Ep12:ទូលបង្គំទើបតែចាប់ផ្តើមប៉ុណ្ណោះ

1.6K 86 3
                                    


       បន្ទាប់ពីមានក្តីសុខនាពេលព្រឹករួចរាជបុត្ររបស់យើងក៏បីអង្គរក្សតូចទៅសម្អាតខ្លួននឹងបានស្លៀកពាក់ធម្មតាព្រោះមិនមានការងារអោយធ្វើនោះទេគ្រាន់តែទៅមើលគម្រោងចង់ទៅពេលណាក៏បានដូច្នេះឆ្លៀតពេលទំនេរទ្រង់នឹងនាំកូនខ្មោចរបស់ទ្រង់ដើរលេង។

     "អូនស្លៀកខោអាវបងសិនទៅបងដឹងថាអូនប្រាកដជាមិនដាក់ឈុតបែបនេះមកទេ"យ៉ុនហ្គីហុចឈុតស្លៀកលំហែកាយអោយទៅជីមីនមួយឈុតទោះវាធំប៉ុន្តែក៏អាចស្លៀកបាន។ឯជីមីនក៏ញញឹមព្រោះទ្រង់យល់ពីគេមិនដឹងថាចាប់ផ្តើមខ្វល់ខ្វាយតាំងពីពេលណាទេយល់ថាទ្រង់ពិតជាគួរអោយស្រលាញ់ខ្លាំងណាស់

    "អរគុណ"

   "ពេលអរគុណគេត្រូវធ្វើបែបណា?"

   "ក៏និយាយអរគុណនោះអីក្រាបទូល"នាយតូចធ្វើទឹកមុខមិនដឹងខ្វល់ព្រោះមិនយល់ពីគោលបំណងរបស់ទ្រង់ថាទ្រង់កំពុងតែចង់បានអ្វី

   "ពេលនេះមិនដូចមុនទេអូនគួរតែអរគុណបងដោយវិធីបែបណា?"ទ្រង់អោនមកជិតមុននឹងនិយាយឆ្កឹសអោយគេយល់បន្តិចមើលទៅមិនយល់ពីអ្វីដែលទ្រង់មានបន្ទូលនោះទេ

   "ជុប!បានឬនៅក្រាបទូល?"ទ្រង់សម្លឹងចំៗថែមទាំងប្រើព្រះនេត្រស្រទន់ដាក់គេថែមទៀតទើបនាយតូចយល់ក៏ងើយទៅថើបមាត់ទ្រង់បន្តិចទើបអោនមុខចុះព្រោះតែថ្ពាល់ឡើងក្រហមព្រឿងៗទាំងខ្មាសទាំងអៀនជាមួយគ្នា

    "លើកក្រោយត្រូតែធ្វើបែបនេះយល់ដែរទេ?"

   "ចុះនៅមុខអ្នកដទៃអរគុណបែបនឹងដែរហ៎ក្រាបទូល?"

  "បើអូនហ៊ានបងមិនជំទាស់"

  "ទ្រង់ខូចខ្លាំងណាស់"

"ខូចដាក់តែកូនខ្មោចម្នាក់ប៉ុណ្ណោះអ្នកដទៃគ្មានចំណែក"

  "ហិហិ"ជីមីនអស់សំណើចព្រោះតែទ្រង់ប្រែព្រះភក្រ្តលឿនដូចរន្ទះគេតាមមិនទាន់នោះទេ

       ក្រោយពីផ្លាស់សម្លៀកបំពាក់រួចក៏នាំគ្នាញាំអាហារពេលព្រឹកដោយរាជបុត្រដាក់កូនខ្មោចអោយអង្គុយលើភ្លៅមិនអោយចុះអោបចង្កេះណែនឯអ្នកមិនធ្លាប់រឹងខ្លួនស្តូកព្រោះថាទ្រង់ថ្នមគេដូចទារកទើបកើតសូម្បីញាំខ្លួនឯងក៏មិនបាននៅត្រូវញាំស្លាបព្រាតែមួយជាមួយទ្រង់ទៀតគេនេះអៀនសឹងតែឆ្គួតទៅហើយហេតុអីក៏ទ្រង់ផ្អែមល្ហែមយ៉ាងនេះ។ញាំហើយក៏ស្រេកទឹកទើបចង់ឈោងទៅយកប៉ុន្តែរាជបុត្របែរជាលើកយកមិនអោយគេយកបានទើបនាយតូចសម្លឹងទ្រង់ទាំងពេបមាត់

🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️Where stories live. Discover now