ភាគ 9

169 29 2
                                    

Episode 9

នៅក្នុងថ្នាក់រៀនទាំងមូលមានភាពស្ងប់ស្ងាត់ ព្រោះគ្រប់គ្នាកំពុងផ្ដោតលើការសរសេរអក្សរ។

នៅសល់15នាទី ដល់ម៉ោងចេញលេង អ្នកគ្រូក៏រៀបចំរបស់របរ ហើយនិយាយទៅកាន់សិស្សៗមុននឹងចេញ។

"គ្រូមាន assignment អោយអ្នកទាំងអស់គ្នាធ្វើ ត្រូវធ្វើជាក្រុមជាមួយមិត្តរួមតុ ហើយ អាទិត្យក្រោយឡើងបកស្រាយ! ធ្វើអោយល្អណា assignment នេះសំខាន់ណាស់"អ្នកគ្រូនិយាយហើយសិស្សៗក៏ឆ្លើយយល់ព្រមទៅគាត់។

"Taehyun! អោយអស័យដ្ឋានឯងមក"Beomgyu ងាកទៅនិយាយជាមួយ Taehyun ក្រោយអ្នកគ្រូចេញទៅបាត់។

"យកធ្វើអី?"Taehyun លើកចញ្ចើមសួរ។

"អេ? ក្រែងពួកយើងត្រូវធ្វើកិច្ចការរួមគ្នាហេ៎?"

"ប៉ុន្តែ ហេតុអីជាកន្លែងយើង?ពួកយើងទៅធ្វើវានៅផ្ទះឯងក៏បាន"Taehyun និយាយ។

"គឺ...មិនបានទេ!ផ្ទះយើង...គឺ..ន៎េក"Beomgyu និយាយទាំងស្ទាក់ស្ទើរមិនដឹងប្រាប់គេបែបណា ព្រោះគេខ្លាចថាប៉ារបស់គេនៅផ្ទះហើយនាំរឿងពិបាកដល់ Taehyun។

ប៉ារបស់ Beomgyu តែងតែផឹកស្រាស្រវឹងក្រោយពីម៉ាក់គេចាកចេញចោលពួកគេទៅ ហើយគាត់តែងតែរករឿង Beomgyu នៅពេលគាត់ស្រវឹង។

"មិនអីទេ ធ្វើវានៅផ្ទះខ្ញុំក៏បាន"Taehyun យល់ថាគេប្រាកដជាមានបញ្ហាផ្ទាល់ខ្លួន ដូច្នេះគេក៏យល់ព្រមនឹងរាងតូច។

"Yayy!"Beomgyu និយាយទាំងសប្បាយចិត្ត។ បន្ទាប់មកក៏ហុចទូរស័ព្ទអោយរាងក្រាស់ដើម្បីអោយគេវាយលេង និង អាសយដ្ឋានដើម្បីស្រួលទាក់ទងគ្នា។

'ហឹស គួរអោយស្រលាញ់' Taehyun និយាយក្នុងចិត្តទាំងមិនដឹងខ្លួន។ (🤨🤔😶)

បន្ទាប់ពីរួចរាល់ហើយ គេក៏ហុចទូរស័ព្ទអោយរាងតូចវិញ។

"ម៉ោង 5ល្ងាចឯងអាចមកបាន"Taehyun និយាយ។

Beomgyu ងក់ក្បាលនិងញញឹមដាក់គេបន្ទិចមុននឹងរត់ទៅតាម Yeonbin ទៅកុងទីន។

-កុងទីន

"បវេសនកាលជិតមកដល់ហើយ!!!🎉"Yeonjun និយាយ។

"ហើយថី?"Beomgyu សួរ។

"ថីមិច? ឯងអត់សប្បាយចិត្តទេហេ៎ ទម្រាំបានឈប់សម្រាកណា"Yeonjun និយាយទៅកាន់អ្នកក្មេងជាង។

You've reached the end of published parts.

⏰ Last updated: May 10 ⏰

Add this story to your Library to get notified about new parts!

 ࣪ស្នេហ៍ឥតព្រាងទុក ֶָ֢  | TaegyuWhere stories live. Discover now