ភាគទី17
ក្តីសុខ....គូរស្នហ៏ទាំងពីរ គេងអោបគ្នានៅលើគ្រែ ។ បូរ៉ាម បានផ្លាស់ប្តូរសម្លៀបបំពាក់ចេញ រួចឡើងមកគេងអោប ប្តីក្រៅច្បាប់របស់នាង។
"បង នឹកអូន ស្ទើរដាច់ខ្យល់ស្លាប់ហើយ!ដឹងទេ?"
រាងសង្ហា មិនថាតែមាត់ ក៏ផ្តិតស្នាមថើមលើបបូរមាត់ទន់របស់នាង យ៉ាងកក់ក្តៅ។
"អូនក៏នឹកបងដែរ ! អូនជឿបងហើយ យ៉ុនជីន បងនិយាយមិនខុសទេ" រាងសង្ហា លូកដៃចូលចង្កេះនាង ទាញរាងកាយតូចយកមកអោបពេញដៃនឹងថើបនាងមិនឈប់នោះឡើយ។ រាងកាយរបស់នាងជារបស់គេហើយ។
"មិចក៏បងថើបអូន ថើបអីយ៉ាងនេះ!"
នាងក្រមុំ រសើបគ្រប់កន្លែងទាំងអស់។
"មកពីអូនជាប្រពន្ធបង!ខ្លួនអូនជារបស់បង!
នាងញញឹម ដោយភាពអៀនខ្មាសជាខ្លាំង ។ រាងសង្ហា ឃើញ ក៏កាន់តែថើបនាងលើសដើមទៅទៀត ថើបមុខមិនអស់ចិត្ត ក៏ថើបករ នឹងទ្រូងរបស់នាង ទៀត។
"បង.... ធ្វើស្អីនឹង!"
នាងក្រមុំសួរ
"បងស្រលាញ់ប្រពន្ធបងពេក ចង់តែថើបអោយសព្វប្រាណទេ"
នាង ទាញគេចេញ នៅពេលគេឡើងទ្រោបពីលើនាង។
"បងកុំមកខូចដាក់អូនអោយសោះ!"
"ខូច ព្រោះស្រលាញ់អូន "
នាយច្បិចថ្ពាល់នាង ដោយភាពខ្នក់ខ្នាញ់ មនុស្សអីគួរអោយស្រលាញ់យ៉ាងនេះ!
វិនាទីបន្ទាប់ គេទាញនាងមកប្រសព្វប្រាណ រាងកាយទាំងពីរស្អិតជាប់គ្នាមិនអាចប្រលែងបាន។
យ៉ុនជីនបិទភ្នែក អោបនាងជាប់ស្រង់យកក្លិនរបស់នាងចូលពេញ ពោះមួយភិប។
"បាត់អូនម្តងទៀត! បង មិនអាចលើកលែងអោយខ្លួនឯងបានទេ!"
" វាមិនមែនជាកំហុសបងទេ! ជឿអូនទៅ ថ្ងៃណាមួយ ប៉ានឹងយល់ជាមិនខាន"
"វាគ្មានផ្លូវទេ"
នាយ តបទាំងប្រាកដប្រាជា
"អូនគេងហើយ!អូនអស់កម្លាំងណាស់។
រាងកាយទាំងពីរ គេងអោបគ្នាយ៉ាងស្អិត ពេញមួយយប់។ព្រឹកថ្ងៃថ្មី!
បូរ៉ាមភ្ញាក់ពីដំណេករបស់នាង ដៃព្យាយាមលូករកគូរស្នេហ៏របស់នាង។ ប៉ុន្តែមិនបានឃើញគេនោះទេ។ បូរ៉ាមចូលទៅក្នុងបន្ទប់ទឹក សម្អាតខ្លួនជាម៧នសិន មុននឹងចុះទៅក្រោម។
" បងសម្លាញ់!"
នាងតូចដើរចូលមកផ្ទះបាយ ឃើញ រាងសង្ហាកំពុងធ្វើម្ហូប ក៏ដើរទៅអោបពីក្រោយ។
"ព្រះនាងតូចរបស់បង ភ្ញាក់ហើយ!"
យ៉ុនជីនងាកក្រោយ ថើបនាងម្តងទៀតយ៉ាងគួរអោយស្រលាញ់។
នាងក្រមុំ ក៏ថើបគេវិញ ។
"មិចមិនដាស់អូន?"
"បងចង់អោយ អូនគេងអោយបានឆ្អែត! ម្ហូបបងធ្វើឆ្អិនល្មម! អូនទៅអង្គុយទៅ បងលើកម្ហូបអោយញ៉ាំ"
បូរ៉ាម ញញឹមនឹងស្តាប់តាមសម្តីគេ នាងចូលទៅអង្គុយលើកៅអី រង់ចាំគេលើកម្ហូបយកមកអោយនាង។
YOU ARE READING
ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]
Actionគូរដណ្តឹងរបស់ខ្ញុំដែរបាត់ខ្លួនទៅ១០ឆ្នាំគ្មានដំណឹង ចុងក្រោយនាងក៏បង្ហាញខ្លួនមកវិញសារជាថ្មីម្តងទៀត ។ ខ្ញុំមិនអោយនាងរបូតចេញពីដៃខ្ញុំនោះទេម្តងនេះ។