"បានៗបងព្រម"គ្រាន់តែឮរាងតូចនិយាយហើយចង់ពេបវិញរាជបុត្រក៏ប្រញាប់មានបន្ទូលយល់ព្រមទាំងមិនដឹងថាកូនខ្មោចកំពុងតែមានគម្រោងធ្វើបាបទ្រង់វិញនោះទេ"ទ្រង់មានបន្ទូលហើយណា?"គ្រាន់តែឮទ្រង់មានបន្ទូលទឹកមុខនិងទឹកភ្នែកក៏ឈប់ហូរឈប់ពេបតែបែររីករាយវិញ
"បាទ!ឈប់យំបានហើយភ្នែកហើមប៉ុនកដៃហើយឃើញទេ?"ទ្រង់ជូតទឹកភ្នែកផ្តិតតិចៗមុននឹងថើបថ្នមៗទាញគេមកអោបជាប់ទ្រូងឯជីមីនក៏អោបទ្រង់វិញទាំងញញឹមជាប់ទោះឈឺខ្លួនបន្តិចតែក៏អាចសងសឹកវិញបានដែរចាំមើលណា
ក្រោយពីមានព្យុះភ្លៀងពេលនេះមេឃក៏ស្រឡះដោយអង្គរក្សនិងព្រះរាជបុត្រកំពុងតែគេងកៀកកើយគ្នាមើលព្រះចន្ទតាមបង្អួចមើលទៅម្នាក់ៗដូចជាមានក្តីសុខណាស់។
"ព្រះចន្ទយប់នេះស្អាតខ្លាំងណាស់ទ្រង់ឃើញទេ?"
"ស្អាតយ៉ាងណាក៏មិនអាចប្រៀបនឹងកូនខ្មោចបានដែរ"ផាច់!មួយដៃថ្នមៗវាយលើទ្រូងរបស់ទ្រង់តែអ្នកវាយថ្ពាល់ក្រហមអៀនព្រោះទ្រង់មកសរសើរគេទាំងដែលគេនិយាយពីព្រះចន្ទសោះ
"បងនិយាយការពិតហេតុអីវាយបងហ្ហឹម?សឺតៗ"ទ្រង់សើចបន្តិចមុននឹងថើបដៃគេហើយនិយាយញោះបន្ថែម
"អូននិយាយពីព្រះចន្ទបែរទៅលើមេឃទៅ"គ្រាន់តែទ្រង់មើលមុខគេក៏គេស្ទាក់ស្ទើរនិយាយមិនចង់ចេញដែរទើប
ចាប់ព្រះភក្រ្តទ្រង់អោយបែរទៅរកព្រះចន្ទវិញ"តែបងនិយាយពីអូន អូនដឹងទេថារាល់ពេលបងនឹកអូនបងធ្វើអ្វី?"
"ទ្រង់ធ្វើអ្វី?"គេពិតជាចង់ដឹងណាស់ថាការដែលទ្រង់រស់នៅក្រៅប្រទេសទ្រង់ជួបប្រទះនឹងអ្វីខ្លះ
"គឺបងតែងតែសម្លឹងមើលទៅព្រះចន្ទដែលរះជំនួសដោយមុខរបស់អូនកាលនៅពីក្មេងប៉ោងៗចូលចិត្តតាមតោងទាមបងដូចជាកូនខ្មោចនោះអី"
"អូនសួរអ្វីបងបានទេ?"ជីមីនងើយទៅរកទ្រង់ទាំងភ័យៗព្រោះថាខ្លាចពេលសួរទៅនឹងធ្វើអោយទ្រង់ខ្ញាល់ឬអារម្មណ៍មិនល្អស្តីអោយគេប៉ុន្តែរាជបុត្រក៏ងក់ក្បាលបញ្ជាក់ថាសួរបាន
![](https://img.wattpad.com/cover/354890014-288-k736893.jpg)
YOU ARE READING
🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️
Любовные романы"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10/23