រំលោភមិត្តរបស់ឯង

365 4 0
                                    

ភាគទី19

                      រំលោភមិត្តរបស់ឯង

     យ៉ុនជីនបានសម្រេចចិត្ត នាំគ្រូពេទ្យមកពិនិត្យ បូរ៉ាមដល់ផ្ទះតែម្តង។ យ៉ុនជីន រង់ចាំស្តាប់ចម្លើយជាមួយ ស៊ូមី ជេមីន នៅខាងក្រៅយ៉ាងអន្ទះសារ។ បន្តិចមក គ្រូពេទ្យក៏ចេញមកខាងក្រៅបន្ទប់ដោយទឹកមុខញញឹមខុសផ្លែកធម្មតា។
     "លោកគ្រូពេទ្យ ប្រពន្ធខ្ញុំកើតអី?"
     រាងសង្ហា សួរយ៉ាងត្រហេបត្រហប! លោកគ្រូពេទ្យ ញញឹមរួចក៏តបថា:
     "វាជាអាកាស:ធម្មតា សម្រាប់អ្នកចាញ់កូន!អបអរសាទរផង!ប្រពន្ធរបស់លោកមានកូនហើយ!"
     រាងសង្ហា រំភើបរហូតដល់ជំហរមាត់ ។
     ទីបំផុតខ្ញុំក្លាយទៅជាប៉ាគេហើយ!

     "យ៉េ!....."
     រាងសង្ហា រំភើប រកពាក្យអ្វីនិយាយមិនត្រូវ ស៊ូមី នឹង ជេមីន ក៏រំភើបមិនចាញ់អ្នកដែរក្លាយទៅជាប៉ាគេដែរ។
     "អបអរសាទរផងចាហ្វាយ!"
     ជេមីន ពោលឡើង ដោយស្នាមញញឹមពេញផ្ទៃមុខ។
     "អំឡុងពេលដែរ អ្នកនាងពរពោះ លោកត្រូវមើលថែនាងអោយបានល្អ អោយនាងញ៉ាំរបស់មានជីវជាតិ !មានវីតាមីន នឹងពិនិត្យផ្ទៃពោះអោយទៀងទាត់"
     យ៉ុនជីន ស្តាប់តាមសម្តីរបស់ពេទ្យ មិនរំលង អស់កិច្ចការហើយពេទ្យក៏ចេញទៅបាត់។ អ្នកជាស្វាមី ក្រៅច្បាប់ ចូលទៅក្នុងបន្ទប់ យ៉ាងប្រញ៉ាប់...។
     "បង....!"
     រាងសង្ហា អោប ប្រពន្ធពេញដៃ នឹងយកក្បាលរបស់នាយទៅដាក់លើពោះនាងថ្នមៗ។
     "យើងមានកូនហើយ អូនសម្លាញ់! កូនប៉ា..!"
     បូរ៉ាម រំភើបរហូតដល់ ស្រក់ទឹកភ្នែក ម្យាងវិញទៀត នាងក៏មានភាពភ័យខ្លាចច្រើន ប៉ុន្តែពេលនេះអារម្មណ៏ខ្លាចជាអ្នកម៉ាក់គេ សប្បាយចិត្តឥតឧបម៉ាឡើយ។
     " តរៀងទៅ បងសន្យានឹងអូនថាបងនឹងមើលថែអូននឹងកូនអោយល្អបំផុត! "
     រាងតូចញញឹម អោប ថើបប្តីដោយក្តីស្រលាញ់។
     "អូនរំភើបណាស់ បង!"
     "បងក៏រំភើបដូចគ្នា..!"
     រាងសង្ហា ថើបថ្ងាសប្រពន្ធ អោបកាយនាងជាប់ ។ ក្តីស្រលាញ់មួយនេះធំធេងខ្លាំងណាស់។ ពួកគេទាំងពីរទទួលបានកូនជាចំណងដៃពិសេសពិសាល បំពេញនូវក្តីសុខមួយចំណែកទៀត ក្នុងក្តីស្នេហ៏ស្មោះស្មាក់របស់ពួកគេ។
      "កុំបោះបង់អូនណាបង!"
      "បងមិនធ្វើបែបនេះស្រាប់ហើយ ស្រលាញ់អូនសឹងស្លាប់ទៅហើយ អោយបងបោះបង់អូនយ៉ាងមិច?"
     អ្នកកម្លោះបានបំពេញតួនាទីជាប្តីល្អ នឹងជាប៉ាល្អ ធ្វើគ្រប់បែបយ៉ាងមិនអោយទាស់ចិត្តនាងនោះទេ។

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now