Episode 6Heeseung ដើរទៅថ្នាក់របស់ Beomgyu បំណងចង់មកសុំទោសដែរបានទាត់បាល់ចំគេ បើអ្នកផ្សេងគេមិនខ្វល់ទេតែនេះ childhood friend គេទាំងមូលណា ម្យ៉ាងចង់មកមើលផងថារាងតូចកើតអីឬអត់។
គ្រាន់ឈានជើងចូលថ្នាក់ភ្លាមក្រសែភ្នែកជាច្រើនគូរសម្លឹងមកកាន់គេទាំងឆ្ងល់។ Heeseung មិនខ្វល់ដើរចូលទៅអង្គុយតុ Yeonbin ដែរពេលនេះមិនដឹងម្ចាស់តុទាំងពីរទៅណាហើយទេ។
Heeseung អង្គុយបែរក្រោយសម្លឹង Taehyun និង Beomgyu ឆ្វេងស្ដាំ គេនេះមិនទាន់ស្គាល់ Taehyun ច្បាស់ទេគេមិនទុកចិត្តបើមិត្តគេនិង Taehyun មានទំនាក់ទំនងជាមួយគ្នានោះ។
"ត្រឹមជាមិត្តរួមតុតើហ្អី?ម៉េចក៏បារម្ភគ្នាម្លេះ!?"
«Beomgyu-ahh ឯងយ៉ាងម៉េចហើយ?»Heeseung សួរទៅរាងតូចដែរកំពុងឆ្ងោកមុខរើកាតាប។
«hah? Heeseung ឯងមករកអី?»Beomgyu ងើបក្បាលពីកាតាបមកសួរគេ
«គឺមកសួរសុខទុក្ខ.... សុំទោសណាដែរទាត់បាល់មិនប្រយ័ត្នចំឯង»
«មិនអីទេ ឯងទាត់ដូចឆ្គួតតែចឹង»
«នេះយើងខំមកសុំទោសណានៅដៀលយើងទៀត»
«ហាហា.. យើងលលេងទេ»Beomgyu សើច។
Heeseung លេងជាមួយ Beomgyu តែភ្នែកចេះតែដៀងទៅ Taehyun ថាមានប្រតិកម្មយ៉ាងណា តែអ្នកខាងនោះអង្គុយអោបដៃដាក់កាសស្ដាប់ចម្រៀងធ្វើព្រងើយ ឃើញហើយ Heeseung ក៏ធូរចិត្ត បែបនេះក៏បញ្ជាក់បានថាពួកគេមិនមានទំនាក់ទំនងជិតស្និតនឹងគ្នា។
[Skip]
ពេលចេញទៅផ្ទះ<4:00>
Beomgyu បានដើរទៅចំណតឡានក្រុងធម្មតា... កំពុងតែឈរចាំម្នាក់ឯងពេលនោះក៏ស្រាប់តែមានមនុស្សម្នាក់មកខ្ទប់មាត់គេពីក្រោយអូសទៅណាមិនដឹង ...។
មកដល់កន្លែងស្ងាត់មួយ Beomgyu ត្រូវគេទាញចូលទៅពួននៅក្រោយអគ្គារក្បែរនោះ។
«ឯងនៅអោយស្ងៀមតិចបានទេ?!»មនុស្សម្នាក់នោះក៏ដកដៃចេញពីមាត់គេព្រោះធុញដែរ beomgyu រើមិនឈប់នៅខាំដៃខ្លួនទៀត
«Taehyun...?ឯងធ្វើស្អីនឹង យើងភ័យចង់ស្លាប់ហើយ»រាងតូចក៏ស្ដីអោយ ខំតែភ័យស្មានតែគេចាប់ទៅធ្វើបាបហើយតើ
YOU ARE READING
࣪ស្នេហ៍ឥតព្រាងទុក ֶָ֢ | Taegyu
Fanfiction'ពីដំបូងខ្ញុំមិនសូវចូលចិត្តគេទេ ហើយខ្ញុំក៏ដឹងថាគេមិនចូលចិត្តខ្ញុំដូចគ្នា ប៉ុន្តែពេលនៅក្បែរគេយូរៗទៅទង្វើរបស់គេធ្វើអោយចិត្តខ្ញុំប្រែប្រួល ក្រោយមកខ្ញុំក៏ដឹងថាខ្ញុំស្រឡាញ់គេ'Taehyun Taehyun x Beomgyu ___