ភាគបញ្ចប់(Happy ending)

414 7 0
                                    

ចុងបញ្ចប់នៃជីវិតពួកគេ

    នៅក្នុងបន្ទប់ធំទូលំទូលាយ
គូរស្នេហ៏មួយគូរកំពុងគេងអោបគ្នាយ៉ាងស្អិត។ អ្នកទាំងពីរ និយាយសារសង ផ្អែមល្ហែមជាមួយគ្នា ជាច្រើន។
មួយអាទិត្យទៀត នឹងដល់ថ្ងៃរៀបការរបស់ពួកគេហើយ។
     "បងសប្បាយចិត្តទេ?"
     នាងសួរ
     "មិនសប្បាយចិត្ត យ៉ាងមិចនឹងកើតនោះ ជិតបានព្រះនាងតូចម្នាក់នេះមកធ្វើជាប្រពន្ធស្របច្បាប់របស់បងទៅហើយ"
     ពួកគេ តែងតែស្រមៃចង់បានថ្ងៃនេះមកដល់ ចុងក្រោយ ពួកគេក៏បានសម្រេចនូវបំណងដល់ធំមួយនេះ ។ ក្តីសុខរបស់ពួកគេ មានច្រើនរាប់រយរាប់ពាន់ រាប់មិនអស់ ពីមួយថ្ងៃទៅមួយថ្ងៃ។ ម្នាក់ៗយល់ចិត្តគ្នាទៅវិញទៅមក ស្រលាញ់ បារម្ភពីគ្នា ស្មោះស្មាក់គ្នាគ្រប់បែបយ៉ាង ថែមទាំងមានកូនជាចំណងដៃទៀតផង។
     យ៉ុនជីន ស្រលាញ់នាង ចេញពីចិត្តរបស់គេពិត មិនដោយសារ សម្រស់របស់នាង ។ បូរ៉ាម ក៏បានយល់ច្បាស់នូវក្តីស្រលាញ់ដល់មានន័យរបស់គេមួយនេះ។ ចុងក្រោយ បុរសក្នុងក្តីស្រមៃរបស់នាងក៏ គឺជាគេ !។
     "តើលោកប៉ានឹងមកទេ!"
     នាងតូច សួរទាំងទឹកមុខភ័យខ្លាច។
     "គាត់ប្រាកដជាមកច្បាស់ណាស់! បងដឹងថាព្រះនាងបងបារម្ភ!"
     យ៉ុនជីន យកដៃ ច្បិចថ្ពាល់នាងដោយភាពខ្នក់ខ្ញាញ់។
     "ប៉ុន្តែអូនកុំបារម្ភអី ! បងមិនបានរៀបចំពិធីមង្គលការយើងនៅទីនេះទេ គឺនៅអគារមួយផ្សេងទៀត ថ្ងៃរៀបការរបស់យើង បងនឹងធ្វើអោយឡូយ ពិសេសតែម្តង! ក៏មិនភ្លេចដែរ ត្រៀមអង្គរក្សជាច្រើនការពារប្រពន្ធបង!"
     នាងតូចញញឹម ដោយខ្នក់ខ្នាញ់នឹងប្រុសម្នាក់នេះ ម្តេចក៏គួរអោយស្រលាញ់យ៉ាងនេះ?"
     "បងគួរអោយស្រលាញ់ណាស់ យ៉ុនជីន!"
     " បងគួរអោយស្រលាញ់ដូចអូនចឹង បូរ៉ាម! បែបនេះទើបពួកយើងសមគ្នា ពិតទេ?"
     "ហិហិ ពិត!"
     ពួកគេគេងអោបគ្នា យ៉ាងស្អិត។ ពិតជាមិនអាចរង់ចាំបាននោះទេនៅពិធីមង្គលការរបស់ពួកគេ។
     បន្ទាន់ពីយប់មួយនោះ ពួកគេនឹងក្លាយជាប្តីប្រពន្ធស្របច្បាប់ហើយ។

     មួយអាទិត្យក្រោយមក!

     ថ្ងៃដែរ គូរស្នេហ៍មួយគូរ ទន្ទឹងរង់ចាំ បានចាប់ផ្តើមនៅថ្ងៃនេះ ជាថ្ងៃដល់មានន័យ នឹងចងចាំទុកក្នុងជីវិតរបស់ពួកគេ មិនមានថ្ងៃភ្លេចបាននោះទេ។
     កូនក្រមុំអង្គុយតុបតែងខ្លួន ក្នុងបន្ទប់ មានមនុស្សជាច្រើន តុបតែងខ្លួនអោយនាង យ៉ាងស្រស់ស្អាតាំងពីក្បាលដល់ចុងជើង។
     "អ្នកនាង មានទម្រ់មុខមុខ ស្រស់ស្អាតស្រាប់ ពេលបានតុកតែងមុខបន្ថែមទៀត អ្នកនាងស្អាតគ្មានអ្វីប្រៀបផ្ទឹមបាននោះទេ!" បូរ៉ាម ញញឹម
      "អគុណណាស់! តែបងដូចជារសើរខ្ញុំពេកហើយ"
      អ្នកតុបតែងខ្លួនអោយនាងម្នាក់ទៀតបន្ថែម។
      "ដងខ្លួនរបស់អ្នកនាងក៏ស្អាតដែរ នៅពេលស្លៀកឈុតនេះទៅ ស្អាតមួយកម្រិតទៀត រាត្រីនេះអ្នកនាងគឺជាព្រះនាងមួយអង្គដែរស្អាតល្អគន់ គ្មាននណារប្រៀបដូចនោះឡើយ!"
      បូរ៉ាម ញញិម បិទមាត់មិនជិតនាងក៏បាននឹកគិតទៅ យ៉ុនជីន តើគេនឹងរំភើបខ្លាំងដូចនាងទេ?"

You've reached the end of published parts.

⏰ Last updated: Oct 19, 2023 ⏰

Add this story to your Library to get notified about new parts!

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now