បាត់បងនាងម្តងទៀតមែនទេ?

239 5 0
                                    

ភាគទី12
                       
                      បាត់បង់នាង.....
                           
     បូរ៉ាម ចូលមកដល់ក្នុងបន្ទប់ ឃើញមនុស្សខ្លួនស្រលាញ់គេងលើគ្រែ បិទភ្នែកជិត មិនទាន់ដឹងខ្លួន។
     ជេមីន នឹងកូនចៅផ្សេងៗក៏នាំគ្នាចេញទៅក្រៅ មិនចង់រំខានចាហ្វាយ។
     "បង....!" នាងក្រមុំហៅឈ្មោះ គូរស្នេហ៏តិចៗ ដោយរំជើបរំជួល រួចក៏ដើរទៅអង្គុយលើកៅអីជិតនោះ ព្រមទាំងចាប់ដៃគេយកមកថើប។
     "អូន...អូនរំភើបណាស់ បងទេដឹងអូន..អូននឹកបងខ្លាំងណាស់" នាងក្រមុំយំខ្សិបខ្សួល នាងពិតជានឹកគេណាស់ បានមកជួបគេម្តងនេះទោះគេមិនទាន់ដឹងខ្លួនក៏នាងសប្បាយចិត្ត គ្មានអ្វីប្រៀបផ្ទឹមបាននោះទេ។
     "បង កុំទុកអូនចោលយូរបែបនេះណា ហ៊ឹកៗ.. !ឆាប់ ក្រោកមកនិយាយជាមួយអូនណា " រាង តូច ក៏ អោនទៅថើបគេយ៉ាងកក់ក្តៅ
     "អូនស្រលាញ់បងណាស់ដឹងទេ អូនមិនអាចរស់គ្មានបងបានទេ បងជាមនុស្សប្រុសល្អខ្លាំងណាស់ កុំទុកអូនចោលបែបនេះអី"
     សភាពរបស់ បូរ៉ាម ពេលនេះ ពិតជាគួរអោយអាណិតខ្លាំងណាស់  នាងស្រលាញ់គេហើយ ស្រលាញ់ខ្លាំងទៀតផង កុំទុកនាងចោលអី .......។
     "អូននឹងចាំបងដឹងខ្លួនណា ហ៊ឹកៗ"។  បូរ៉ាម ក៏ញញឹមដាក់គេលាយឡំជាមួយទឹកភ្នែក យ៉ាងគួរអោយអាណិត។

     ល្ងាចឡើង នាងក៏ត្រូវត្រឡប់ទៅវិញ មួយអាទិត្យទៀត ទើបនាងអាចមកមើលគេម្តងទៀតបាន ។ រាងតូច ឡើងលើឡាន ទាំង អាល័យ បើអាចនាងមិនចង់ទៅទេ នាងចង់នៅជាមួយគេរហូតដល់គេដឹងខ្លួន ។ ប៉ុន្តែវានឹងគ្មានសុវត្ថិភាពសម្រាប់នាងនោះទេ បើនាងនៅ...។

    ក្រឡេកមកមើល ហារូឯនេះវិញ អ្នកកម្លោះ មុខមាត់សង្ហា រូបរាងល្អឥតទាស់ សង្ហាមិនចាញ់យ៉ុនជីនប៉ុន្មាននោះទេ ។ពេលនេះគេកំពុងបញ្ចុះបញ្ចូលលោកលី។

     "លោកប៉ា!ពេលរកអូនបូរ៉ាមឃើញ ខ្ញុំគិតថាយើងគួរតែរៀបការអោយលឿនបំផុត ទើបល្អ" នាយម្នាក់នេះ  មាន
អត្ថចរិក  មិនសូវជាល្អប៉ុន្មាននោះទេ គេក៏ជាមនុស្សអាត្មានិយមដែរ ។ មិនមែននាយមិនដឹងឡើយ ថា បូរ៉ាម មិនបានស្រលាញ់នាយ ប៉ុន្តែ នាយធ្វើដើម្បីតែក្តីសុខខ្លួនឯង មិនគិតអារម្មណ៏របស់នាងបន្តិច។
     "តើឯង ប្រញ៉ាប់រៀបការទៅណា! យ៉ាងណាទុកពេលអោយ នាងបន្តិចសិនទៅ"
     "ប៉ាខ្ញុំខ្លាច នាងស្រលាញ់ អាយ៉ុនជីនណាស់"
    លោក លី សើច
    "នាងគ្មានផ្លូវស្រលាញ់វាទេ បូរ៉ាមមិនចូលចិត្តមនុស្សប្រភេទវាទេ ឯងកុំបារម្ភ"
    "ប៉ា.... តែខ្ញុំគិតថារៀបការលឿនល្អជាងណា! ប្រយ័ត្នតែវាមកដណ្តើម បូរ៉ាមម្តងទៀត..!ម្យ៉ាង ឆាប់អោយលោកប៉ា បានចៅពរ នោះអី!"
    លោកគីម ក៏សើច គេនិយាយត្រូវដែរតើ លោកគីម កំពុងចង់បានចៅម្នាក់ផង។
    "ប៉ា ដឹងហើយ ប៉ាធ្វើតាមឯងចោះ..!"
    ហារូ ញញឹម
    "អគុណណាស់ លោកប៉ា ហិហិ"

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now