Ep 1

171 23 3
                                    

* ប្រទេសកូរ៉េខាងត្បូង ឆ្នាំ 1906 *

" ហុឺយ!!.. ធុញណាស់!! មានអារម្មណ៍ថាអាមា៉សខ្លាំងមែនទែនហើយ." ផាក ជីមីន អាយុ 18 ឆ្នាំ ជាក្មេងប្រុសដែលមានសម្រស់ស្រស់ស្អាតដូចមនុស្សស្រី មានឪពុកជាមន្រ្ដីធំក្នុងជួររាជការ បានរអ៊ូទៅកាន់មិត្តរបស់នាយ ដែលពួកគេកំពុងអង្គុយក្នុងភោជនីយដ្ឋានរបស់គ្រួសារមិត្តនាយ

" យើងប្រាប់ឯងហើយ ថាកុំទាក់ទងជាមួយអាបុិហ្នឹង ឃើញទេ គេក្បត់ទាល់តែបាន.." មីន យ៉ូនយ៉ុង ក្មេងស្រីអាយុ18 ឆ្នាំ ជាកូនអ្នកមានមុខមាត់ក្នុងសង្គម មានបងប្រុស2នាក់ តបទៅកាន់មិត្តខ្លួន បែបឌឺដង សមចិត្តដែលនាងដាស់តឿនហើយតែមិនស្ដាប់

" អឺ! អាណាទៅដឹង.." ជីមីនងើបឈរតបទៅកាន់មិត្តខ្លួនរួចក៏ដាក់ខ្លួនអង្គុយវិញ

" ឯងនៅស្រឡាញ់គេទៀតឬអត់ហ្នឹង?? " យ៉ូបយ៉ុង

" យើងមិនដែលស្រឡាញ់ផង គ្រាន់តែទាក់ទងដើម្បីសប្បាយ.."

" ហើយបើចឹងមែន ពេលលោកបា៉ឯងអោយឈប់ទាក់ទងគេ ហេតុអ្វីមិនឈប់?? នៅរឹងក្បាលបែបហ្នឹង រហូតដល់គេបោកបានមកខូចចិត្តមុខយើង.."

" ហុឺយ! យើងអាណិតគេនឹងណា៎ ខំតវា៉ជាមួយលោកបា៉យា៉ងដាច់អហង្ការ ដល់ចុងក្រោយគេទៅស្រឡាញ់មនុស្សស្រីវិញ យើងអស់អីនិយាយតែម្ដង "

" ហ្នឹងហើយ!! គ្រួសារឯងមានមុខមាត់ណាស់ បើសិនគ្រប់គ្នាដឹងថាឯងស្រឡាញ់ប្រុស ពួកគាត់ប្រហែលគិតថានឹងបាក់មុខហើយ "

" តែឥឡូវយើងក៏បែកគ្នាហើយ! បានៗ ឈប់និយាយរឿងហ្នឹង ពេលនេះយើងចង់រកកន្លែងស្ងាត់មួយដើម្បីនិពន្ធរឿង ចឹងហើយ គ្រួសារឯងសម្បូរកន្លែងសម្រាប់លំហែរកាយ តើយើង- "

" បា៉ឯងចង់អោយឯងធ្វើការងារជាមួយគាត់ ឯងនៅតែមិនបោះបង់គំនិតនេះទៀតឬ?? "

" បងប្រុសយើងធ្វើហើយ ចឹងអត់យើងមួយក៏មិនអី.."

" ខ្លាំងចឹងតា៎ បានបា៉មា៉ក់ដេញវៃរហូត..."

" ឈប់!! កុំធ្វើអោយខូចអារម្មណ៍ ប្រាប់យើងមកថា មានកន្លែងណាដែលល្អសម្រាប់យើងឬអត់??"

" អឹម!! យើងណែនាំកន្លែងមួយអោយឯងចុះ ចាំស្អែកទៅជាមួយយើង ព្រោះវានៅក្នុងខេត្ត "
( ពួកគេរស់នៅក្នុងទីក្រុង )

រឿង ព្រហ្មលិខិត វគ្គ ទន្លេស្នេហ៍ Where stories live. Discover now