ភាគទី6
ខ្ញុំមានអារម្មណ៏កក់ក្តៅ ពេលនៅក្បែរលោក...
"ហាស ថាមិច?"
អ្នកកម្លោះ ភ្ញាក់ផ្អើលពេលលឺ ជំនិតរបស់គេ ប្រាប់ថា លោកគីម កំពុង ធ្វើការស្វែងរកកូនស្រី គ្រប់ខេត្ត គ្រប់តំបន់ទាំងអស់នៅកូរ៉េ។
"ខ្ញុំក៏បានដឹងមកថា លោកគីម គាត់ក៏កំពុងតាមរកមុខអ្នកដែរចាប់ខ្លួនកូនស្រីគាត់ដែរ។ ចាហ្វាយក៏ដឹងថា គេសាហាវយ៉ាងណា បើគេដឹង ចាហ្វាយចប់មិនខាន!បែបនេះចាហ្វាយត្រូវការពារខ្លួនដែរ"
អ្នកកម្លោះ ញញឹម បែបមានល្បិច រួចក៏តបតរ
"ឯងមិនបាច់ខ្លាចទេ យើងក៏មានខ្សែរធំដែរ ភ្លេចហើយមែនទេ! យ៉ាងណាក៏យើងមិនអោយពួកវាយកបូរ៉ាម ចេញពីយើងម្តងទៀតនោះទេ បើពួកវាហ៊ានតែចូល យើងនឹងសម្លាប់ "អ្នកកម្លោះ ក៏មិនមែនស្លូតណាស់ណាដែរ កុំមកប៉ះគេមុនអោយសោះ អ្នកណាក៏ដោយ ក៏គេមិនទុកដែរ ជាពិសេសចង់យកមនុស្សស្រីដែរគេស្រលាញ់ស្មើរជីវិតចេញពីគេ ។
"បាទ ខ្ញុំដឹង!តែចាហ្វាយក៏ត្រូវប្រុងប្រយ័ត្ន បើពួកវាដឹង ពួកវា នឹងមិននៅស្ងៀមទេ វាអាចនាំគ្រោះថ្នាក់ដល់
ចាហ្វាយ"
អ្នកជាចាហ្វាយងក់ក្បាលតិចៗ មិនមែនគេមិនមានការបារម្ភនោះទេ គេដឹងក្នុងចិត្តច្បាស់ណាស់ថា លោកគីម ក៏មិនមែនជាមនុស្សធម្មតាដែរ។
"ដាច់ខាត មិនត្រូវអោយ បូរ៉ាម ដឹងរឿងនេះទេ! "
"ប្រាកដណាស់ ចាហ្វាយ"អ្នកជាជំនិត ងក់ក្បាល គេគោរពតាមបញ្ជារបស់ចាហ្វាយគេណាស់ ព្រោះចាហ្វាយគេជាអ្នកមានគុណរបស់គេ។
"ឯងក៏ទៅស៊ើបមើលបន្តទៅ ថាវានឹងធ្វើអ្វីតទៀត" អ្នកជាចហ្វាយដាក់បញ្ជាទៅកូនចៅរបស់គេ អ្នកជាកូនចៅក៏ងក់ក្បាល រួចអោនគោរពគេ ដើរចេញទៅបាត់ទៅ។
"លោកគីម! ខ្ញុំមិនអោយលោកយកនាងចេញពីខ្ញុំម្តងទៀតទេ"
យ៉ុនជីន ក្តាប់ដៃ ជាប់ កែវភ្នែកមុតស្រួចរបស់គេបញ្ជាក់យ៉ាងច្បាស់ពីភាពម៉ោះមុត មិនអោយនណារយកមនុស្សស្រីជាទីស្រលាញ់របស់គេចេញពីគេបានទៀតឡើយ។__________________________
ក្រឡេកមក មើល បូរ៉ាម ឯនេះវិញ នាងក្រមុំតូចដើរចូលមកក្នុងផ្ទះភ្លាម ក៏ជួបយ៉ុនជីននៅនឹងមុខ។
"យ៉ាងមិច?"
"ពីរថ្ងៃទៀត នាងនឹងខ្ញុំត្រូវទៅ ប៊ូសាន ត្រៀមខ្លួនអោយរួចរាល់ទៅ" រាងសង្ហា ថារួច ក៏ដើរចេញបាត់ ទោះនាងក្រមុំស្រែកហៅសួរក៏គេមិនខ្ចីងាក ។
"អេទៅធ្វើអី?ចំមែនហើយ" នាងក្រមុំឈរសម្លក់គេរហូត គេដើរចេញផុត រួចក៏មកអង្គុយមួម៉ៅ ម្នាក់ឯងម្តង។
"មនុស្សប្រុសស្អីចឹង ! យ៉ាប់ យ៉ាប់ ហ៊ឺ"នាងក្រមុំ រអ៊ូងូវៗម្នាក់ឯង ។ នាងពិតជាធុញទ្រាន់ខ្លាំងណាស់ ចង់ធ្វើអីក៏តាមចិត្តខ្លួនឯងរហូត ហើយមិនប្រាប់នាងមួយម៉ាត់។
"ទៅ ម្នាក់ឯងទៅ ចាំមើលណា ខ្ញុំមិនទៅជាមួយយទេ ឆឹសសស"
ថារួច នាងក៏ដើរទៅបន្ទប់នាងវិញបាត់ទៅ។
YOU ARE READING
ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]
Actionគូរដណ្តឹងរបស់ខ្ញុំដែរបាត់ខ្លួនទៅ១០ឆ្នាំគ្មានដំណឹង ចុងក្រោយនាងក៏បង្ហាញខ្លួនមកវិញសារជាថ្មីម្តងទៀត ។ ខ្ញុំមិនអោយនាងរបូតចេញពីដៃខ្ញុំនោះទេម្តងនេះ។