@ ភោជនីយដ្ឋាន
"ជុង..បងអាចរកកន្លែងឲ្យអូនស្នាក់នៅមួយបានទេ!!"ស៊ុងយូ
"ហឺស៎ចុះហេតុអីអូនមិនទៅផ្ទះ..អូនចង់ទៅស្នាក់នៅឯណាឬ?"ជុងហ្គុកក៏បានសួរទៅនាងទាំងឆ្ងល់តែប៉ាម៉ាក់នាងក៏មានភូមិគ្រិះនៅកូរ៉េនេះដែរមែនទេតែហេតុអីនាងចង់រកកន្លែងស្នាក់នៅផ្សេងទៅវិញ
"គឺមកពីអូនមិនទាន់ចង់ចូលផ្ទះ!!"ស៊ុងយូ ព្រោះអូនចង់ទៅនៅជាមួយបងនោះអី! ហ្ហឺស៎ល្បិចរាក់ៗចឹងសោះនឹងធ្វើដូចគេមើលមិនដឹងចឹងកូនស្រី
"កុំធ្វើបែបនឹងអី..អូនទើបនឹងមកពីស្វីសប៉ាម៉ាក់អូនប្រហែលជានឹងអូនណាស់ហើយស្ដាប់បងបន្ទាប់ពីញ៉ាំបាយហើយអូនត្រូវត្រឡប់ទៅផ្ទះវិញលឺទេ!!"ជុងហ្គុក
"ចាស៎..អូនស្ដាប់តាមបងចុះ!!"ស៊ុងយូ បានប្រុសនិយាយចឹងស្ដាប់ណាស់អីក៏មេះៗលោករាល់ថ្ងៃនឹងម៉ែឪនិយាយអីតិចមិនបានទេតែបើប្រុសវិញស្ដាប់តាមគ្រប់ពាក្យ
"វីង..វីងងង៎ៗៗ!!"សំឡេងទូរស័ព្ទរោទ៍
"បងសុំទៅនិយាយទូរស័ព្ទបន្តិច!!"ជុងហ្គុកនាយនិយាយហើយក៏បានងើបដើរចេញទៅខាងក្រៅបាត់ទៅ
"ចាំមើលចុះខ្ញុំនឹងធ្វើឲ្យបងយកខ្ញុំទៅនៅផ្ទះជាមួយឲ្យបាន!!"ស៊ុងយូនាងនិយាយឡើងទាំងញញឹមលាក់គំនួច
"អាឡូ!!"ជុងហ្គុកបន្ទាប់ពីមកដល់ខាងក្រៅនាយក៏បានលើកទូរស័ព្ទនិយាយឡើង
( ចៅហ្វាយនៅដើមខែនេះអតិថិជននៅក្រៅស្រុកជាច្រើនបានសុំកក់ម៉ូតខោអាវដែលទើបនឹងចេញហើយបានបង់លុយឲ្យពាក់កណ្ដាល..) ស៊ុនមីន
"មានបញ្ហាឬ?"ជុងហ្គុក នេះប្រហែលជាមានអ្វីសំខាន់ហើយបានជាស៊ុនមីនខលមកបើគ្រាន់តែរឿងពិននឹងនោះដែលនាយខលមកនាំតែរំខានជុងហ្គុកទេនេះបែបមានរឿងមួយផ្សេងទៀតហើយ
( ចៅហ្វាយគឺអតិថិជនទាំងនោះបានសុំឲ្យចៅហ្វាយចុះទៅកាត់ខ្សែបូរឲ្យពួកគេព្រោះថាពួកគេទើបនឹងសម្ភោធហាងថ្មី!!) ស៊ុនមីន ជាធម្មតាអ្នកដែលបើងហាងធំៗតែងតែចង់ឲ្យម្ចាស់ប្រេនចុះទៅកាត់ខ្សែបូរឲ្យពួកគេដើម្បីយកលាភជ័យនោះអី
"ល្អបើពួកគេកក់ច្រើនយ៉ាងនេះហើយ...ចាំដល់ពេលនោះយើងនឹងចុះទៅ!!"ជុងហ្គុក អ្នកណាថានាយនឹងមិនទៅនោះនាយនឹងចុះទៅគឺដើម្បីផ្សព្វផ្សាយពីប្រេនរបស់នាយឲ្យកាន់តែល្បីនោះអី
( បាទចៅហ្វាយចឹងខ្ញុំនឹងទម្លាក់ព័ត៌មានចូលក្រុមប្រាប់ពួកគេហើយណា៎!!) ស៊ុនមីន
"ហ្ហឹមម៎..ហើយចុះឯងមានការងារអ្វីផ្សេងឬអត់!!?"ជុងហ្គុក
( បាទចោហ្វាយគឺអស់ហើយ!!) ស៊ុនមីន
"ចឹងបានហើយយើងរវល់បន្តិច!!"និយាយហើយជុងហ្គុកនាយក៏បានចុចបិទបាត់ទៅព្រោះថាមុននេះនាយដើរចេញមកក្រៅយូរដែរហើយ
"អុស៎..បងមកវិញហើយឬ!!?"ស៊ុងយូ
"បាទចាំបងយូរដែរទេ?"ជុងហ្គុកក៏បានសួរទៅនាង
"មិនអីទេគ្រាន់តែពិននឹងនោះ..!!"ស៊ុងយូ ហឺយ៎ដែលហ៊ាននិយាយថាចាំយូរហីបើនាងក្រែងចិត្តខ្លាចថាបើនាងនិយាយថាចាំយូរទៅវានឹងពិបាកស្ដាប់បន្តិច
"ចឹងតោះឆាប់ញ៉ាំនឹងនឹងរហ័សបានបងនាំអូនទៅផ្ទះព្រោះបន្តិចទៀតបងមានការងារត្រូវធ្វើហើយ!!"ជុងហ្គុក
"ចាស៎!!"និយាយហើយពួកគេក៏បានគ្នាញ៉ាំអាហារទៅ បន្ទាប់ពីរួចរាល់ជុងហ្គុកនាយក៏បានជូននាងទៅផ្ទះដូចដែលបាននិយាយមុននេះ..
@ ភូមិគ្រិះស៉ីកូវ៉ា
"មកដល់ហើយអូនឆាប់ចូលទៅខាងក្នុងទៅ!!"ជុងហ្គុកនាយបានឈប់ឡាននៅមុខភូមិគ្រិះហើយក៏បានប្រាប់នាងឲ្យចូលទៅក្នុង
"ចាសស៎..អរគុណបងណាស់សម្រាប់ថ្ងៃនេះ!!'ស៊ុងយូ
"បាទចឹងបងលាហើយ!!"ជុងហ្គុកនាយនិយាយហើយក៏បានបើកឡានចេញទៅបាត់ទៅ ព្រោះថាថ្ងៃនេះនាយមានការងារត្រូវធ្វើទោះការងារក្នុងក្រុមហ៊ុនរៀងស្រឡះតែការងារមួយទៀតគឺនៅតែមាន
"ទីង..តុង!!"ស៊ុងយូនាងក៏បានចុចកណ្ដឹងផ្ទះដើម្បីឲ្យអ្នកបម្រើចេញមកបើកទ្វាឲ្យនាង
"អុស៎..អ្នកនាងនេះអ្នកនាងត្រឡប់មកវិញតាំងពីពេលណា?? អូយយ៎ហេតុអីមិនប្រាប់មុនសោះចឹងនៀក"អ្នកបម្រើ
"ខ្ញុំទើបនឹងមកដល់ដែរទេ!!"ស៊ុងយូនិយាយហើយនាងក៏បានដើរចូលទៅក្នុងបាត់ទៅអ្នកបម្រើវិញក៏បានរាយការណ៍ប្រាប់ប៉ាម៉ាក់នាងយ៉ាងលឿនជាងវិទ្យុទៀត
"ស៊ុងយូ..នេះកូនមកហេតុអីមិនប្រាប់ម៉ាក់មុនអញ្ចឹងស្រួលម៉ាក់ឲ្យគេទៅទទួលកូន!!"ម៉ាក់របស់ស៊ុងយូ
"មិនរំខានដល់ម៉ាក់ទេ..និយាយអញ្ចឹងម៉ាក់សុខសប្បាយឬទេ!!"ស៊ុងយូនាងក៏បានដើរទៅអោបគាត់មើលទៅដូចជានឹកណាស់ចឹង
"ម៉ាក់នៅទីនេះសុខសប្បាយធម្មតាហើយចុះមុននេះកូនជិះអីមក..ជិះតាក់ស៉ីមកឬ??!!"ម៉ាក់ស៊ុងយូ
"អត់ទេម៉ាក់..គឺមុននេះបងជុងហ្គុកគាត់ជូនកូនមក!!"ស៊ុងយូ
"អរ៎ក្មួយជុងហ្គុកឬ?..ចុះមិចក៏កូនមកហៅបងចូលមកក្នុងសិនទៅកូន!!"ម៉ាក់ស៊ុងយូ
"គឺគាត់ថាមានការងារត្រូវធ្វើ!!"ស៊ុងយូ
"ហ្ហឹមម៎..ចឹងកូនទៅងូចទឹកសិនទៅចឹងមកពីឆ្ងាយកូនបែបអស់កម្លាំងណាស់ហើយចឹងសម្រាកសិនទៅណាកូនបើឃ្លានអីប្រាប់ម៉ាក់មកណា៎!!"ម៉ាក់ស៊ុងយូ
"មិនអីនោះទេព្រោះកូនញ៉ាំអាហារជាមួយបងជុងរួចហើយ!!"ស៊ុងយូ
"អុស៎..ល្អណាស់ចឹងកូនទៅសម្រាកសិនចុះ!!"ម៉ាក់ស៊ុងយូ
"ចាសស៎..ម៉ាក់!!"និយាយហើយស៊ុងយូនាងក៏បានដើរទៅបន្ទប់របស់នាងបាត់ទៅ
@ skip
បន្ទាប់ពីបង្ហើយការងារនៅពិភពម៉ាហ្វៀររួចក៏ល្ងាចទៅហើយជុងហ្គុកបានចេញពីកន្លែងនោះហើយក៏បានហួសចូលលេងខ្លឹបកាត់ស្រ្ដេសតែម្ដងព្រោះថាមិនទាន់ចង់ទៅផ្ទះមូលហេតុបើទៅគឺនាយធុញមុខរបស់ថេយ៌ណាស់ឃើញចង់តែឈ្លោះ..
"មកថ្ងៃនេះផឹកល្មមៗបានហើយកុំដូចថ្ងៃមុនទៀតវើយ៎!!"ណាមជូន
"ខ្ញុំដឹងហើយបង!!"ជុងហ្គុកនិយាយហើយក៏បានលើកស្រាមកផឹក ដៃលើកស្រាផឹកតែភ្នែកវិញរ៉េរកមើលអេតមីន...ហិហិអៀនហាស៎ ( sorry សុំឆ្គួតតិចសិន )
"ឯងផឹកយូរៗម្ដងបានហើយកុំរាល់ថ្ងៃពេកតិចលិចថ្លើមបាត់ទៅយើងមិនជួយទេ..ម៉ែអានិយាយមិនស្ដាប់ផងនោះយូរៗទៅយើងចង់ក្លាយជាអ្នករ៉េបហើយនិយាយមិនចេះទាក់សោះដោយសារតែឯងនឹងហើយអាប្អូនជើងល្អ!!"ណាមជូន
"ឲ្យតែមកផឹកបងទេសនាដាក់ខ្ញុំរហូត..ហ៉ឺយយ៎ផឹកកន្លែងគេផ្សេងបែបស្រួលចិត្តជាងមិនហត់លឺពាក្យទេសនាហើយបានផឹកស្រួលចិត្តទៀត!!"ជុងហ្គុក
"ស្អីហា៎..មើលតែយើងនឹងបានទៅធ្វើបាបផ្លូវចិត្តឯងណាស់ណាអញ្ចឹង!!"ណាមជូន ស្អីទេលោកផឹកបណ្ដើររអ៊ូរបណ្ដើរមនុស្សអីគេនិយាយបំណងល្អសោះក៏មិនបានដែរនោះ
"មិនដឹង!!"ជុងហ្គុកនាយនិយាយហើយក៏បានលើកស្រាមកផឹកបន្តទៀត ឆ្ងល់ណាស់អាស្រានឹងវាឆ្ងាញ់ត្រង់ណាទៅបានជាចូលចិត្តម្លេះលើកដាច់ៗមើលតែផឹកទឹកសុទ្ធទៅហើយនៀក
"ហ៉ើយយ៎..បានអាប្អូននេះមួយនាំឈឺក្បាលរាល់ថ្ងៃ!!"ណាមជូននាយនិយាយទាំងយកដៃមកញីក្បាលតិចៗ
"និយាយចឹងបងមាន Whiskey ឬអត់!?!"ជុងហ្គុក
"មើលខ្លឹបយើងផងមិនមែនតូចទេត្រឹម whiskey ដែលមិនមានហី!!"ណាមជូន យីលោកដូចខ្វះអីសួរស្រាម៉ាកនេះហើយដែលនាយលក់ដាច់ជាងគេនោះមួយថ្ងៃៗលក់ចេញអស់រាប់កេសណា៎មែនលេងសើចទេ
"ចឹងថែមឲ្យខ្ញុំមួយដបមក!!"ជុងហ្គុក ក៏បានសុំឲ្យណាមជូនថែម whiskey ឲ្យនាយមួយដបទៀត
"ស្អីទេហា៎..ផឹក wine ផងផឹក whiskey ផងតិចលូនទៅផ្ទះហាក់..ប្រាប់ឲ្យហើយថ្ងៃនេះគ្មានអ្នកណាជូនឯងទៅផ្ទះទេព្រោះកូនចៅយើងរវល់!!"ណាមជូន
"កុំមើលងាយសមត្ថភាពផឹករបស់ខ្ញុំណា៎...ខ្ញុំមិនងាយស្រវឹងទេឆាប់ដាក់ថែមមក!!"ជុងហ្គុក
"ឲ្យតែខ្លាំង!!!"ណាមជូននាយនិយាយហើយក៏ថែមស្រាឲ្យបន្ទាប់ពីអស់ whiskey ក៏ឃើញថា....
"អ្ហឹមមម៎...ដេកសិនហើយ!!"ជុងហ្គុកនាយនិយាយហើយក៏សន្លប់ឈឹងមួយសូន្យ លូវមានអីទៀតណាមជូននេះហើយអ្នកជូនទៅនោះព្រោះកូនចៅជាប់ការងារសំខាន់បាត់ហើយ
"អាអំពុលទុក្ខ...អញហា៎ចង់តែទុកឲ្យដេកនៅនឹងទេ!!"ណាមជូន អីសុទ្ធតែកុំមើលងាយសមត្ថភាពផឹកលូវនេះស្អីសន្លប់ស្អាតពិបាកតែនាយនឹងឥឡូវត្រូវជូនទៅផ្ទះអាដែល..ហ៉ើយយ៎ស៉ាំតាប៉ែរណាស់ឆាកជីវិតនេះ
"មានអីទៀតមានតែយកវាទៅនឹងហើយបើមិនយកទៅខ្លាចថាប្រពន្ធវាបារម្ភ!!"ណាមជូននាយនិយាយហើយក៏បានយកជុងហ្គុកទៅផ្ទះទៅព្រោះថាខ្ចិលទុកនៅខ្លឹបនាំតែថេយ៌បារម្ភ
"អ្ហឹស៎...មើលទៅស្រង់ឈ្មោះវាដាក់ក្នុងបញ្ចីខ្មៅហាមមិនឲ្យមកផឹកទើបបានមិនចឹងទេលទ្ធផលបែបនេះរហូតមិនខាន!!"ណាមជូន បន្ទាប់ពីបើកឡានចេញពីខ្លឹបរបស់នាយចំណាយពេលជាងកន្លះម៉ោងក៏បានមកដល់ផ្ទះរបស់ជុងហ្គុកល្មម..
"នេះ..ជុងហ្គុកគាត់ស្រវឹងទៀតហើយមែនទេ? ខ្ញុំអរគុណបងប្រុសណាស់ដែលយកគាត់មកផ្ទះ!!"ថេយ៉ុង
"មិនអីទេពួកយើងសុទ្ធតែជាបងប្អូននឹងគ្នាកុំបាច់គុណស្រ័យអីចឹងបងរកលាទៅវិញសិនហើយ!!"ណាមជូន
"បាទបងប្រុស..យ៉ាងណា៎ក៏អរគុណបងម្ដងទៀត!!"ថេយ៉ុង
"បាទបងទទួលអញ្ចឹងបងលាសិនហើយឆាប់ចូលសម្រាកផងណានេះក៏យប់ណាស់ទៅហើយ!!"ណាមជូននិយាយហើយនាយក៏បានត្រឡប់ទៅវិញបាត់ទៅចំណែកថេយ៌វិញក៏បានយកនាយទៅបន្ទប់ជូតខ្លួនឲ្យដូចលើកមុនដែរ
"ផឹកច្រើនយ៉ាងនេះបងមិនខ្លាចឈឺក្រពះទេហេស៎!!"ថេយ៉ុងជូតខ្លួនបណ្ដើរសួរទៅអ្នកដែលកំពុងដេកលក់នោះបណ្ដើរទោះជាមិនបានចម្លើយតែបើមិននិយាយចេញមកគេតឹងទ្រូងណាស់ដឹងទេ
@ ព្រឹកឡើង
"ជុងបងចុះមកហើយចំពេកល្អណាស់..បងឆាប់ញ៉ាំស៊ុបសិនទៅកុំឲ្យឈឺក្បាលព្រោះយប់មិញបងផឹកស្រាយ៉ាងច្រើនដឹងដែរទេ!!"ថេយ៉ុង
"មិនឃ្លាន..ប្រញាប់លាសិនហើយ!!"ជុងហ្គុកនាយនិយាយហើយក៏បានដើរចេញតែត្រូវបានថេយ៌ឃាត់នាយ
"ឈប់សិនជុងបងមិនអាចអត់ញ៉ាំបានទេយ៉ាងណាក៏គួរតែញ៉ាំឲ្យអស់មួយចានដែរ..អូនខ្លាចថាបងនឹងឈឺក្រពះ!!"ថេយ៉ុង
"ឈឺអីឈឺទៅយ៉ាងមិចឯងទើសទាល់ហេ៎..បានហើយកុំមកបាំងផ្លូវថ្ងៃនេះយើងមានការងារសំខាន់ត្រូវធ្វើផងជៀសស៎ចេញ!!"ជុងហ្គុកនាយនិយាយហើយក៏បានរុញថេយ៌ចេញពីផ្លូវរបស់នាយរួចក៏បានដើរចេញទៅ
"គ្រាន់តែខ្វល់ខ្វាយមិនបានឬ? អូនខ្លាចថាបងនឹងឈឺទើបអូនព្យាយាមចម្អិនវាសម្រាប់បង!!"ថេយ៉ុងគេមិនសូវជាចេះធ្វើម្ហូបនោះទេតែគេបានព្យាយាមរៀនដើម្បីធ្វើឲ្យនាយញ៉ាំនោះអីតែមើលទៅការព្យាយាមរបស់គេដូចជាគ្មានប្រយោជន៍អីសោះ
"មែនហើយរបស់ក្នុងទូដូចជាអស់ហើយមើលទៅខ្ញុំគួរតែទៅផ្សារសិន!!"ថេយ៉ុងនិយាយហើយក៏បានរៀបចំខ្លួនដើម្បីទៅផ្សារទិញរបស់របរមកដាក់ទូ
"អុស៎..អ្នកប្រុសថេយ៌នេះចង់ទៅណាដែរបាទ!!"ស៊ុនមីននាយប្រុងនឹងដើរទៅរកថេយ៌តែក៏ឃើញថេយ៌ចេញមកល្មម
"អៅ..លោកនេះលោកមកមានការអី្វមែនទេ?!!"ថេយ៉ុងក៏បានសួរទៅនាយទាំងឆ្ងល់ព្រោះមើលទៅដូចជាប្រញាប់
"គឺខ្ញុំមកតាមបញ្ចាររបស់ចៅហ្វាយគាត់ឲ្យមកយកឯកសារដែលគាត់ភ្លេច!!"ស៊ុនមីន
"អេ៎ជុងគាត់ទើបនឹងទៅមិនប៉ុន្មាននាទីផងនឹងហេតុអីមិនបកមកយក!!?"ថេយ៉ុងមែនហើយនាយទើបនឹងចេញទៅមុននេះតិចសោះហេតុអីបកមកយកខ្លួនឯងមិនបាន
"គឺគាត់ថាខ្ចិលបកឡានត្រលប់ក្រោយវិញ..និយាយអញ្ចឹងអ្នកប្រុសចេញក្រៅឬចាំខ្ញុំជូនទៅ!!"ស៊ុនមីន
"ខ្ញុំថារកទៅផ្សារមួយភ្លេតព្រោះរបស់ក្នុងទូអស់..ខ្ញុំមិនចង់រំខាន់លោកទេធ្វើតាមអ្វីដែលជុងគាត់និយាយទៅកុំឲ្យខក!!"ថេយ៉ុង
"មិនអីទេអ្នកប្រុសខ្ញុំចេះចាត់ចែងហើយ..និយាយអញ្ចឹងអ្នកប្រុសអាចជួយយកឯកសារមួយនោះមកឲ្យខ្ញុំបន្តិចបានទេព្រោះចៅហ្វាយបាននិយាយថាវានៅក្នុងបន្ទប់ឯណ្ណោះ!!"ស៊ុនមីន
"បាទមិនអីទេលោកចាំត្រង់នេះចុះ!!"ថេយ៉ុងនិយាយហើយក៏បានទៅយកឯកសារនោះមកឲ្យស៊ុនមីន បន្ទាប់មកទៀតស៊ុនមីននាយក៏បានជូនថេយ៌មកផ្សារដើម្បីទិញរបស់ខ្លះៗ
"មកដល់ហើយបាទ!!"មិនយូរប៉ុន្មានស៊ុនមីននាយក៏បានបើកឡានមកដល់ផ្សារហើយក៏បានឈប់ឡានឲ្យថេយ៌ចុះ
"អរគុណលោកច្រើនហើយ!!"ថេយ៉ុង
"បាទមិនអីទេអ្នកប្រុស..និយាយអញ្ចឹង40នាទីទៀតខ្ញុំនឹងមកចាំអ្នកប្រុសនៅទីនេះ!!!"ស៊ុនមីន
"លឿនពេកទេដឹងខ្ញុំដើរទិញម្ដងៗយូរណាស់ណា៎លោកអាចចាំបានដែរឬ??"ថេយ៉ុង ងាប់ហើយលែងមកចាំមុនចឹងហេស៎ដូចដែលថេយ៌បាននិយាយចឹងគេដើរផ្សារទិញអីម្ដងៗមិនក្រោម2ម៉ោងទេព្រោះត្រូវមើលថារបស់ណាល្អប្រើរបស់ណាមិនល្អប្រើ
"បាទមិនអីទេខ្ញុំអាចចាំបានចឹងពេលនេះខ្ញុំត្រូវយកឯកសារឲ្យចៅហ្វាយសិនហើយបន្ទាប់ពីរួចរាល់ខ្ញុំនឹងមកទទួលអ្នកប្រុស!!"ស៊ុនមីន
"ក្រែងចិត្តលោកណាស៎!!"ថេយ៉ុង
"ហឹសៗៗ..ហេតុអីនិយាយអញ្ចឹងអ្នកប្រុសវាជាតួនាទីរបស់ខ្ញុំស្រាប់ហើយ!!"ស៊ុនមីន ក្រោយមកស៊ុនមីននាយក៏បានទៅក្រុមហ៊ុនបាត់ចំណែកថេយ៌វិញក៏បានដើរផ្សារដើម្បីទិញរបស់
@ 30 នាទីក្រោយមក
[ អគ្គីភ័យបានឆាប់ចេះផ្សារ xxxxxx យ៉ាងសន្ធោសន្ធៅបង្ករជាការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ អ្នកដែលនៅក្បែរនោះបាននាំគ្នាជួយចុះបង្ក្រាបអណ្ដាតភ្លើងនឹងបានខលហៅជំនួយពីខាងនរគបាលយ៉ាងស្វិតស្វាញ......]
"អីឆេះផ្សារ!!"ជុងហ្គុកនាយឃើញព័ត៌មាននោះហើយក៏និយាយឡើងទាំងនឿយឆ្ងល់
"ចៅហ្វាយមុននេះជាផ្សារ xxxxxx មែនទេ??"ស៊ុនមីន
"អឺ..ហើយវាយ៉ាងមិចឯងចាំបាច់ស្លន់ដែរ!!"ជុងហ្គុកនិយាយទាំងសម្លក់ស៊ុនមីនព្រោះមើលទៅដូចភ័យណាស់
"អ្នក..អ្នកប្រុសថេយ៌ក៏នៅទីនោះដែរគឺគាត់ទៅទិញរបស់របរនៅទីនោះ!!"ស៊ុនមីនក៏រហ័សនិយាយប្រាប់ជុងហ្គុក
"បើគេនៅនឹងវាយ៉ាងមិច?? អេ៎...នេះគេនៅទីនោះ!!"ក្រោយពីបានដឹងថាថេយ៌នៅទីនោះនាយរហ័សទាញអាវធំមកពាក់ហើយទាញសោរឡានរត់ចូលជណ្ដើរប្រអប់យ៉ាងលឿន
"ចៅហ្វាយចាំខ្ញុំផង!!"ស៊ុនមីនខំរត់តាមនាយសឹងតែមិនទាន់ទៅហើយ ចំណាយពេលបើកបរមិនយូរពួកនាយក៏ទៅដល់ឃើញថាមានអគ្គីភ័យឆាបឆេះសាហាវពិតមែន
"អួយយ៎..អ្នកប្រុសថេយ៌..អ្នកប្រុសថេយ៌នៅឯណាទៅ!!"ស៊ុនមីននាយដើរទៅមកៗទាំងភ័យភ្នែកវិញព្យាយាមរកមើលថេយ៌ពេញនឹងឯង
"......."ចំណែកជុងហ្គុកវិញនាយមើលទៅអណ្ដាតភ្លើងក្រហមនោះទាំងតក់ស្លុតជាខ្លាំងនាយចង់រត់ចូលទៅរកថេយ៌តែដៃជើងនាយកម្រើមិនរួចសោះ តើនេះមកពីហេតុអីទៅ???? តើនាយខ្លាចភ្លើងឬ??? មានហេតុផលអ្វី?????? ភ្លាមៗនាយក៏បានឃើញមនុស្សម្នាក់បានបីថេយ៌រត់ចេញមកខាងក្រៅដោយសភាពរបស់ថេយ៌គឺបានសន្លប់បាត់ទៅហើយ
" អ្នកប្រុសថេយ៌.....To be continued ✨