ក្រោយពីរៀបចំខ្លួនរួចអ្នកទាំងពីរក៏បានចុះមកក្រោម
ដើម្បីអោយដឹងថាពួកគេនឹងមកវិមាននេះមែនឬអត់?ឯជីមីនគិតថាទ្រង់ប្រហែលជាចុះមកសោយក្រយាទេតែទ្រង់ប្រាប់ថាចុះមកខាងក្រោមនឹងដឹងរឿងតែដូចជាមិនឃើញមានរឿងផង។តើមុននេះនរណាខលមកទ្រង់?តើអាចមានរឿងដែរទេ?គេនឹងត្រៀមខ្លួនការពាររាជបុត្រទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ"ហឹស!"ទ្រង់សើចដើមកបន្តិចព្រោះដឹងថានាងមិនមកទីនេះព្រោះរវល់ទៅរំអួយដាក់ព្រះអង្គនោះអី។ទ្រង់នឹងចាំមើលថាបិតារបស់ទ្រង់នឹងព្រមអោយពួកគេមកនៅទីនេះឬអត់?ទ្រង់ប្រហែលជាគិតថារាជបុត្រមិនបានដឹងរឿងកាលនោះហើយមើលទៅតែទ្រង់មានចិត្តស្អប់បិតាតាំងពីអាយុ10ឆ្នាំមកម៉្លេះតែទ្រង់បែរជាគិតថារាជបុត្រអាចនឹងខឹងដែលទ្រង់មិនដែលខលទៅបញ្ចូនទ្រង់ទៅឆ្ងាយ ប៉ុន្តែគ្រប់យ៉ាងផ្ទុយស្រឡះពីការគិតរបស់ទ្រង់ទាំងអស់។ទ្រង់
មិនមែនត្រឹមតែស្អប់នៅកាលនោះទេតែអ្វីដែលទាក់ទងនឹងព្រះអង្គទ្រង់បានដឹងទាំងអស់មិនថាទ្រង់ធ្វើទាក់ទងជាមួយនរណាក៏ទ្រង់ដឹងដែរ។"រាជទានទោសរាជបុត្រព្រះអង្គអោយមកយាងទ្រង់ទៅសោយក្រយានៅតំណាក់ខាងត្បូងក្រាបទូល"ភីលៀង
ប៉ុន្មាននាក់ចូលមកខាងក្នុងវិមានអោនគោរពរាជបុត្រមុននឹងនិយាយឯរាជបុត្រមិនអោយទាស់ចិត្តទេឮហើយក៏ក្រោកទៅភ្លាមៗតែម្តង"ទៅជាមួយយើង!"ទ្រង់យាងទៅហើយតែមិនឃើញអ្នកដើរតាមទើបបែរមកជ្រួញចិញ្ចើមដាក់នាយតូចនឹកខ្នាញ់អ្នកម្ខាងទៀតតែថារាល់ដងគេទៅតាមតែថ្ងៃនឹងមិចក៏ឈរថ្មឹង?
"ក្រាបទូល"ជីមីនប្រញាប់រត់ទៅតាមទ្រង់ដោយមានភីលៀងអមដំណើរទៅជាមួយផងដែរ
*ដំណាក់ខាងត្បូង
រាជបុត្រយាងទៅយ៉ាងណាអំណាចព្រះភក្រ្តមាំស្មើរហាក់ដូចជាត្រៀមសម្រាប់គ្រប់យ៉ាងបើនិយាយពីព្រះនេត្រមួយគូរនោះវិញកាន់តែគួរអោយញញើតថែមទៀត
"បុត្រមកដល់ហើយឬ?អង្គុយសិនមក"
"ឯណាមាតា?"ទ្រង់មិនបានតបឬក៏អរព្រះគុណអ្វីទេគឺ
ដាក់ព្រះកាយភ្លាមសួររកមាតាភ្លាមបញ្ចេញកែវភ្នែកមិនពេញចិត្តព្រោះទ្រង់បានឃើញថាស្រីម្នាក់នោះជាមួយកូនរបស់នាងក៏រួមតុជាមួយ
YOU ARE READING
🔥❄️រាជបុត្របេះដូងទឹកកក❄️🔥(ចប់)✔️
Romance"ទ្រង់មិនចេះស្រលាញ់ មិនចេះញញឹមប៉ុន្តែខ្ញុំនឹងផ្លាស់ប្តូរទ្រង់ដោយស្នាមញញឹមរបស់ខ្ញុំ"ផាក ជីមីន By : Jack 29/10/23