Ep05:ឯងអង្គរក្សឬក៏យើង?!

1.2K 92 3
                                    


     ជីមីនដើរចូលទៅខាងក្នុងព្រមទាំងភ្ជាប់កាសត្រចៀក
ដែលវាភ្ជាប់ដល់អង្គរក្សទាំងអស់ដែលមកកម្មវិធីនេះ។

    "នៅខាងក្រៅមានខ្មាំងកាំភ្លើង"ជីមីនភ្ជាប់ហើយក៏និយាយល្មមអាចស្តាប់បាន។មូលហេតុដែលគេមិនចូលព្រោះដឹងថាពិធីធំមានការយាមតឹងរឹងមិនថាក្នុងក្រៅអ្វីដែលគេចាប់អារម្មណ៍គឺនៅខាងក្រៅមិនមែនខាងក្នុងទោះគេឈឺជើងប៉ុន្តែការងារត្រូវតែម៉ត់ចត់ហើយច្បាស់លាស់។ខាងក្នុងទោះពួកវាធ្វើសកម្មភាពក៏មិនអាចគេចផុតបញ្ហាគឺខាងក្រៅនឹងនៅលើអគារដែលស្ថិតនៅជុំវិញនេះ។ក្រោយពេលរាជបុត្រហៅគេគិតថាចាំទ្រង់មកខាងក្រៅតែភ្នែករហ័សរបស់គេក៏ចាប់បានស្រមោលដែលវាចាំងមិនឆ្ងាយពីខ្លួនទើបសម្លឹងមើលទៅលើហើយប្រាប់រាជបុត្រ
ថាគេនឹងចូលទៅខាងក្នុងហើយក៏ភ្ជាប់កាសបញ្ជូនដំណឹងអោយគ្រប់គ្នាប្រុងប្រយ័ត្ន។

    "កុំអោយខ្សែរាជវង្សណាចេញមកក្រៅអោយសោះ"
គ្រាន់តែទទួលបានសញ្ញាពីជីមីនភ្លាមម្នាក់ៗបង្កើនការប្រុងប្រយ័ត្នងាកមើលគ្រប់ច្រក។ឯដាមអីលក៏អោនខ្សឹបដាក់ព្រះអង្គធ្វើអោយទ្រង់ដឹងភ្លាមថាមានអ្នកចង់ធ្វើគត់បុត្រ

   "ពេលនេះបុត្រយើងនៅឯណា?"

  "ទ្រង់បានខលហៅជីមីនពេលនេះគេកំពុងតែទៅរករាជបុត្រហើយក្រាបទូល"

   "ត្រូវការពារសុវត្ថិភាពបុត្រយើងអោយបានល្អ"

  "ក្រាបទូល"ដាមអីលក៏បាននិយាយតាមកាសប្រាប់គ្រប់គ្នាពីសុវិត្ថភាពរាជបុត្រក៏ដូចជាព្រះអង្គនិងព្រះមហេសីព្រោះខ្លាចថាពួកវាមានបំណងចង់ធ្វើគត់ម្តងទាំងអស់

   "រាជបុ-"

  "នេះយកទៅ!!ឯងជាអង្គរក្សគួរណាតែតាមយើងគ្រប់ពេលដែលយើងត្រូវការ"គ្រាន់តែមកដល់នាយក៏បោះកាដូរពីរអោយទៅគេដែលមុននេះកូនស្រីមន្រ្តីអោយ
មកទ្រង់ទាំងទឹកមុខធុញទ្រាន់ដល់កម្រិតបានជីមីនមកក៏ជះដាក់តែម្តង។ក្រែងជាអង្គរក្សផងអ្នកបម្រើផងមិនចឹងហេតុអីក៏មិនតាមទ្រង់បែរជានៅខាងក្រៅទាល់តែទ្រង់ខលហៅទើបមក?បែបនោះគួរតែដូរអង្គរក្សថ្មីហើយមើលទៅ

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now