ុន្មានវាក៏មិនមែនជាបញ្ហាអ្វីដែរ!!"យ៉ុងហ្គីនាយនិយាយហើយក៏បានដើរចេញទៅតែមិនមែនទៅផ្ទះទេគឺទៅ....
"ចៅហ្វាយទៅណា៎!!"វីលៀមក៏បានសួរទៅនាយ
"ខ្លឹប!!"ឆ្លើយតែពិននឹងហើយនាយក៏បានដើរចេញទៅបាត់ទៅ
@ ខ្លឹប
គ្រាន់តែមកដល់ក្លឹបភ្លាមយ៉ុងហ្គីនាយបានងាកទៅឃើញជុងហ្គុកកំពុងតែអង្គុយផឹកនាយក៏មានគំនិតមួយតែម្ដង..
"ឯងឆាប់យកជីមីនមកជួបយើងជាបន្ទាន់ពេលនេះយើងកំពុងនៅខ្លឹប xxxx!!!"យ៉ុងហ្គីនាយនិយាយតែពិននឹងហើយក៏បានចុចបិទទូរស័ព្ទបាត់ទៅ...ចំណែកវីលៀមវិញគ្រាន់តែលឺថាចៅហ្វាយឲ្យយកអ្នកប្រុសមកជួបជាបន្ទាន់ក៏រហ័សទៅយកជីមីនតែម្ដង...មិនប៉ុន្មាននាទីផងជីមីនក៏បានមកដល់
"យ៉ុង..ហេតុអីឲ្យវីលៀមទៅទទួលអូនមកទីនេះ!?"ជីមីនសួរទៅនាយទាំងឆ្ងល់ព្រោះថានេះជាខ្លឹបរាល់ដងនាយមិនចង់ទាំងនាំគេចេញក្រៅផងចម្លែកអីថ្ងៃនេះយកមកខ្លឹប
"អាយយយ៎!!"យ៉ុងហ្គីនាយមិនមាត់ក៏បានចាប់ទាញដៃជីមីនឲ្យអង្គុយលើភ្លៅរបស់នាយភ្លាមៗតែម្ដងដោយសារវាភ្លាមៗពេកជីមីនភ្ញាក់ក៏ស្រែកមួយវ៉ាស់ទៅ
"យ៉ុង..នេះបងធ្វើអីនឹង??"ជីមីនសួរទៅនាយទាំងខ្សឹបៗព្រោះថាមានមនុស្សកំពុងងាកមកមើលមុខគេច្រើនណាស់
"គ្រាន់តែហៅមកឲ្យកំដរផឹកយ៉ាងមិចមិនចង់កំដរប្ដីទេឬ!!"យ៉ុងហ្គីក៏បានសួរបកទៅជីមីនវិញ លឺនាយនិយាយចឹងហើយជីមីនគេក៏មិនដឹងថាតបវិញបែបណាដែរមានតែស្ងាត់មាត់ប៉ុណ្ណោះ
"បងមានការអ្វីមែនទេ? បើមានក៏និយាយចំៗមកកុំធ្វើបែបនេះអី!!"ជីមីនក្រោយពីស្ងាត់បានមួយសន្ទុះក៏និយាយឡើង គេដឹងក្នុងចិត្តច្បាស់ណាស់ថានាយធ្វើបែបនេះមុខជាមានហេតុផលអ្វីមួយមិនខានបើមិនចឹងទេដែលសុខៗនាយហៅគេឲ្យមកជួបនៅកន្លែងបែបនេះហើយនៅឲ្យអង្គុយលើភ្លៅទៀតទេស៎
"ក្មេងល្អគេមិនសួរនាំច្រើនបែបនេះទេ!!"យ៉ុងហ្គីនាយមិនឆ្លើយនឹងសំណួររបស់ជីមីនផ្ទុយទៅវិញនាយបែរជានិយាយប្រយោគបែបនេះព្រមទាំងយកដៃចង្អុលទៅដាក់លើបបូរមាត់របស់ជីមីនថែមទៀត មាត់និយាយជាមួយជីមីនក៏ពិតមែនតែភ្នែកដៀងមើលទៅកាន់ជុងហ្គុករហូតតែម្ដង
"......."ជីមីនបានមើលតាមក្រសែភ្នែកនាយគេក៏ដឹងភ្លាមតែម្ដងថាហេតុអីបានជានាយធ្វើបែបនេះ តាមពិតនាយគ្រាន់តែចង់បញ្ឈឺរជុងហ្គុកប៉ុណ្ណោះ (ដោយសារជុងហ្គុកស្រឡាញ់ជីមីនហ៎..តែជីមីនអត់បានស្រឡាញ់ជុងហ្គុកទេ)
"យ៉ុងបើបងមានបំណងបញ្ឈឺរជុងយល់ល្អបងគួរតែប្រាប់អូនកុំសម្ដែងតែម្នាក់ឯងបែបនេះអី!!"ជីមីនក៏បានអោនទៅជិតត្រចៀកយ៉ុងហ្គីហើយនិយាយតិចៗប្រាប់នាយ យ៉ុងហ្គីវិញពេលលឺជីមីននិយាយបែបនេះធ្វើឲ្យនាយភ្ញាក់បន្តិចហើយក៏បាននិយាយឡើង
"បើដឹងចឹងល្អហើយ..នេះឯងមិនគិតចូលរួមសម្ដែងខ្លះទេឬ!?"យ៉ុងហ្គីនាយក៏បានសួរទៅជីមីន
"អូនមិនឲ្យបងបាក់មុខនោះទេ!!"ជីមីននិយាយហើយក៏បានចាប់ផ្ដើមសម្ដែងជាមួយនាយតែម្ដង អ្នកទាំងពីរមើលទៅស្រឡាញ់គ្នាណាស់ក្នុងក្រសែភ្នែករបស់គ្រប់គ្នានៅក្នុងខ្លឹបតែចំពោះជុងហ្គុកវិញនាយបានដឹងរួចទៅហើយថាពួកគេគ្រាន់តែសម្ដែងប៉ុណ្ណោះ..នាយដឹងច្បាស់ណាស់ថាយ៉ុងហ្គីនាយស្រឡាញ់ថេយ៌ខ្លាំងប៉ុណ្ណារឿងអីសុខៗត្រូវមកស្និតស្នាលជាមួយនឹងជីមីនដល់ថ្នាក់នេះនោះ...តែថាទោះវាជាការសម្ដែងក៏ពិតមែនតែវាបានធ្វើឲ្យជុងហ្គុកនាយឈឺចាប់ព្រោះនាយមិនអាចទ្រាំឃើញជីមីនស្និតស្នាលនឹងយ៉ុងហ្គីបែបនេះបានឡើយ
"ឯងចង់បញ្ឈឺរយើងមែនទេមីនយ៉ុងហ្គី អេម៉ូវ៉ា!!"ជុងហ្គុកនាយសង្គ្រើតជើងធ្មេញជាខ្លាំងនាយបានក្ដាប់ដៃយ៉ាងណែនដើម្បីទប់កំហឹងរបស់នាយ
"ចង្រៃយ៍..អស់ទ្រាំហើយវើយ៎!!"ជុងហ្គុកនាយនិយាយហើយក៏បានងើបដើរចេញទៅបាត់ទាំងមិនបានបង់លុយ មិនអីទេខ្លឹបផស់បងជូនយើងតើចាំបាញ់តាមកុងឲ្យក៏បានដែរ..
"ហ្ហឹសស៎ៗ..ទីបំផុតយើងឈ្នះឯងហើយ!!"ពេលឃើញជុងហ្គុកនាយដើរចេញទៅទាំងទឹកមុខមិនល្អបែបនេះយ៉ុងហ្គីនាយសើចឡើងទាំងសមចិត្តជាខ្លាំង
"ចុះភ្លាមទៅ!!"គ្រាន់តែជុងហ្គុកទៅផុតយ៉ុងហ្គីនាយក៏បានឲ្យជីមីនចុះពីភ្លៅរបស់នាយ..បន្ទាប់មកនាយក៏បានងើបឈរហើយបោសសម្លៀកបំពាក់ចេញធ្វើដូចជាខ្ពើមជីមីនខ្លាំងណាស់ចឹង
"ទៅផ្ទះវិញ!!"យ៉ុងហ្គីនាយបានដាក់លុយលើតុកហើយក៏បានដើរចេញទៅបាត់ចំណែកជីមីនបានត្រឹមតែស្ងាត់មាត់ដើរតាមក្រោយនាយប៉ុណ្ណោះ
@ skip
"អាយ៉ុង...ឯងចង់បញ្ឈឺរយើងផងមែនទេបានចាំមើលចុះឯងមិនរួចខ្លួនទេចនថេយ៉ុង ហ្វាវ៉ារី!!"ជុងហ្គុកនាយនិយាយហើយក៏បានបើកឡានតម្រង់ទៅផ្ទះយ៉ាងលឿន..មើលទៅថេយ៌យប់នេះទក់សាច់ច្បាស់ណាស់
"ក្រាកកក៎!!"មកដល់ផ្ទះជុងហ្គុកនាយបានឡើងទៅបន្ទប់ហើយក៏បានទាញទ្វាបើករួចក៏បានដើរតម្រង់ទៅថេយ៌ដែលកំពុងតែគេងនោះ
"ប្រូសសស៎..អូយយយយ៎!!"ជុងហ្គុកនាយបានរុញថេយ៌ទម្លាក់ពីលើគ្រែចង់បាក់ឆ្អឹងទៅហើយ..យីអាមនុស្សកំពុងតែដេកលក់ហើយមកធ្វើអីចឹងនៀក??
"ជុងនេះបង-"ថេយ៉ុងប្រុងនឹងនិយាយទៅហើយតែជុងហ្គុកបានបញ្ជារឲ្យថេយ៌ស្ងាត់ភ្លាមៗ
"ស្ងាត់មាត់ទៅមុនពេលយើងចាប់ដេរមាត់របស់ឯង..ឆាប់ក្រោកឈរភ្លាមមក!"ក្រោយពីបានគម្រាមថេយ៌ហើយជុងហ្គុកនាយក៏បានឲ្យថេយ៌ក្រោកឈរ
"ផាចចចច៎...ផាច៎!!"គ្រាន់តែថេយ៌ឈរភ្លាមនាយក៏បានស្វាគមន៍ទៅកាន់ថេយ៌ពីរកំភ្លៀងតែម្ដងតែថាពីរកំភ្លៀងនេះធ្វើឲ្យថេយ៌មានឈាមនៅគែមមាត់ទៅហើយ
"នេះបង...ផាចចច៎!!"មិនទាន់នឹងនិយាយអីផងក៏ត្រូវមួយកំភ្លៀងទៀតទៅហើយគិតទៅនាយជាមនុស្សខឹងគោវៃរទេះពិតមែនថេយ៌មិនដឹងរឿងអីផងបែរជាយកថេយ៌មកបញ្ចេញកំហឹងរបស់នាយទៅវិញ
"មកនេះ...ថ្ងៃនេះបើយើងមិនធ្វើឲ្យឯងមិនក្រាបសំពះអង្វរយើងទេកុំហៅយើងថាចនជុងហ្គុក ហ្វាវ៉ារីឲ្យសោះ!!"ជុងហ្គុកនាយនិយាយហើយក៏បានអូសថេយ៌ទៅបន្ទប់សំងាត់របស់នាយដែលនាយបានរៀបចំទុកនោះTo be continued ✨
