Episode 4បន្ទាប់ពីញាំុអីនឹងនិយាយគ្នាលេងសព្វគ្រប់អស់ហើយក៏បំបែកគ្នាទៅថ្នាក់ដោយសារដល់ម៉ោងចូលរៀន។
in class
«នេះកាលវិភាគរបស់ឯង»Beomgyu លូកយកកាលវិភាគហុចអោយ Taehyun។
«អឹម... »នាយទទួល។
«Taehyun-ahh កូនឆ្កែឯងនោះយ៉ាងម៉េចហើយ?»Beomgyu សួរទៅគេទាំងញញឹម។
«គ្រូចូលហើយ»Taehyun ប្រាប់ហើយក៏ក្រោកឈរ។ Beomgyu ក៏ក្រោកឈរតាមទាំងក្នុងចិត្តគ្រឺតប្រុសម្នាក់នេះមែនទែន។
រយៈពេលមួយម៉ោងក្នុងការសិក្សារបស់សិស្សៗនិស្សិតរំលងទៅយ៉ាងរលូត។ ម៉ោងមុនមិនជាបញ្ហាររបស់ពួកគេទេតែម៉ោងទីពីរជាម៉ោងដែរពួកគេធុញបំផុតមានតែប៉ុន្មាននាក់ដែរមិនធុញ ហើយវាជាម៉ោងគណិតនោះហើយ។
15នាទីក្នុងការសម្រាកឥឡូវនេះវាអស់ពេលហើយ ។
សិស្សៗនាំគ្នាចូលតុរៀនដូចធម្មតា ម្នាក់ៗមុខមិនសូវរីកទេ។«សួរស្ដីប្អូនៗទាំងអស់គ្នា!សុខទុក្ខយ៉ាងម៉េចដែរ ម៉េចម្នាក់ៗដូចជាអស់កម្លាំងម្លេះ?»លោកគ្រូសួរ។
«ពួកហ្នឹងខ្ជិលអោយអាលួយ!លោកគ្រូដាក់លំហាត់អោយ soobin ឡើងធ្វើមួយទៅគេកំពូលខ្ជិលហើយ»Yuchi និយាយធ្វើអោយ Soobin ងាកក្រោយមកសម្លក់នាង។
«ឯងចង់ស្លាប់ហេ៎ស Yuchi?»Soobin និយាយតិចៗទាំងគ្រឺតនាង គេមិនសូវជាចង់រករឿងនាងទេ តែនាងល្អិតនេះឈ្នានីសគេរហូត មិត្តក៏សត្រូវទេនេះ។
«បានហើយៗគ្រូចង់ប្រាប់ថាគ្រូមិនបានបង្រៀនទេថ្ងៃនេះ»លោកគ្រូកាត់ពួកគេ។
«ពិតមែនហេ៎លោកគ្រូ?»
«យេ៎ សប្បាយចិត្តណាស់»
សិស្សៗនាំគ្នាហ៊ោរសប្បាយ ជាពិសេស Soobin តែម្ដងនាយងាកក្រោយមកលៀនអណ្ដាតឌឺ Yuchi។ លោកគ្រូគោះតុបន្ទិចដើម្បីអោយសិស្សស្ងាត់ហើយគាត់ក៏និយាយបន្ត
«ប៉ុន្តែគ្រូមានលំហាត់អោយធ្វើ នៅអង្គុយធ្វើណាហាមចេញក្រៅរំខានសិស្សដទៃ»
«បាទ/ចាស៎ លោកគ្រូ»
«Yeri កត់លំហាត់នេះទៅ!ត្រូវធ្វើអោយហើយគ្រប់គ្នាណា គ្រូនឹងថែមពិន្ទុអោយ»លោកគ្រូហៅ Yeri ដែរជាអនុប្រធានឡើងទៅកត់លំហាត់ ហើយក៏ប្រាប់ទៅសិស្សៗ។
YOU ARE READING
࣪ស្នេហ៍ឥតព្រាងទុក ֶָ֢ | Taegyu
Fanfiction'ពីដំបូងខ្ញុំមិនសូវចូលចិត្តគេទេ ហើយខ្ញុំក៏ដឹងថាគេមិនចូលចិត្តខ្ញុំដូចគ្នា ប៉ុន្តែពេលនៅក្បែរគេយូរៗទៅទង្វើរបស់គេធ្វើអោយចិត្តខ្ញុំប្រែប្រួល ក្រោយមកខ្ញុំក៏ដឹងថាខ្ញុំស្រឡាញ់គេ'Taehyun Taehyun x Beomgyu ___