ភាគ 8

132 32 0
                                    

Episode 8

ម៉ោង3:00នាទី

«យើងទៅហើយ beom taehyun សង្ឃឹមថាគ្រូមិនស្ដីអោយពួកឯងខ្លាំងទេ»Soobin និយាយ។ beomgyu ងក់ក្បាល

«ទៅហើយសំណាងល្អ»Yeonjun និយាយហើយក៏ក្រញរក្បាល Beomgyu មួយ។

«ន៎ែឈឺ!»Beomgyu អង្អែលក្បាលទាំងមុខស្អុយសម្លក់ដំណើរ yeonbin-_-។

បន្ទាប់មក Taehyun និង Beomgyu ក៏ដើរទៅទីចាត់ការគ្រូជាមួយគ្នា។

Jake POV

Jake ត្រូវ Taehyun ដេញអោយទៅផ្ទះមុនព្រោះគេមិនដឹងទៅវិញពេលណាទេ។ រាងតូចជេគដើរទៅរកចំណតឡានក្រុងទាំងមុខស្អុយ។

តឺតៗ សម្លេងសុីភ្លេឡាននៅក្បែរគេទាញអារម្មណ៍ Jake អោយងាកទៅមើល។

«Hee-hyung?!»Jake ហៅគេទាំងញញឹម

«ទៅណានឹងក្មេងតូច»គេអើតក្បាលចេញមកសួររាងតូច

«ទៅផ្ទះនឹងណា Taehyun ទុកខ្ញុំចោល ឯខ្លួនទៅណាក៏មិនដឹង»

«ទៅជាមួយបងទេ បងស្មាក់ចិត្តជួនប្រុសស្អាត Jake ទៅផ្ទះ» ( rizzseung)

«សម្ដីឡើងព្រាន!ទៅក៏បានដែរ»និយាយហើយរាងតូចក៏ចូលអង្គុយមុខក្បែរគេ។ Heeseung សើចបន្ទិចហើយក៏បើកឡានទៅ។

យប់ឡើង~🌃

Beomgyu's Apartment

រាងតូចដៃម្ខាងកាន់កន្សែងញីសក់ដែរសើមឯដៃម្ខាងទៀតក៏កាន់និយាយទូរស័ព្ទឡើងទំនង។

<យ៉ាងម៉េចហើយ gyu~ នឹកបងទេ>

«នឹកណាស់! បងថ្លៃហា៎ ថ្ងៃណាទំនេរទៅញាំុស៊ុបដែរទេហាងនោះទឹមបើកថ្មី»

<អឺក៏ល្អដែរបងខានជួបឯងយូរហើយ!ហើយរឿងរៀនយ៉ាងម៉េចហើយ?>

«រៀនពូកែដូចដើមបងហិហិ តែថ្ងៃនេះស៊យហា៎សនិយាយគ្នាក្នុងម៉ោងរៀន ត្រូវគ្រូស្ដីអោយឡើងស្ពឹកមុខ រឿងតូចមួយសោះ!»

<កម្សត់ណាស់ ហាហា>Jimin និយាយហើយសើច
<សមមុខទៅ!>សម្លេងអ្នកម្ខាងទៀតនិយាយ

«yah!! min yoongi ជឿថាខ្ញុំចូលទៅវ៉ៃបងដល់ក្នុងទូរស័ព្ទដែរទេ!?»

«ហក់មោ»yoongi ឌឺ «ហាសហា បានហើយ Beomgyu ហា៎ថែសុខភាពផងណា ឆាប់ចូលគេងទៅ»Jimin និយាយ

«នៅតែបងថ្លៃល្អជាងគេ បងក៏ដូចគ្នាណា good night~ ជួយវ៉ៃបងប្រុសមួយដៃអោយខ្ញុំផង»

បន្ទាប់ពីនិយាយគ្នាហើយពួកគេក៏បិត beomgyu ក៏ចូលគេង។

_______________

At morning

Beomgyu ដើរចូលសាលាសុខៗក៏មានសិស្សស្រី3នាក់មកឃាំងពីមុខគេ។

«មានរឿងអី?»Beomgyu សួរទាំងមិនយល់ពីទឹកមុខដែរពួកនាងមើលមកខ្លួន។

«ឯងត្រូវជាស្អីជាមួយ Taehyun?»Ahyoung អោបដៃចូលគ្នាហើយសួរ។

«ជាមិត្តរួមតុ ហើយយ៉ាងមិច?»Beomgyu សួរវិញ។

«ដូរតុអង្គុយទៅ យើងមិនចូលចិត្តពេលឯងនៅជាមួយគេ»

«ហើយពួកនាងមកខឹងស្អី គិតថាខ្ញុំស្រឡាញ់គេហី?ពួកយើងជាប្រុសដូចគ្នាណា»

«Ahyoung យើងថាគេនិយាយត្រូវ គ្រប់យ៉ាងវាមិនដូចការគិតឯងទេណា»មិត្តនាងខ្សឹប។

«ឯងគិតអញ្ចឹងហ៎? ក៏បានយើងចាត់ទុកថាយើងគិតខុស តែកុំអោយមានថ្ងៃណាមួយដូចការគិតរបស់យើងណា»នាងនិយាយហើយក៏នាំគ្នាចេញទៅ។

«ហុើយៗ ពួកនាងនេះចំមែនហើយ! Kang Taehyun អស្ចារ្យប៉ុណ្ណាទៅ?!»គេក្រវីក្បាល។

Skip

Heeseung's class

អ្នកគ្រូបានដើរចូលមកដោយប្រាប់សិស្សរបស់គាត់ថាថ្ងៃនេះពួកគេមានមិត្តរួមថ្នាក់ថ្មីម្នាក់។ បន្ទាប់មកគាត់ក៏អោយគេណែនាំខ្លួន។

«សួរស្ដី អ្នកទាំងអស់គ្នាខ្ញុំឈ្មោះ Sim Jaehyun ហៅ Jake សូមជួយណែនាំផង»គេនិយាយរួចក៏មើលទៅឃើញ Heeseung គេក៏ភ្ញាក់ផ្អើលរួចក៏ញញឹមដាក់រាងក្រាស់។

អ្នកគ្រូក៏បានអោយ Jake អង្គុយតុមួយដែរនៅមុខតែ Jake ក៏សុំអ្នកគ្រូទៅអង្គុយក្រោយ ព្រោះគេចង់អង្គុយជាមួយ Heeseung ដោយសារមួយថ្នាក់នេះគេស្គាល់តែរាងក្រាស់មួយទេ។

To be continued

 ࣪ស្នេហ៍ឥតព្រាងទុក ֶָ֢  | TaegyuWhere stories live. Discover now