រាជបុត្រពិនិត្យរាជកិច្ចយ៉ាងយកចិត្តដាក់ ចុះហត្ថលេខារហូតទាល់តែហើយវាក៏ឈានចូលដល់ម៉ោងសម្រាកល្មម តែថាអ្នកខាងក្នុងស្ងាត់បាត់ឈឹងមិនទាន់ឃើញក្រោកប្រហែលជាមិនស្រួលខ្លួនខ្លាំងទេដឹង?រាជបុត្រដាក់ចុះនូវឯកសារទាំងប៉ុន្មានបើកទ្វារចូលទៅខាងក្នុងឃើញថានៅគេងទៀត កូនខ្មោចរបស់ទ្រង់ដូចជាអស់កម្លាំងដល់ហើយឃើញថ្ពាល់ប៉ោងៗពិតជាគួរអោយអាណិតផងខ្នាញ់ផង។"ប្រុងគេងដល់យប់វិញទេដឹងក្មេងក្បាលខូច"រាជបុត្រ
លើកព្រះហស្ថទៅញីសក់អ្នកគេងលក់តិចៗមុននឹងក្តិចថ្ពាល់ប៉ោងៗនោះរំខានអ្នកគេងអោយជ្រួញចិញ្ចើមធុញ
រុញព្រះហស្ថទ្រង់ចេញមុននឹងយកដៃមកអេសថ្ពាល់រួចក៏សង្ងំគេងវិញធ្វើមិនដឹង។"ហ្ហឹសៗ"កាយវិការតិចតួចរបស់គេតែក៏អាចធ្វើអោយរាជបុត្រមានក្តីសុខកាន់តែខ្នាញ់កាន់តែស្រលាញ់ពីមួយថ្ងៃទៅមួយថ្ងៃ។ឃើញទេ?សូម្បីតែគេបម្រាស់ខ្លួនបន្តិចក៏អាចធ្វើអោយទ្រង់សើចបានដោយមិនដឹងខ្លួន
"នេះហើយលទ្ធផលផឹកកាហ្វេទាំងដែលខ្លួនមិនចេះសំណាងហើយដែលមិនបញ្ឈរភ្នែកទល់ភ្លឺមិនបានគេង"
"ហឹកៗ"ទ្រង់នៅតែរំខានព្រោះចង់អោយក្រោកមិនដាស់សុខចិត្តអង្គុយញោះអ្នកគេងអោយជ្រួញចិញ្ចើមជ្រួញច្រមុះថ្នាក់ពេបមាត់យំតែម្តង
"ល្មមក្រោកហើយទៅញាំបាយ!អូ៎យ"រាជបុត្រអោនខ្សឹបដាក់ត្រចៀករាងតូចដើម្បីអោយគេក្រោកតែមានឯណាត្រូវមួយដៃរបស់អ្នកគេងលក់ល្មមក្រហមថ្ពាល់ដែរមិនមែនតិចឯណា
"ហ៊ានវៃបងផង?!នេះនែ៎!"រាជបុត្រហួសចិត្តបន្តិចពេលងាកមកឃើញគេគេងធ្វើមិនដឹងទាំងដែលវាយទ្រង់មួយដៃរួចក៏មិនព្រមក្រោក?ពិតជាក្មេងកម្ចិលមែន។យ៉ុនហ្គី
គ្រឺតធ្មេញយកដៃផ្ទាត់ថ្ងាស់អោយអ្នកគេងបើកភ្នែកជ្រួញចិញ្ចើមពេបដាក់ទ្រង់ឃើញហើយអត់នឹងសើចមិនបាន"ទ្រង់វាយអូនហឺៗ"ក្រោកភ្លាមក៏យំរករឿងថាទ្រង់វាយភ្លាមទាំងដែលមុននេះវាយទ្រង់មួយដៃឡើងងាកទៅម្ខាងស្នាមក្រហមឃាប់ថ្ពាល់មិនទាន់បាត់ផងមកចោទ?ឯរាជបុត្ររបស់យើងឮហើយស្ទើរតែបោកក្បាលនឹងពូកអោយស្លាប់ពាក្យនឹងគួរតែទ្រង់ទេដែលត្រូវមានបន្ទូល
![](https://img.wattpad.com/cover/354890014-288-k736893.jpg)
YOU ARE READING
🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️
Lãng mạn"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10/23