ជីមីនត្រូវចំណាយលុយជិះតាក់ស៊ីត្រឡប់មករាជវាំងវិញព្រោះតែត្រូវបំពេញតួនាទីជាអង្គរក្សរាជបុត្រដែលសោះកក្រោះគ្មានចិត្តនេះវិញមិនចឹងក្បាលគេអាចជ្រុះស្មាក៏ថាបាន។បើគេនៅតេមិនត្រូវជាមួយរាជបុត្រហើយ
ជំទាស់ទហរង់ញយដងពេកអាចថាជីវិតគេនឹងរក្សាលែងគង់ថ្ងៃណាមួយមុនខានចេញធ្វើការថ្ងៃដំបូងគម្រាមប្រហារជីវិតទៅហើយពិតជាវេទនាមែន។"ហេតុអីបណ្តោយអោយរាជបុត្រយាងមកតែអង្គឯង?"
"សុំទោសព្រោះទ្រង់ដេញខ្ញុំមិនអោយតាមទ្រង់នោះទេ"
"រាជបុត្របែបនេះទៀតហើយហ្ហើយ"ដាមអីលគិតហើយថាប្រហែលជាបែបនឹងបើសិននៅតែបន្តអោយទ្រង់យាងតែឯងហើយដេកអង្គរក្សទៀតច្បាស់ណាស់ថានឹងត្រូវសត្រូវវាយឆ្មក់មិនខាន
"ទោះទ្រង់ដេញខ្ញុំចេញតែខ្ញុំក៏បានតាមទ្រង់ផងដែរបងកុំភ័យអី"
"តើទ្រង់បានទៅណាខ្លះ?"
"ទ្រង់បានទៅអង្គុយមើលក្មេងៗនៅសាលាឯកជនមួយមើលទៅប្រហែលជាទ្រង់ធ្លាប់បានសិក្សានៅទីនោះទ្រង់
អង្គុយនៅទីនោះមិនយាងទៅណាឡើយហាក់ដូចចាំនរណាម្នាក់យ៉ាងចឹង"ជីមីនរៀបរាប់ក៏ចង់ដឹងដែរថាទ្រង់ទៅទីនោះធ្វើអ្វីបើនិយាយថាទ្រង់ស្រលាញ់ក្មេងដូចជាអត់នោះទេព្រោះទ្រង់បានបញ្ជាក់ហើយថាទ្រង់មិនចូលចិត្តក្មេង"ទ្រង់មានអនុស្សាវរីយ៍នៅទីនោះប្រហែលជានឹកមិត្តហើយ"
"បងអាចប្រាប់ខ្ញុំពីរាជបុត្រខ្លះៗបានទេ?"បើគេមិនដឹងអ្វីពីនាយមួយផងហើយតែងតែត្រូវនាយដេញចេញរហូតបើនៅតែបែបនឹងគេធ្វើអង្គរក្សតាមទ្រង់យ៉ាងមិចទៅ?
ដាមអីលក៏នាំគេទៅកន្លែងស្ងាត់ដើម្បីប្រាប់រឿងខ្លះៗដល់ជីមីនព្រោះបើនៅតែបែបនឹងគេពិបាកនឹងអោយជីមីនរាមការពាររាជបុត្រណាស់។
"យើងឈ្មោះដាមអីលមិនបាច់ហៅលោកជំនិតអីទេស្តាប់ទៅដូចមនុស្សមិនស្គាល់គ្នាទាល់តែសោះ"
"បាទបងដាមអីលបងអាចហៅខ្ញុំជីមីនឬក៏Chimmy
បាន"ស្នាមញញឹមនៅតែមានធ្វើអោយដាមអីលមិនញញឹមតាមមិនបានតែក៏ភ្លេចប្រាប់រឿងមួយដល់គេដែរ
![](https://img.wattpad.com/cover/354890014-288-k736893.jpg)
YOU ARE READING
🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️
Romance"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10/23