Ep16:យើងត្រឡប់មកវិញហើយ

1.6K 84 5
                                        

   
      ថ្ពាល់ក្រពុំក្រហមបញ្ជាក់ថាអៀនជាមួយពាក្យសម្តីរបស់រាជបុត្រជាងខ្លាំង ចិត្តចង់ស្តីបន្ទោសមុននេះក៏រលាយបាត់ក្រោយពេលរាជបុត្រថ្នាក់ថ្នមព្រមជាមួយពាក្យសម្តីអោយគេទន់ឆ្អឹងតែម្តង។

    "បានហើយលែងទូលបង្គំទៅ"រវល់តែអៀនពោះគេកូរសឹងស្លាប់

  "អូនចង់ទៅណា?ងូតទឹកឬ?"ស្មើរនឹងគេចង់ក្រោកទៅណា?ទៅងូតទឹក?តែថាទ្រង់បានងូតអោយគេរួចហើយតើ

  "ទូលបង្គំឃ្លាន"ជីមីនពេបមាត់ដាក់ទ្រង់ទើបធ្វើអោយរាជបុត្រអស់សំណើចបន្តិចទើបមានបន្ទូល

  "ស្លៀកពាក់ទៅបងនាំអូនទៅក្រៅ"

  "ទៅណាក្រាបទូលនេះយប់ជ្រៅហើយនរណាគេនៅបើកហាងទៀត"

  "ស្លៀកពាក់មកបងនាំទៅ"ជីមីនមិនមាត់ក៏យល់ព្រមស្លៀកតាមទ្រង់ប្រាប់ឯទ្រង់ក៏ផ្លាស់សម្លៀកបំពាក់ដូចគ្នា
ទើបពេលរួចរាល់រាជបុតហរក៏បីរាងតូចសំដៅទៅកន្លែងដាក់ឡានយកឡានមួយគ្រឿងបើកចេញទៅទាំងកណ្តាលយប់នាំអោយអ្នកយាមប្រញាប់រត់ទៅបើកទ្វារសឹងមិនទាន់

   "ទ្រង់រំខានដល់ពូអ្នកយាមហើយឃើញទេគាត់រត់មកទាំងងងុយ"

  "បងសុំទោសក៏បានតែអូនឃ្លានបងត្រូវតែរកអ្វីអោយអូនញាំបើទៅផ្ទះបាយរាជវាំងក៏ត្រូវរំខានអោយអ្នកបម្រើនិងម៉ែដោះធ្វើដដែលទើបបងនាំអូនទៅក្រៅប្រសើរជាងការដែលបងធ្វើជាឃ្លានហើយធ្វើអោយចលចលមួយវាំង"រាជបុត្រនិយាយពន្យល់រាងតូចអោយបានយល់ព្រះរាជវាំងមិនមែនខុនដូរឬផ្ទះធម្មតាដែលអាចឃ្លានពេលណាក្រោកធ្វើញាំពេលនោះទេសូម្បីតែទ្រង់ក៏ត្រូវទម្លាប់នៅទីនេះដែរទាំងដែលពីមុនទ្រង់នៅក្រៅប្រទេសឃ្លានពេលណាក៏ក្រោកធ្វើពេលនោះញាំ

    "ពិតមែនហើយ!ទ្រង់គិតគូរបានម៉ត់ចត់ណាស់មកពីអូនទើបរំខានការគេងរបស់អ្នកដទៃ"ជីមីនអោនមុខចុះព្រោះតែការឃ្លានរបស់គេរំខានដល់គ្រប់គ្នា

   "កុំបន្ទោសខ្លួនឯងអីយើងមិនអាចហាមឃាត់ក្រពះមិនអោយឃ្លានបានទេ"រាជបុត្រលើកដៃម្ខាងអង្អែលខ្នងដៃនាយតូចកុំអោយគេគិតច្រើនព្រោះការឃ្លានមិនមែនជាកំហុស

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now