Episodes 06

401 30 5
                                    

     #មន្ទីរពេទ្យសេអ៊ូល
     លោកស្រីស៊ីនដែលជាអ្នកម៉ាក់របស់អ៊េលលីកំពុងតែអង្គុយរង់ចាំនៅមុខបន្ទប់សង្រ្គោះបន្ទាន់។ កែវភ្នែកដែលពោរពេញទៅដោយក្ដីបារម្ភសម្លឹងទៅមាត់ទ្វាឥតព្រិច។ ស្របពេលនោះក៏លេចវត្តមានកូនស្រីនឹងកូនប្រសារ នាងតូចប្រញាប់រត់ទៅរកម៉ាក់ហើយឱបគាត់ទាំងទឹកភ្នែក។
     "អ្នកមីង! លោកពូយ៉ាងម៉េចហើយ?" យ៉ុនហ្គីដាក់ខ្លួនអង្គុយក្បែរលោកស្រីរួចក៏សួរនាំពីអាការៈលោកស៊ីន។
     "នៅមិនទាន់ដឹងទេ រង់ចាំលោកគ្រូពេទ្យចេញមកសិន" លោកស្រីតប។​ គាត់ក៏អន្ទះសារចង់ដឹងអាការៈរបស់ស្វាមីដូចគ្នា តែត្រូវរង់ចាំលោកគ្រូពេទ្យចេញមកសិនទើបប្រាកដចិត្ត។
     មួយសន្ទុះលោកគ្រូពេទ្យសង្ហាក៏ចេញមករៀបរាប់ប្រាប់ពីអាការៈរបស់អ្នកជំងឺ។ លោកស៊ីនរួចផុតពីគ្រោះថ្នាក់ហើយតែត្រូវសម្រាកនៅមន្ទីរពេទ្យបីបួនថ្ងៃសិនទើបគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ។ រួចកិច្ចការហើយលោកគ្រូពេទ្យសង្ហាក៏ទៅមើលអ្នកជំងឺបន្ដទៀត ចំណែកខាងនេះទុកតួនាទីឱ្យអ្នកមើលថែអ្នកជំងឺបន្ដ។ បន្ទាប់ពីអ្នកជំងឺផុតគ្រោះថ្នាក់ហើយអ្នកគ្រូពេទ្យក៏ផ្លាស់គាត់ទៅបន្ទប់ធម្មតាវិញ។
យ៉ុនហ្គីប្រាប់ឱ្យអ៊ែលលីទៅមើលលោកស៊ីនមុនចំណែកនាយមានការនិយាយជាមួយលោកគ្រូពេទ្យសង្ហាជាលក្ខណៈផ្ទាល់ខ្លួន។
     "ជុងហ្គុក! នេះឯងមកតាំងពីពេលណាម៉េចមិនទៅសម្រាកនៅផ្ទះ?" ពេលឃើញជុងហ្គុកមុននេះនាយក៏ភ្ញាក់ផ្អើលមិនតិចដែរ ហើយគេជាបងប្រុសម្នាក់ដែលមិនបានការ សូម្បីតែប្អូនមកវិញនាយមិនដឹងផង គួរឱ្យអស់សំណើចមែន។
     "គឺខ្ញុំមកពីបីថ្ងៃហើយ​តែការងាររវល់ពេកទើបមិនបានទៅផ្ទះ ម៉ាក់សុខសប្បាយទេ?" ជុងហ្គុកមិនមែនមិនចង់ទៅផ្ទះទេតែដោយសារការងារនៅមន្ទីរពេទ្យរវល់ពេក កុំថាឡើយតែផ្ទះសូម្បីតែថេយ៉ុងក៏នាយមិនទាន់បានជួបផងទោះបីជានៅធ្វើការក្នុងមន្ទីរពេទ្យតែមួយក៏ដោយ (ដោយសារតែថេយ៉ុងប្ដូរផ្នែកទើបពួកគេមិនសូវបានជួបគ្នា)។
     "អឹមសុខ...បើម៉ាក់ដឹងថាឯងមកគាត់នឹងសប្បាយចិត្ត ជុងហ្គុក!បងត្រូវទៅមើលលោកពូហើយ បើទំនេរទៅលេងម៉ាក់ផងគាត់នឹកឯងណាស់" កុំថាឡើយតែម៉ាក់សូម្បីតែនាយផ្ទាល់ក៏នឹកដែរ ប៉ុន្តែនាយមិនបញ្ចេញឱ្យគេបានឃើញសោះ ទើបធ្វើឱ្យជុងហ្គុកយល់ច្រឡំខុសថាគាត់ស្រឡាញ់ខ្លួន។
     "បាទ ខ្ញុំដឹងហើយបងប្រញាប់ទៅចុះកុំឱ្យបងថ្លៃបារម្ភ" និយាយគ្នាយូរគួរសមដែរទើបសម្រេចថាបំបែកគ្នាតែត្រឹមនេះសិន ម្យ៉ាងទៀតជុងហ្គុកមិនចង់ឱ្យអ្នកខាងនោះបារម្ភក៏ប្រញាប់ឱ្យគាត់ប្រញាប់ទៅ។
     "អឹម" យ៉ុនហ្គីតប។
ក្រោយពីនិយាយគ្នាជាមួយប្អូនរួចយ៉ុនហ្គីក៏ទៅមើលអនាគតប៉ាក្មេកដែលកំពុងសម្រាកព្យាបាលនៅបន្ទប់ធម្មតា។ យ៉ុនហ្គីនៅកំដរនាងតូចនិងលោកស្រីមួយសន្ទុះក៏ត្រូវគាត់ដេញឱ្យត្រឡប់ទៅផ្ទះវិញ។
     "យប់ជ្រៅហើយពួកកូនទៅសម្រាកចុះ ចាំម៉ាក់នៅមើលលោកប៉ា" គាត់ដឹងថាកូនបារម្ភតែពួកគេក៏ហត់ដូចគ្នា ម្យ៉ាងស្អែកពួកគេត្រូវទៅធ្វើការមិនគួរនៅយប់ជ្រៅពេកទេ។
     "តែកូន..." អ៊ែលលីចង់បដិសេធតែត្រូវនាយក្រាស់និយាយកាត់។
     "បាទអ្នកមីង ចឹងពួកយើងលាទៅសិនហើយ" យ៉ុនហ្គីនិយាយកាត់សម្ដីនាងតូចខណៈពេលនាងកំពុងតែប្រកែកដោយមិនចង់ទុកឱ្យម៉ាក់នៅកំដរលោកប៉ាម្នាក់ឯង ព្រោះនាងក៏បារម្ភពីម៉ាក់ដូចគ្នា ម៉ាកមិនបានសម្រាកពេញមួយថ្ងៃហើយចុះគាត់ឈឺម្នាក់ទៀតនាងគិតយ៉ាងម៉េច។​ នាយក្រាស់មិនមែនមិនបារម្ភពីលោកស្រីទេតែនាយជឿជាក់លើគាត់ ត្បិតតែគាត់ជាមនុស្សស្រីតែរឹងមាំជាងអ៊ែលលីគិតឆ្ងាយណាស់ ទាំងសុខភាពនិងស្មារតី។
ពេលជូនអ៊ែលលីមកដល់ភូមិគ្រឹះស៊ីនដោយសុវត្តិភាពហើយនាយក៏បន្ដដំណើរទៅភូមិគ្រឹះខ្លួនវិញ។ ស្អែកព្រឹកនាយនឹងមកទទួលនាងទៅមន្ទីរពេទ្យជាមួយគ្នា ទោះបីជានាយមិនមានចិត្តឱ្យអ៊ែលលីក៏ពិតមែន តែនាយធ្វើដោយការពេញចិត្តមិនមែនជាតួនាទីឡើយ។
     #ទីក្រុងប៊ូសាន
     ជីមីនងើបពីព្រលឹមគ្មានអ្វីធ្វើក៏ចូលផ្ទះបាយធ្វើអាហារពេលព្រឹក។ មិនតែប៉ុណ្ណឹងរាងតូចឆ្លៀតស្រោចទឹកផ្កានិងជូតផ្ទះផងដែរ គេអង្គុយស្ងៀមយូរហើយយូរៗបញ្ចេញកម្លាំងម្ដងមានអារម្មណ៍ថាស្រួលណាស់។
     "អា៎វ!កូនមីនម៉ាក់ប្រាប់ហើយថាកុំធ្វើអី! ទុកឱ្យម៉ាក់វិញ" លោកស្រីចូលផ្ទះបាយបម្រុងថាធ្វើអាហារពេលស្រាប់តែឃើញជីមីនកំពុងតែរៀបចំដួសបបរដាក់ចាន គាត់ក៏ចូលទៅហាមតែគ្មានប្រសិទ្ធិភាព។
     "កូនធ្វើរួចហើយ ម៉ាក់អង្គុយមកកូនលើកបបរឱ្យ" ជីមីនអស់សំណើចនឹងម៉ាក់បន្ដិចពេលឃើញទឹកមុខគាត់ភ័យព្រោះតែគេមិនស្ដាប់សំដីគាត់។
     "ចាស៎ អរគុណ" លោកស្រីតបកូនហើយអង្គុយរង់ចាំគេលើកបបរឱ្យ។ ទោះបីជានិយាយទៀតកមិនមានប្រយោជន៍ដែលព្រោះការងារទាំងអស់ដែលគាត់ហាមគេធ្វើរួចហើយ អញ្ចឹងមានតែព្រមអង្គុយតាមសំដីគេប៉ុណ្ណោះ។ ជីមីនលើកបបរមួយចានឱ្យម៉ាក់ហើយក៏លើកបបរមកមួយចានទៀតសម្រាប់ខ្លួនឯង ពេលញុំាអាហារពេលព្រឹករួចនាយតូចក៏ដល់ម៉ោងលេបថ្នាំ ហើយជីមីននិងក៏ចំណាយពេលអង្គុយនិយាយគ្នាលេង។
#ភូមិគ្រឹះមីន
ថ្ងៃនេះលោកស្រីមីនចូលផ្ទះបាយធ្វើបបរឱ្យដន្លងបន្ទាប់ពីទទួលបានដំណឹងថាលោកស៊ីនសម្រាកនៅមន្ទីរពេទ្យ។
"អ៉ីនហា! ម៉ាក់នៅឬអត់?" នាយក្រាស់ចុះមកមិនឃើញម៉ាក់ក៏សួរក្មេងៗដែលធ្វើការនៅក្នុងផ្ទះ។
"ចាស៎ នៅផ្ទះបាយអ្នកប្រុស" នាងផ្អាកការងារនៅក្នុងដៃសិន រួចតបនឹងចៅហ្វាយ។
"អឹមធ្វើការនាងចុះ..."ស្ដីហើយនាយក្រាសក៏ដើរសំដៅទៅផ្ទះបាយឃើញអ្នកម៉ាក់កំពុងតែដួសបបរដាក់ស្រាក់ទាំងដែលមានស្រាក់ពីរនៅលើតុហើយ នាយឆ្ងល់នាយក៏សួរ៖
"ម៉ាក់!កំពុងធ្វើអីហ្នឹង? ម៉េចក៏ដាក់ស្រាក់ច្រើនម្ល៉េះរបស់អ្នកណាខ្លះ?"
"នេះជារបស់កូនហ្គុក ហើយមួយនេះជារបស់លី និងមួយនេះជារបស់លោកស្រីស៊ីនម៉ាក់ក្មេកកូន" លោកស្រីរៀបរាប់រួចក៏ហុចស្រាក់ឱ្យគ្រីសដែលឈរនៅក្បែរនោះ។ ចំណែកយ៉ុនហ្គីវិញឈរញញឹមពេលឃើញម៉ាក់ចាប់ផ្ដើមយកចិត្តទុកដាក់ចំពោះអ្នកនៅក្បែរខ្លួនជាពិសេសគឺជុងហ្គុក។ គ្រាន់តែដឹងថាកូនពៅត្រឡប់មកវិញលោកស្រីសប្បាយចិត្តណាស់ហើយក៏ឆ្លៀតដួសបបរឱ្យកូនពៅមួយស្រាក់ទៀតដែរ។
"ម៉ាក់កូនទៅសិនហើយ ជម្រាបលា!" យ៉ុនហ្គីចាំសម្ដីម៉ាក់ប្រាប់ហើយក៏ប្រញាប់លាគាត់ទៅមន្ទីរពេទ្យ។
"ចាស៎ បើកឡានប្រយ័ត្នផង" លោកស្រីតបហើយក៏ជូនដំណើរកូន។
"ម៉ាក់ក៏ដូចគ្នា" យ៉ុនហ្គីញញឹមហើយក៏ចាកចេញ។
ពេលយ៉ុនហ្គីចេញទៅមួយសន្ទុះលោកស្រីក៏រៀបចំចេញដំណើរទៅស្រុកកំណើតគាត់។ ប៉ុន្មានឆ្នាំកន្លងមកនេះលោកស្រីផ្លាស់ប្ដូរច្រើនណាស់គាត់ចូលចិត្តធ្វើបុណ្យ ដូចជាការចែកអំណោយនិងឧបត្ថមទឹកប្រាក់និងសម្ភារៈខ្លះៗដល់មណ្ឌលកុមារកំព្រានិងមណ្ឌលចាស់ជរា។
ក្រោយពីធ្វើដំណើរជាង១០នាទីពួកគេក៏មកដល់មន្ទីពេទ្យ។ អ៊ែលលីយកស្រាកពីដៃរាងក្រាស់ហើយដើរទៅបន្ទប់ដែលលោកប៉ាកំពុងសម្រាក ចំណែកយ៉ុនហ្គីត្រូវយកបបរមួយស្រាក់ទៀតឱ្យជុងហ្គុក។ នាយក្រាស់កំពុងតែដើរសំដៅទៅការិយាល័យជុងហ្គុកស្រាប់តែបានជួបថេយ៉ុងដោយចៃដន្យ។
"អា៎វ! លោកយ៉ុនសួស្ដី មករកជុងហ្គុកដែរមែនទេ?" ថេយ៉ុងឃើញនាយក្រាស់កាន់ស្រាក់ដើរសំដៅមកការិយាល័យជុងហ្គុកក៏សួរ។
"បាទ ហើយចុះថេយ៉ុងមករកគេដែរមែនទេ?"
"បាទ គឺខ្ញុំទើបតែដឹងថាគាត់មកធ្វើការវិញក៏មកជួបមួយភ្លេត តែមិននឹកស្មានថាបានជួបលោកសោះ បើលោកមករកគាត់ទៅហើយចូលទៅជាមួយគ្នាទៅ... "
"អឹម...មិនបានទេ! គឺខ្ញុំមានប្រជុំ តើអាចផ្ញើតាមថេយ៉ុងយកឱ្យគេបានទេ?" យ៉ុនហ្គីបដិសេធខណៈក្រសែភ្នែកកំពុងសម្លឹងនាឡិកានៅលើដៃ។
"បាទ បាន" ថេយ៉ុងតបទាំងមិនស្ទាក់ស្ទើរ រួចគេក៏ទទួលស្រាក់បបរពីដៃយ៉ុនហ្គី។
"អរគុណហើយ" យ៉ុនហ្គីញញឹមនឹងនិយាយពាក្យអរគុណទៅថេយ៉ុងដែលជួយយកបបរឱ្យជុងហ្គុកជំនួសខ្លួន។
     ក្រោយពីបញ្ចប់ធុរៈនៅមន្ទីរពេទ្យរួចយ៉ុនហ្គីក៏ប្រញាប់ទៅក្រុមហ៊ុនព្រោះនាយមានប្រជុំជាអ្នកកាន់ភាគហ៊ុន។ រយៈពេល2ម៉ោងក៏ប្រជុំបានបញ្ចប់យ៉ុនហ្គីនិងកូនចៅក៏ដើរសំដៅទៅការិយាល័យរបស់ខ្លួនវិញ។ 
     តុកៗៗ
     "ចូលមក..." ឮសម្លេងគោះទ្វាយ៉ុនហ្គីក៏អនុញ្ញាតឱ្យគេចូលមក។
     "លោកប្រធាន! កាហ្វេរបស់លោក" ស្រីស្អាតដែលជាលេខារបស់នាយនិយាយទាំងកាហ្វេមួយកែនៅក្នុងដៃ។
     "ទុកត្រង់នេះហើយ អរគុណ" យ៉ុនហ្គីតបរួចក៏អរគុណដែលនាងយកចិត្តទុកចំពោះខ្លួនដែលជាចៅហ្វាយ គេរើសលេខាមិនខុសទេទាំងការងារទាំងការមើលថែសូមីបានមួយចប់។
     "ចាស៎" នាងទុកកាហ្វេនៅលើតុតាមបញ្ជានាយក្រាស់រួចក៏ចេញទៅ។ តាំងពីចេញពីប្រជុំនាយក្រាស់មុខមិនស្រស់សោះព្រោះអ្នកកាន់ភាគហ៊ុនមួយចំនួនដាក់សម្ពាធនាយពេក។
     "ចៅហ្វាយសម្រាកសិនទេ ចាំខ្ញុំឱ្យគេជូនទៅ?" កាលបើឃើញទឹកមុខចៅហ្វាយមិនសូវស្រួលគ្រីសក៏ស្នើឱ្យគាត់ទៅសម្រាកសិន។
     "មិនបាច់ទេ! ឯងមានក៏ទៅធ្វើចុះ" តែការស្នើររបស់គ្រីសត្រូវចៅហ្វាយបដិសេធ នាយមិនអីទេគ្រាន់តែតក់ប្រមោលប៉ុណ្ណោះអង្គុយតែមួយភ្លេតគឺអស់អីហើយ។
     "បាទ" គ្រីសទុកឯកសារនៅលើតុហើយក៏ត្រឡប់ទៅធ្វើការរបស់គេវិញ។ ស្រីស្រស់បបូរមាត់ក្រហម ហាន សូមី ឃើញគ្រីសចេញពីការិយាល័យនាយក្រាស់នាងក៏ដាក់ទូរសព្ទចុះបន្ដិចហើយញញឹមដាក់គេបន្ដិចជាការគួរសម កាលបើឃើញនាងរវល់និយាយទូរសព្ទកំលោះសង្ហាក៏មិនរំខានដែលទើបដើរទៅកាន់តុធ្វើការរបស់គេដែលនៅទល់មុខតុរបស់ស្រីស្អាត។

រឿង ពង្រាត់បេះដូង Ss2Where stories live. Discover now