ភាគ5

129 33 28
                                    

Episode 5

ថ្ងៃថ្មី

-ម៉ោងទំនេរពេលថ្ងៃ-

Taehyun បានដើរទៅតារាងបាល់អង្គុយមើលគេលេងបាល់

«អេ៎ ឯងជាសិស្សថ្មីមែនទេ»សិស្សប្រុសម្នាក់ដើរមកកន្លែង Taehyun អង្គុយហើយសួរ។

Taehyun ងាកមើលគេបន្ទិចរួចក៏ងក់ក្បាលតបម៊

«ឯងឈ្មោះ Taehyun នោះមែនទេ»

«មែនហើយ ម៉េចក៏ឯងស្គាល់?»

«ហឹស អ្នកណាមិនស្គាល់ឯងនោះស្រីៗនាំគ្នានិយាយពីឯងឡើងព្រោងព្រាត មានដឹងខ្លួនទេឯងល្បីហើយណា៎»

«ពិតមែន?យើងមិនដឹងសោះ»នាយតបទាំងធម្មតាហាក់មិនខ្វល់។

«យើងឈ្មោះ Hyunjin ណា»គេណែនាំ

«ឯងមិនគិតចូលលេងខ្លះទេហេ៎?»Hyunjin សួរ

«យើងក៏ចង់សាកខ្លះដែរ»និយាយហើយ Taehyun ក៏ដើរទៅយកបាល់និងលេងជាមួយអ្នកនៅទីនោះដែរ

____

«wow បងលេងពូកែណាស់»Ni-Ki សរសើរ

«ពិតមែនហើយ បើក្រុមយើងមានបង Taehyun ប្រាកដជាខ្លាំងហើយ»Nicholas

«អាទិត្យក្រោយមានការប្រកួតប្រចាំសាលា Taehyun បើឯងចូលក្រុមពួកយើងសាលាយើងប្រាកដឈ្នះហើយ»Heeseung

«យើងគ្មានចំណាប់អារម្មណ៍ទេ»Taehyun

«គិតសិនក៏បានណា៎»Hyunjin

Taehyun មិនតប។ ពួកគេក៏ឈប់និយាយនិងលេងបាលត

----------------

«ជិតប្រឡងហើយសល់តែប៉ុន្មានខែទៀតទេ មេរៀនក៏មិនដែរកត់ អាទិត្យក្រោយប្រកួតកីឡា ខកខានមិនបានទេ Beomgyu យើងត្រូវធ្វើម៉េច ថ្មីៗនេះរឿងសល់ច្រើនណាស់មិនទាន់មើលអស់ទេ»Yuchi ដើរបណ្ដើររៀបរាប់អោយមិត្តស្ដាប់បណ្ដើរ។

«ន៎ែ Choi Beomgyu!!»

«ហាស៎ៗ»

«នេះឯងមានស្ដាប់យើងឬអត់នឹង?»

«ស្ដាប់ស្អីមិនដឹងទេ»Beomgyu និយាយហើយដើរទៅបាត់

«ហុើយ ទាំង Soobin Yeonjun សុទ្ធតែមិនខ្វល់ពីយើង ឥឡូវ Beomgyu មិត្តល្អយើងក៏មិនខ្វល់ទៀត ពួកឯងចាំមើលណា៎!!អញទៅមើលរឿងហើយវើុយ!»និយាយហើយដើរបកក្រោយទៅថ្នាក់វិញ។

Beomgyu ដើរមកជិតតារាបាល់ សុខៗបាល់ហោះមកចំកណ្ដាលមុខតែម្ដងធ្វើអោយនាយតូចអស់ជំហរដួសប្រូស។

«អា Seung ឯងទាត់ចេញក្រៅរកអី?»Hyunjin ស្ដីអោយ Heeseung

«ចាលំនឹងហាស់»

«ហា៎!!បង seung បងឯងទាត់ត្រូវបង beomgyu ហើយនួក»ឮ Ni-Ki និយាយហើយពួកគេភ្ញាក់ផ្អើល

Taehyun ដំបូងមិនខ្វល់ ពេលឮ Ni-Ki និយាយហើយគេក៏រត់ទៅរក Beomgyu

«អួយ អាណាទាត់បាលដូចឆ្គួតនឹង?!»Beomgyu ងើបអង្គុយទាំងពិបាក

«Beomgyu ឯងយ៉ាងម៉េចហើយ?»Taehyun រត់មកត្រកងគេ អ្នកទាំងបីក៏រត់មកដល់

«ឯងជាអ្នកណា?»ដោយសារគេវិលមុខស្រវាំងភ្នែកទើបមើល Taehyun មិនច្បាស់

«ហា៎? Beomgyu-hyung ត្រូវមួយបាល់បាត់ការចងចាំ?»Ni-Ki

«បិទមាត់ឯងទៅ»Nicholas វៃក្បាល Ni-ki មួយដៃ

«Taehyun យើងជាអ្នកទាត់ចំគេទុកអោយយើងយកគេទៅបន្ទប់ពេទ្យ»Heeseung និយាយពេល Taehyun លើក Beomgyu បី

«មិនបាច់ទេ!»និយាយហើយក៏ដើរចេញទៅបន្ទប់ពេទ្យ

«ទៅវិញទៅ»Hyunjin និយាយហើយក៏ដើរទៅលេងបាល់វិញ

«ឈប់ទាត់ឆ្គួតៗទៀតបងឯង»Ni-ki និយាយហើយរត់ទៅតាម Hyunjin បាត់ខ្លាច Heeseung វ៉ៃ។

"តើពួកគេត្រូវជាស្អីនឹងគ្នា?"Heeseung គិត រួចក៏ដើរទៅលេងបាល់វិញទាំងអារម្មណ៍នៅមិនសុខ។

[Skip]

បន្ទាប់ពីចេញពីបន្ទប់ពេទ្យរួច Taehyun និង Beomgyu ក៏ដើរត្រឡប់ទៅថ្នាក់វិញ។ កំពុងតែដើរក៏មានសិស្សស្រីម្នាក់ដើរមកពីមុខពួកគេទាំងញញឹម

«Ahyoung មានការអីហេ៎?»Beomgyu សួរ គេស្គាល់នាងព្រោះនាងជាប្អូនបងធំនៅសាលានេះអ្នកណាអ្នកណាក៏ស្គាល់នាងដែរ។

ជំនួសការឆ្លើយតប Ahyoung បាញ់ក្រសែរភ្នែកសម្លក់រាងតូច រួចក៏បែរទៅញញឹមដាក់ Taehyun និងហុចប្រអប់នំពណ៍ផ្កាឈូកមួយអោយទៅគេ។

«Taehyun ខ្ញុំអោយលោក»នាងហុចអោយទាំងញញឹមអៀន

«អរគុណ»គេទទួល។

«អញ្ជឹងខ្ញុំលាសិនហើយ»នាងនិយាយហើយក៏ដើរហួសពួកគេ។ Ahyoung មិនមែនទៅផុតនោះទេនាងឈរពួននៅក្រោយទូរឥវ៉ាន់ ដើម្បីមើលថា Taehyun នឹងយករបស់នាងមែនរឺអត់។

«នេះឯងយកទៅ»Taehyun ហុចប្រអប់នំនោះអោយទៅ Beomgyu។

«អោយយើង?តែ...នាងខំអោយឯងណា»

«បើឯងមិនយក ក៏អោយមិត្តរបស់ឯងទៅ»នាយហុចប្រអប់នោះអោយរាងតូចកាន់ហើយ Taehyun ក៏ដើរទៅ។

«Choi Beomgyu!ដែលឯងមកធ្វើឆ្អឹងទទឹងកយើងនេះ.. ឯងលែងចង់នៅសុខហើយមែនទេ?»

To be continued...

Y'all ចង់អោយបង Hee គូរមួយណាគេ cmt ប្រាប់ផងណា៎><

 ࣪ស្នេហ៍ឥតព្រាងទុក ֶָ֢  | TaegyuWhere stories live. Discover now