សួស្តីខ្ញុំឈ្មោះ pich Votey Saravady ហើយគេតែងតែហៅខ្ញុំថា pichy ខ្ញុំមានអាយុ ២២ ឆ្នាំ ហើយរៀនចប់ផ្នែក ទេសចរណ៍។ តែក្ដីស្រម៉ៃដ៏ធំរបស់ខ្ញុំគឺចង់ធ្វើជាបវរកញ្ញាដែលល្បីមួយរូបក្នុងប្រទេសកម្ពុជា។តែក្ដីស្រម៉ៃរបស់វាមិនបានសម្រេចនោះទេ ព្រោះតែ....។ ហើយខ្ញុំក៏នៅបន្តធ្វើការងាររបស់ខ្ញុំតាមធម្មតា។ ងើយការងាររបស់ខ្ញុំគឺ....។
(Pichy កំពុងសរសេរសៀវភៅកំណត់ហេតុ)
+ ម៉ោង ៧ ព្រឹក
មានឡានខ្មៅមួយបើកមកឈប់នៅមុខផ្ទះរបស់ pichy ។ នារីម្នាក់មានរាងខ្ពស់ច្រឡឹង បានចុះពីលើឡាន ដើរសំដៅមកខាងមុខរបងរួចយកដៃទៅចុចកណ្ដឹង ។
<តឹង តឹងៗ > កណ្ដឹងរោទ៍
Pichy ក៏បានអើតមើលតាមបង្អួចបន្តិច ហើយក៏ប្រញាប់ចុះទៅទទួល។
"មានការអីមកផ្ទះខ្ញុំទាំងព្រឹក..." Pichy ឈរច្រត់ចង្កេះ នៅមុខរបង...
"បើកឲសិនមក...." នារីម្នាក់នោះស្រែកពីខាងក្រៅរបង...
"ហើយមានការអី?" Pichy យកសោរបើករបងឲ...
"ខ្ញុំនឹកនាងណាស់.." នារីម្នាក់នោះស្ទុះមកអោប pichy
"បានហើយ bella ....." អោបបានបន្តិច pichy ក៏និយាយពាក្យឈ្មោះនារីម្នាក់នោះចេញមក។ ឲយើងដឹងថានារីម្នាក់នោះមានឈ្មោះថា bella ។
(ឈ្មោះ Isabella menin ដែលជាកូនស្រីរបស់អ្នកជំនួញដ៏ធំមួយ)
"ហើយមករកខ្ញុំមានការអី? "សំណួរមួយនេះលឺចេញពីមាត់របស់ pichy ដដែល។
"ខ្ញុំគ្រាន់តែនឹក..." Bella ធ្វើមុខក្រមឹបក្រមើមដាក់ pichy
"បើមកមានតែប៉ុន្នឹងទេ ទៅវិញទៅ ខ្ញុំធុញណាស់" pichy និយាយហើយក៏ទាញទ្វារបងបិទ។
..........................
ចាប់ពីថ្ងៃនោះមក bella ក៏ឈប់មករក pichy ដូចរាល់ដង។
+ ២ ឆ្នាំកន្លងផុតទៅ
Pichy បានធ្វើដំណើរមកធ្វើការនៅប្រទេសថៃ ជាមួយមិត្តភក្តិ ២ ៣ នាក់។ pichy បានធ្វើការនៅក្រុមហ៊ុនមួយដែលមានឈ្មោះថា "Beauty skin"
ហៅកាត់ថា BS ។ pichy ជ្រើសរើសធ្វើការផ្នែក ទីផ្សារ។+ ម៉ោង ៦ ល្ងាច
Pichy មកធ្វើការតាមធម្មតានៅក្នុងក្រុមហ៊ុន។ តែវារៀងផ្លែកបន្តិចព្រោះក្នុងក្រុមហ៊ុនដែល pichy ធ្វើនោះមានអ្នកកាសែតជាច្រើននៅខាងមុខហាង។
"អ្នកកាសែតមកធ្វើអីច្រើនម៉េសបង" pichy ចូលទៅក្នុងក្រុមហ៊ុនហើយសួរអ្នកធ្វើការជាមួយ។
"អ៎! ថ្ងៃនេះកូនស្រីរបស់ប្រធានក្រុមហ៊ុនមកមើលក្រុមហ៊ុន" ......
"Wow! អត់ដែលដឹងថាលោកប្រធានមានកូនស្រីសោះ" pichy ....
បន្តិចក្រោយមកមានឡានខ្មៅសេរីទំនើបមួយ នឹងឡានដទៃទផតបើកពីក្រោយ មកឈប់នៅខាងមុខក្រុមហ៊ុន។ អ្នកកាសែតចាប់ផ្ដើមបង្វែ camera ទៅរកឡាននោះ។
"Pichy ! មកជួយរៀបចំខាងក្នុង..." បុគ្គលិកម្នាក់បានកេះស្មា pichy
"......." pichy ដើរទៅជាមួយបុគ្គលិកនោះទៅ
+ម៉ោង ៨ យប់
អ្នកកាសែតក៏ទៅអស់ ហើយកូនស្រីលោកប្រធានក៏ដើរចូលក្នុងក្រុមហ៊ុន។ បុគ្គលិកគ្រប់គ្នាឈរគោរព លើកលែងតែ pichy ដែលកំពុងផ្លឹកនឹងដំណើររបស់កូនស្រីលោកប្រធាន។
"Pichy ! Pichy ......" jim ដែលជាមិត្តបានកេះ pichy បន្ទាប់ពីឃើញផ្លឹកកមួយសន្ទុះ....
"ចាស៎!...." .....
"នេះឯងមើលអីមើលម៉េស....!" Jim
"គាត់ស្រដៀងទៅនឹងមនុស្សដែលយើងធ្លាប់ស្គាល់."
Pichy រកនឹកគិត...."វាមិនដែលទេ! កូនលោកប្រធានទើបតែមកពី
បរទេសហាស៎..." Jim និយាយហើយក៏ដើរចេញទៅ...។
..........................
ហើយពេលនោះបុគ្គលិកម្នាក់បានមកហៅ pichy ឲយកទឹកទៅកូនលោកប្រធាន។<តុក តុក > សម្លេងគោះទ្វា
"ចូលមក!" .......
"នេះអ្នកនាងទឹក!" Pichy ដាក់ទឹកលើទុហើយក៏រៀបនឹងលាទៅវិញ
"អ៎! មែនហើយកុំភ្លេច..." ......
"Bella! " Pichy ងាកមកស្ដាប់តែក៏ស្រាប់ឃើញរឿងដែលនឹកស្មានមិនដល់ទៅវិញ...កូនរបស់លោកប្រធានគឺជា bella ដែលគេធ្លាប់ស្គាល់....
"សុខសប្បាយដែរទេ?" Pichy សម្លឹងទៅមើល bella
"ខ្ញុំ isa មិនមែន bella ទេ។ អ្នកនាងច្រឡំហើយ"
......រងចាំភាគបន្ត🙏

YOU ARE READING
រឿង ពេលវេលា
Acciónbellpich យើងមិនមែនជាអ្នកកំណត់ពេលវេលាទេ។ ទុកឲពេលវេលាជាអ្នកកំណត់ចុះ។