ចាញ់កូន

318 5 0
                                    


                       ភាគទី18
 
                   អាការ:ចាញ់កូន

     ក្រឡេកមក លោកលី នឹង ហារូឯនេះវិញម្តង។ ម្នាក់ៗ ខឹងមិនចាញ់គ្នានោះទេ ចុងក្រោយអ្វីៗក៏មិនបានដូចបំណងរបស់ពួកគេដដែរ។ ទម្រាំចាប់យក បូរ៉ាមមកបានវាមិនងាយស្រួលទេម្តងនេះ។
អ្នកទាំងពីរ អង្គុយក្នុងបន្ទប់ គិតរិះរក ដំណោះស្រាយ។
     "លោកប៉ា! គិតយ៉ាងណាទៀតពេលនេះ?"
     លោក លី មើលមុខហារូ ដោយកំហឹងព្រោះកំហុសគ្រប់យ៉ាងមកពីគេ។
     "ដោយសារឯង! ឯងនាំស្រីម្នាក់នោះ ដែរទើបស្គាល់បានមួយថ្ងៃសោះ ហ៊ានទុកចិត្តគេ! ចុងក្រោយលទ្ធិផល បែបនេះ!"
     "ប៉ា!បន្ទោសខ្ញុំមិនត្រូវទេ ស៊ូមីស្រីម្នាក់នោះពូកែលេងល្បិចណាស់ នាងបោកប្រាសខ្ញុំ"
     "ម្តងនេះ មិនងាយស្រួលឡើយ ក្នុងការយក បូរ៉ាមត្រឡប់មកវិញ! មានតែបញ្ឆោត!"
     លោក និយាយទាំងសើចចុងមាត់។
     "លោកប៉ាគិតធ្វើយ៉ាងមិចទៀត?"
     " បញ្ជាកូនចៅរបស់យើងអោយចាប់នាងស៊ូមីមកអោយបាន "
     ហារូ លឺបែបនេះក៏យល់ស្ថានការភ្លាមៗតែម្តង គេក៏ធ្វើតាមបញ្ជា។
     "បាទប៉ា!ប៉ុន្តែវាមិនងាយស្រួលទេ!ចាប់យកនាងមកគឺពិបាកដូចចាប់បូរ៉ាមចឹង"
     "យើងមិនខ្វល់! ធ្វើយ៉ាងណា តាមរកនាង យកខ្លួនវាមកអោយយើងអោយបាន!"
     ហារូ ក៏បានធ្វើតាមគ្រប់ពាក្យសម្តីដែរគាត់ប្រាប់។ នាយក៏ដើរចេញពីបន្ទប់ ។

                     ______________
    
     យប់ឡើង បានឈានចូលមកដល់សារជាថ្មី។
     យ៉ុនជីន មិនបាន ចូលគេងជាមួយបូរ៉ាមនោះទេ យប់នេះ ព្រោះនាយមានការធ្វើ រាងសង្ហា រៀបចំខ្លួនចេញទៅក្រៅជាមួយ អង្គរក្សជាច្រើនរបស់គេ ដែរមិនអាចដឹងសោះឡើយ ថាគេទៅណា សូម្បីតែ បូរ៉ាម ក៏នាងមិនបានដឹង។
     "បងចាំស្អែកចាំទៅមិនបានទេឬ?"
     "មិនបានទេ ប្រពន្អសម្លាញ់ !"
     យ៉ុនជីន ផ្តល់ស្នាមញញឹមដល់ប្រពន្ធ ដែរធ្វើមុខកម្សត់ដាក់នាយ។
     "បង ទៅណា! បងមានស្រី!"
     យ៉ុនជីនសើច នឹងខ្នក់ខ្នាញ់នឹងចរិករបស់នាងណាស់ ស្រលាញ់នាងស្ទើរលេបហើយ ទៅមានស្រីក្រៅពីណាកើត។
     "អូនកុំបារម្ភទៅមើល! បងមានការងារត្រូវធ្វើក្នុងពេលនេះ គ្មានស្រីមកពីណាទេ!"
     "មកពីអូនឃើញបងតែងខ្លួនស្អាត ទៅណាមិនដឹងទាំងយប់បែបនេះ!"
     រាងសង្ហា ថើបថ្ពាល់នឹងសក់របស់នាង តបតរដោយសម្តីផ្អែមល្ហែម។
    
     "កុំបារម្ភ អូនចូលគេងមុនបងទៅណា បងទៅសិនហើយ!"
     វាចាចប់ ក៏ដើរចេញទៅបាត់ទាំងប្រញាប់ប្រញាល។

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now