Episode 2
«soobinie! យើងដូចជាមិនឃ្លានសោះ»Yeonjun និយាយអំឡុងពេលដើរទៅកុងទីន។
«ខ្ញុំក៏អត់ឃ្លានដែរ គ្មាន beomgyu និង yuchi ញាំុមិនចូល»Soobin តប។ និយាយទៅជីវិតនៅក្នុងសាលារបស់គេទៅណាមកណាទាល់តែគ្រប់គ្នាទើបនៅសុខ -_-។
«ចឹងទៅវិញតោះ»និយាយហើយក៏បណ្ដើរគ្នាត្រឡប់ទៅវិញ។
នៅខាងក្រោយអគ្គារ B មានសិស្សប្រុស3នាក់កំពុងធ្វើបាបសិស្សប្រុសម្នាក់។ soobin និង yeonjun ដើរកាត់ឃើញក៏មិនចង់ខ្វល់ប៉ុន្មានដែរព្រោះវាជារឿងធម្មតានៅសាលានេះ ប៉ុន្តែពួកគេចិត្តមិនដាច់ពិតមែន។
«ន៎ែ!ពួកឯងនាំគ្នាធ្វើស្អីនឹង?»Soobin ក៏ដើរចូលទៅសួរពួកគេ។
«សិស្សច្បងកុំមកខ្វល់អីវាមិនមែនជារឿងរបស់ពួកបងទេ»សិស្សប្រុសម្នាក់ក្នុងចំណោម3អ្នកនិយាយតបទៅ soobin វិញ។
«ពួកយើងមិនចង់ខ្វល់ប៉ុន្មានទេតែវាទើសពេក!ពួកឯងគ្នាច្រើនធ្វើបាបគេតែម្នាក់បែបនេះសមជាកូនប្រុសដែរទេ?»Yeonjun និយាយ។
«សមមិនសមខ្ញុំមិនខ្វល់ទេ!ពួកឯងទៅវិញ»មេក្រុមរបស់ពួកគេនិយាយហើយក៏ដើរចេញទៅ។
«អាល្អិតឯងមិនអីទេហេ៎?»Soobin ឈោងដៃទៅចាប់ដៃគេអោយក្រោកឡើងហើយសួរ។
«ខ្ញុំមិនអីទេអរគុណសិស្សច្បងដែរជួយ»
«អឹម!ឯងឈ្មោះអី?»
«ខ្ញុំឈ្មោះ hueningkai»
«ហើយម៉េចក៏ពួកនោះធ្វើបាបឯងចឹង?»Yeonjun សួរម្ដង។
«គឺពួកគេតែងតែជំរិតទាលុយខ្ញុំពេលខ្ញុំមិនអោយពួកគេក៏មកធ្វើបាបខ្ញុំ»
«លើកក្រោយបើមានអ្នកធ្វើបាបឯង ប្រាប់ពួកយើងឮទេ? យើងឈ្មោះ soobin ហើយនេះ yeonjun»
«មែនហើយ នៅសាលានេះគ្មានអ្នកណាហ៊ានជាមួយពួកយើងទេឯងកុំខ្លាច»Yeonjun និយាយទាំងជឿជាក់ ព្រោះគេក៏ជាជើងកាងប្រចាំសាលាម្នាក់ដែរ ចូលប៉ារូតែញយ។
«បាទ»
______
Beomgyu និង Taehyun បានដើរចេញពីបណ្ណាល័យទាំងដៃមានកាន់សៀវភៅម្នាក់មួយក្បាល។ Beomgyu មិនមានបំណងចង់ខ្ចីសៀវភៅដើម្បីអាននោះទេព្រោះគេគ្មានពេលអាន។ តែពេលជួយរកសៀវភៅដែរ Taehyun រកគេក៏ឃើញសៀវភៅមួយក្បាលដែរវាទាញអារម្មណ៍របស់គេអោយចង់អានវារួចគេក៏ខ្ចីវាដែរទៅ។
«ឯងចូលចិត្តអានសៀវភៅណាស់ហេ៎?»កំពុងដើរត្រឡប់ទៅថ្នាក់រៀនវិញ beomgyu ក៏សួរ។
«ត្រូវហើយ!ពេលនៅអាមេរិកយើងចូលចិត្តអានខ្លាំងណាស់ សៀវភៅរបស់យើងសឹងតែរកកន្លែងដាក់លែងឃើញ»Taehyun តប។
Beomgyu ងក់ក្បាល។ "គេអានសៀវភៅច្រើនអញ្ជឹង ប្រហែលរៀនពូកែណាស់ហើយ តែចរឹកម៉ាបែន ខ្មើតស្លប់"
គ្រឺងៗ~~សម្លេងកណ្ដឹងសាលារោទិ៍ជាលើកទីពីរ។ សិស្សៗក៏នាំគ្នារូតរះចូលក្នុងថ្នាក់រៀន។
«ទេវតាតូច មកពីណានឹង?»Yeonjun សួរ។
«មកពីបណ្ណាល័យ! អត់មើលសៀវភៅនៅដៃទេ?»Beomgyu ដើរចូលទៅអង្គុយតុ។ Yeonjun ក៏បែរក្រោយមកនិយាយត
«គម្រួសគម្រើយម្លេះ?! Gyu ឯងប្លែកណាស់ អាមួយនេះធ្វើអីឯងមែនទេ?»Yeonjun និយាយទាំងដៃចង្អុលចោត Taehyun ដែរធ្វើអោយអ្នកត្រូវគេចោតងើបមើលទាំងមុខមាំ។
«មិនមែនទេ»Beomgyu តប។
«ធ្វើដូច Beomgyu មិនដែរនិយាយគម្រួសគម្រើយដាក់! មកធ្វើឯង sad»ឮ Soobin ដៀលខ្លួនហើយ Yeonjun ក៏បែរមកសម្លក់ Soobin។
«Gyu មិនដែរធ្វើចឹងដាក់យើងទេ តែធ្វើដាក់ឯងច្រើន! មកពីអាមួយនេះប្រាកដ»
«ម៉េចក៏បងចេះតែចោតគេឯងអញ្ជឹង?»Beomgyu ធុញពេកថាអោយទៀត។
«ការពារវាផង? បានហើយ គ្មានអ្នកខ្វល់ពីយើងទេយើងមិនសំខាន់»Yeonjun ងរ។
«ធ្វើចរឹកដូចស្រីក្រមុំ»Beomgyu និយាយ។ Soobin ឮហើយខំទប់សើច។
«ន៎ែ Choi Beomgyu!!»
«យ៉ាងម៉េច Choi Yeonjun??»
ពួកគេឌឺគ្នាទៅវិញទៅមក ធ្វើអោយ Taehyun ឈឺក្បាលនឹងអង្គុយស្ដាប់គេឌឺគ្នា។
"ពួកគេគួរអោយធុញណាស់!"Taehyun គិត។ ធ្លាប់តែរៀននៅអាមេរិក នៅតែឯង ធ្វើអីតែឯង ទោះដូរមករៀននៅកូរ៉េ វិញក៏វាមិនអាក្រក់ដែរ តែទាស់ត្រង់មកអង្គុយរួមតុជាមួយអ្នកទាំងបីនេះសម្លេងប្រកែកគ្នាពេញត្រចៀកធ្វើអោយគេមិនចូលចិត្តពេញទំហឹងតែម្ដង។
___________
To be continued
.
.
.
.ផុសកាត់ stress ;)
YOU ARE READING
࣪ស្នេហ៍ឥតព្រាងទុក ֶָ֢ | Taegyu
Fanfiction'ពីដំបូងខ្ញុំមិនសូវចូលចិត្តគេទេ ហើយខ្ញុំក៏ដឹងថាគេមិនចូលចិត្តខ្ញុំដូចគ្នា ប៉ុន្តែពេលនៅក្បែរគេយូរៗទៅទង្វើរបស់គេធ្វើអោយចិត្តខ្ញុំប្រែប្រួល ក្រោយមកខ្ញុំក៏ដឹងថាខ្ញុំស្រឡាញ់គេ'Taehyun Taehyun x Beomgyu ___