Episode 3
ពេលចេញទៅផ្ទះក៏បានមកដល់ សិស្សៗនាំគ្នារូតរះរៀបចំរបស់របរទុកទាំងសប្បាយអ៎រ។
«gyu ទៅជាមួយពួកយើងទៅ»Yeonjun និយាយ។ គេចង់អោយ Beomgyu ទៅជាមួយគេនឹង Soobin ព្រោះមិនចង់អោយរាងតូចទៅផ្ទះតែឯង។
«អត់ទេ!ខ្ញុំមិនទម្លាប់»Beomgyu តែងតែបដិសេធ។
«មិនអីទេចឹង!ពួកយើងទៅហើយណា»Yeonjun
«លាហើយ beomgyu»Soobin
ពួកគេលាគ្នាហើយក៏ដើរចេញទៅ។ Yeonjun និង Soobin នៅផ្ទះជិតគ្នាទើបពួកគេទៅមកជាមួយគ្នាបែបនេះ។
«ឯងមិនទាន់ទៅទេ?»Beomgyu រៀបចេញទៅហើយគេក៏បែរមកសួរ Taehyun ព្រោះឃើញគេនៅអង្គុយអានសៀវភៅ។
«មិនទាន់ទេ»Taehyun តប។ មួយសាលាមិនមែននៅតែគេម្នាក់ឯណា មិនទាន់ទៅក៏មិនអីដែរ។
«ថ្ងៃមានម៉ោងរៀន2ម៉ោង ចាំយើងអោយ Soobin ធ្វើកាលវិភាគអោយឯង!»Beomgyu ប្រាប់។
«អរគុណហើយ»គេតបទាំងមិនដកភ្នែកចេញពីសៀវភៅ។
«យើងទៅហើយ Bye»Beomgyu និយាយហើយក៏ដើរចេញទៅ។
[Time skip]
Beomgyu កំពុងដើរទៅសាលាទាំងអន្លង់អន្លោច ពេលនេះគេគិតច្រើនណាស់ហើយគ្មានបានប្រយោជន៍អីទេ😶។
"ហឹម នឹកកូនឆ្កែនោះណាស់😞! តើយើងគួរតែធ្វើជាស្នឹតស្នាលនឹងគេដើម្បីបានលេងកូនឆ្កែគេទេ?ស្ដាប់ទៅដូចបោកប្រាសគេម៉េចទេ"
«Beomgyu-ahh»កំពុងគិតក៏មានអ្នកហៅគេធ្វើអោយរាងតូចភ្ញាក់មិនស្ទើរ។
«អាយ~ល្បល់យ៎!! Yeonjun-hyung Soobin-hyung ទេហេ៎? ខ្ញុំភ័យចង់ងាប់ហើយ»
«ហៅធម្មតាក៏ភ្ញាក់ដែល?ព្រលឹងនឹងហោះទៅសុីព្រលិតនៅឯណាទើបភ្លឹកៗបែបនេះ?»Soobin សួរ។
«គ្មានអីទេ!ហើយពួកបងម៉េចជិះកង់អញ្ជឹង?»
«Yeonjun អ្នកបបួលយើងជិះ មិនដឹងកើតឆ្គួតអីទេ»
«ន៎ែ និយាយដើមយើងទាំងដែរយើងកំពុងនៅទីនេះដែរ?»
«ហើយម៉េចនិយាយអត់បាន?»Soobin ឌឺ។
«ហឹស~ឈប់និយាយរកពួកឯងហើយ»Yeonjun និយាយហើយក៏ជិះកង់ចូលសាលាបាត់។
«Beomgyu ឡើងកង់មក»Soobin ហៅ។
«អត់ទេ!បងទៅមុនទៅ»
«អឺៗ»
Soobin តបហើយក៏ជិះកង់ទៅមុន។ Beomgyu ក៏ដើរចូលសលាហើយឈរចាំអ្នកទាំងពីរដាក់កង់ទុកហើយក៏ទៅថ្នាក់រួមគ្នា។
«ពួកឯង!សល់ម៉ោងច្រើនដែរ ពួកយើងទៅរកអីញាំុសិនទៅ»Yeonjun និយាយ។
«ក៏ល្អដែរ!»Beomgyu តប។ រួចពួកគេក៏ដើរទៅកុងទីន។
Yeonjun ងាកឆ្វេងស្ដាំក៏ឃើញមនុស្សម្នាក់ដែរធ្លាប់ស្គាល់ នាយក៏ចង្អើតទៅខ្សឹប soobin។
«soobinnie នោះគឺ hueningkai មែនទេ?»
«នឹងហើយ! តោះពួកយើងទៅរកគេទៅ»Soobin និយាយហើយពីរនាក់គេក៏ដើរទៅរកតុដែរ Hueningkai អង្គុយជាមួយមនុស្សប្រុសម្នាក់ទៀត។
«ន៎ែអ្នកទាំងពីរទៅណាហ្នឹង?»Beomgyu សួរខ្យល់ហើយក៏រត់ទៅតាមពួកគេ។
«hueningkai?»
«អូស Yeonjun-hyung Soobin-hyung សួរស្ដី»Kai និយាយទៅពួកគេទាំងសប្បាយចិត្ត។
«ម៉េចក៏ឯងនៅជាមួយ Taehyung អញ្ជឹង?»Yeonjun សួរទាំងដាក់ខ្លួនអង្គុយក្បែរ Soobin និងទល់មុខ Kai។ឯ Beomgyu មកដល់ក៏ធ្វើមុខឆ្ងល់ៗ។
«ឯណា Taehyung ណា?»Kai ងាកមើលឆ្វេងស្ដាំ។
«hyung មានន័យថា Taehyun មែនទេ?គេជាមិត្តរបស់ខ្ញុំ... Tae សួរស្ដីពួកគាត់ទៅ ពួកគាត់នេះហើយដែរយើងនិយាយប្រាប់ឯង»Kai និយាយទាំងសប្បាយអ៎។ និយាយទៅមួយក្រុមនេះគេមុខរីកតែឯង😑។
Taehyun ដកភ្នែកចេញពីទូរស័ព្ទមកមើលអ្នកចំពោះមុខហើយក៏អោនទៅមើលទូរស័ព្ទវិញ។ទង្វើនេះធ្វើអោយ Kai គាំងនិងខឹងគេ
«ន៎ែ Taehyun ចង្រៃឯងមិនអាចឈ្លើយជាមួយអ្នកមានគុណយើងបែបនេះទេ!!»
«មិនអីទេពួកយើងស្គាល់គ្នាហើយ»Soobin និយាយ។ ហើយក៏ងាកទៅមើលរាងល្អិតដែរឈរធ្វើមុខឡេឡឺ «ហើយឯងប្រុងឈរដល់ស្អែកមែនទេ?»Soobin និយាយគ្រប់គ្នាក៏មើល Beomgyu រួមទាំង Taehyun ផងដែរ។
«អ៎..!»Beomgyu តបហើយក៏ចូលអង្គុយក្បែរ Yeonjun។
«យើងគិតថាត្រូវដោះស្រាយចម្ងល់ Beomgyu ហើយ» Yeonjun និយាយពេលឃើញទឹកមុខឆ្ងល់ៗរបស់រាងតូច។
«huening-ahh នេះគឺ Beomgyu មិត្តសំណព្វចិត្តរបស់យើង»Yeonjun ណែនាំ។
«សួរស្ដី hyung ខ្ញុំឈ្មោះ Hueningkai ហើយនេះ Taehyun» Taehyun សែនធុញគេមិនសួរក៏មិត្តដ៏សែនល្អនេះណែនាំដែរ។
«អា៎សួស្ដី! ពួកយើងស្គាល់គេហើយ»Beomgyu តប Kai វិញ។
គ្រប់គ្នាក៏និយាយគ្នាពីនេះពីនោះយ៉ាងសប្បាយអត់តែ Taehyun។ Beomgyu អង្គុយសង្កេតពីសកម្មភាពរបស់រាងក្រាស់ហើយវាក៏ធ្វើអោយគេមិនពេញចិត្តបន្ទិចដែរ។
"អាម្នាក់នេះទូរស័ព្ទស្រូបទាញព្រលឹងបាត់ហើយមែនទេ?"រាងតូចលួចដៀលគេក្នុងចិត្ត។
YOU ARE READING
࣪ស្នេហ៍ឥតព្រាងទុក ֶָ֢ | Taegyu
Fanfiction'ពីដំបូងខ្ញុំមិនសូវចូលចិត្តគេទេ ហើយខ្ញុំក៏ដឹងថាគេមិនចូលចិត្តខ្ញុំដូចគ្នា ប៉ុន្តែពេលនៅក្បែរគេយូរៗទៅទង្វើរបស់គេធ្វើអោយចិត្តខ្ញុំប្រែប្រួល ក្រោយមកខ្ញុំក៏ដឹងថាខ្ញុំស្រឡាញ់គេ'Taehyun Taehyun x Beomgyu ___