ជីវិតគ្រួសារគឺវាមិនងាយស្រួលនោះទេបើសិនជាយើងគ្មានការយោគយល់គ្នានោះវាកាន់តែយ៉ាប់ទៅមួយកម្រិតទៀតហើយ....សុភមង្គលគ្រួសារគឺផ្ដើមចេញពីគូស្វាមីភរិយាចេះយល់ចិត្តគ្នាតែបើដូចខាងក្រោមនេះគេហៅថាសុភមង្គលដែរឬ???
"យ៉ាងមិចបានម៉ាក់យើងកាន់ជើងរហូតឡើងចាងហើយហេស៎..ឥឡូវមកកាន់តែបានដៃហើយតើបែបនេះយើងគួរប្រដៅក្មេងដូចជាឯងចេញខ្លះទេ!?"ជុងហ្គុក
"ជុងមិនមែនបែបនឹងឡើងគ្មានអ្នកណាកាន់ជើងអូនទេអ្នកម៉ាក់គាត់គ្រាន់តែនិយាយតាមការមើលឃើញតែប៉ុណ្ណោះ!!"ថេយ៉ុងព្យាយាមនិយាយបកស្រាយទៅកាន់ស្វាមីរបស់ខ្លួនឲ្យនាយបានយល់តែអ្វីដែលបានមកវិញនោះគឺ..
"ផាចច៎..មួយកំភ្លៀងនេះជារង្វាន់ដែលឯងហ៊ានតមាត់ជាមួយយើង!!"ជុងហ្គុកនាយលើកដៃទះទៅកាន់ថេយ៌យ៉ាងខ្លាំងរហូតដល់ថ្ពាល់សរលោងនោះមានស្នាមក្រហមជាខ្លាំងមិនត្រឹមតែប៉ុណ្ណោះនៅមានឈាមជាប់គែមមាត់ទៀត
"អូនមិនគិតថាការបកស្រាយរបស់អូនធ្វើឲ្យបងគិតថាអូនតមាត់ជាមួយបងនោះទេ..បែបនេះអូនសុំទោស!!"ថេយ៉ុងនិយាយសុំទោសទៅកាន់នាយទាំងដែលខ្លួនគ្មានកំហុសមែនហើយពាក្យសុំទោសសម្រាប់ថេយ៌គឺវាមិនពិបាកនិយាយឡើងតែសម្រាប់ស្វាមីរបស់គេដែលជាជុងហ្គុកវិញពាក្យមួយនេះប្រៀបដូចជាភ្នំយ៉ាងធំមួយអញ្ចឹងគឺនាយពិបាកនិយាយវាណាស់
"ចេញពីមុខយើងទៅ!!"ជុងហ្គុកនាយបានចង្អុលទៅមាត់ទ្វាហើយស្រែកទៅកាន់ថេយ៌ទាំងកំហឹងមើលទៅនាយដូចជាស្អប់ថេយ៌ណាស់ចឹង
"អូនសុំទោសណាជុងកុំខឹងអូនអីអូននឹងមិនឲ្យមានរឿងបែបនេះកើតឡើងទៀតទេ!!"ថេយ៉ុង
"ចេញ! មិនលឺទេហេស៎ឯងថ្លង់ហើយឬយ៉ាងមិច??"ជុងហ្គុក
"អូន..អូនទៅហើយ!!"ថេយ៉ុងនិយាយទាំងញ័របបូរមាត់រួចក៏រត់ចេញពីបន្ទប់បាត់ទៅឈឺចាប់ណាស់មែនទេដែលខ្លួនជាភរិយានាយទាំងមូលតែគ្មានសិទ្ធនិយាយស្ដីអ្វីទាំងអស់នោះ
"គួរឲ្យធុញ..ឯងចាំមើលចុះថាអនាគតនឹងទៅជាយ៉ាងណាបើឯងនៅចចេសមិនលែងលះ!!"ជុងហ្គុក