ផែនការ

262 6 0
                                    

ភាគទី16
       
                    ផែនការបានសម្រេច

     បួនថ្ងៃបានកន្លងផុតទៅសារជាថ្មីម្តងទៀត!
     ក្នុងភូមិគ្រិះដល់ធំស្គឹមស្គៃ របស់ លោក លី ជាអ្នកមានកេរ្តិ៍ឈ្មោះ បុណ្យសាក់ កិត្តយស យ៉ាងអស្ចារ្យ ។ ថ្ងៃនេះជាថ្ងៃពិសេសបំផុតសម្រាប់លោក ដែរកូនស្រីទោលរបស់លោករៀបការជាមួយបុសដែរលោកបានរៀបចំអោយ ។   
     ស៊ូមី ក៏បានអញ្ជើញចូលរួមផងដែរ ។
     មុនពេល ពិធីរៀបចំឡើង កូនក្រមុំ កូនកម្លោះ កំពុងនៅក្នុងបន្ទប់រៀងៗខ្លួន ដោយមានអ្នករៀបចំខ្លួន អោយពួកគេ។ ស៊ូមី នៅក្នុងបន្ទប់កូនក្រមុំ។ នាងក្រមុំ ផាត់មុខអោយ បូរ៉ាម ដែរជាកូនក្រមុំ ដោយមិនភ្លេចខ្សិបប្រាប់នាង
     "បន្តិចទៀតនឹងមានអ្នកមកជួយ អ្នកនាងហើយ "
     បូរ៉ាមលឺបែបនេះ ក៏ញញឹមខ្ចិប ស្របពេលដែរនាងញញឹម លោក លីក៏បានដើរចូលមកល្មម។
     "កូនស្រីប៉ាស្អាតណាស់!"
     លោកលី លើកសរសើរនាង ថែមទាំងញញឹមបិទមាត់មិនជិតផងដែរ លោកមានអារម្មណ៏ថានាង ព្រមទទួលយកនៅអ្វីដែរលោករៀបចំអោយហើយ!។
     " ប៉ាគ្រាន់តែចូលមកមើលឯងបន្តិចទេ! មិនរំខានទេ បន្តទៀតចោះ ! ស៊ូមី!ពូចេញទៅហើយ
     ស៊ូលី ញញឹមដាក់គាត់ ។ អ្នករាល់គ្នាក៏ចាប់ផ្តើម តុបតែងអោយកូនក្រមុំបន្តទៀត។

     មួយ ម៉ោងក្រោយមក! កម្មវិធីក៏បានចាប់ផ្តើម។ ស៊ូមី តែម្នាក់ជាអ្នកអូសដៃ បូរ៉ាមទៅរកលោកប៉ានាង ដើម្បីឡើងលើវេទិការ។
     "បន្តិចទៀត កម្មវិធីទាំងមូលនឹង ដាច់ភ្លើង វាជាឧកាស ដែរយើងនឹងរត់គេចបាន!"
     នាងខ្សិប សារជាថ្មីម្តងទៀត។
     ដើរជិតទៅដល់ លោក លី ដែរជាប៉ាទៅហើយ បុរសម្នាក់ដែរជាអ្នកបម្រើការក្នុងកម្មវិធី បានដើរជំពប់ជើង កំពប់ភេសជ្ជះទៅលើភ្ញៀវអស់ ធ្វើអោយគេគ្រប់គ្នាក្រឡេកភ្នែកមកមើលគ្រប់ៗ។

    គ្រប់យ៉ាង ត្រូវបានរៀបចំដោយយ៉ុនជីនទាំងអស់ រំពេចនោះ ភ្លើងក៏បានដាច់ ងងឹតស្លុបពេញកម្មវិធី មើលអ្វីមិនឃើញ។
    "ឆាប់ឡើង..!"
    ស៊ូមី និយាយតិចៗ នាងលើករ៉ូបកូនក្រមុំ នាំចេញទៅខាងក្រៅ យ៉ាងប្រញ៉ាប់ ដោយមានអ្នកមកនាំផ្លូវនាងរួចជាស្រេច ។
    អ្នកទាំងពីរបាន ចេញមកដល់ខាងក្រៅ គ្មានណារម្នាក់ឃើញឡើយ ។ អ្នកយាម ទាំងអស់ ត្រូវបានគ្នីគ្នារបស់ យ៉ុនជីន វ៉ៃរសន្លប់អស់ហើយទើបជាឧកាសអោយពួកគេស្រួលរត់គេច។
    បូរ៉ាម ឡើងលើឡាន យ៉ាងប្រញ៉ាប់ជាមួយ ស៊ូមី ដែរក្នុងនោះអ្នកបើកគឺជា ជេមីន។
    ឡាន បានបើកចេញយ៉ាងប្រញ៉ាប មិនចាំយូរនោះឡើយ។ បូរ៉ាមនាងរំភើបឡើងគាំងអស់ពាក្យនិយាយ ទីបំផុត នាងគេចផុតពីឋាននរកនេះហើយ។
    "អគុណណាស់!អគុណពួកអ្នកទាំងពីរណាស់ ដែរជួយខ្ញុំ"
    ជេមីន និយាយ
    "ជាតួនាទី របស់ពួកយើងស្រាប់ហើយ"
    ស៊ូមី ផ្អែកខ្លួននឹងកៅអី ដកដង្ហើមធំៗ
    "អ្នកនាង! យើងគេចផុតពីឧបសកឆ្កួតឡប់នេះហើយ !

ជម្រិតស្នេហ៏គូរដណ្តឹង [Completed✅]Where stories live. Discover now