Episodes 04

329 38 1
                                    

     #ទីក្រុងប៊ូសាន
     បន្ទាប់ពីសម្រាកនៅផ្ទះពីរបីថ្ងៃជីមីននិងជេហូបក៏ធ្វើដំណើរទៅទីក្រុងប៊ូសានដើម្បីទៅលេងអ្នកម៉ាក់ក្រោយពីរស់នៅឆ្ងាយគ្នាយ៉ាងយូរ។ គ្រាន់តែឃើញកូនប្រុសជាទីស្រឡាញ់ចុះពីលើឡានភ្លាមលោកស្រីសំដៅទៅរកកូនទាំងទឹកមុខញញឹមហើយឱបគេទាំងក្ដីនឹករលឹក កាលបើបាននៅក្នុងវង្វង់ដៃអ្នកម្ដាយជីមីនពិតជាសប្បាយយ៉ាងខ្លាំង ទីបំផុតពួកគេបានមកជួបជុំគ្រួសារវិញហើយ។
"អ្នកម៉ាក់!" ជេហូបហៅលោកស្រីរួចក៏ឱនក្បាលបន្ដិចជាការគួរសម។
     លោកស្រីញញឹមរួចតប៖
"ចាស៎! ម៉េចក៏កូនមកមិនប្រាប់ម៉ាក់ជាមុន? ស្រួលម៉ាក់ត្រៀមអាហារទុកឱ្យពួកកូន!" លោកស្រីនិយាយខណៈកែវភ្នែកសម្លឹងកូនៗ។
"បាទមិនអីទេម៉ាក់! កូនគ្រាន់តែជូនជីមីនមកប៉ុណ្ណោះ ហើយក៏ប្រុងលាម៉ាក់ត្រឡប់ទៅវិញដូចគ្នា"
"ហេតុអីក៏ប្រញាប់ម្ល៉េះ? នៅញុំាអាហារថ្ងៃត្រង់ជាមួយគ្នាសិនចាំទៅ! មែនទេកូនមីន?" គាត់បបួលកូនប្រសារឱ្យនៅទីនេះសិន ព្រោះគាត់ខានជួបកូនយូរមកហើយ ម្យ៉ាងចង់មានពេលញុំាអាហារជុំគ្នាជាមួយកូនៗម្ដង តែដោយខ្លាចគេមិនព្រមទើបឱ្យលើកឈ្មោះជីមីននិយាយក្រែងគេដូរចិត្តវិញ។
"ពិតមែនហើយ! បងទើបមកដល់ចូលខាងក្នុងសិនទៅ ចាំញុំាបាយថ្ងៃត្រង់រួចចាំទៅវិញ" ជីមីនតសម្ដីលោកស្រីដោយព្យាយាមបបួលគាត់នៅទីនេះសិន ណាមួយគាត់ទើបតែមកដល់គួរតែចូលអង្គុយលេងសិន ដោយសារម៉ាក់និងប្រពន្ធបបួលទៅហើយជេហូបក៏ពិបាកប្រកែកដែរ។
"បានៗ បងនៅសិនក៏បានដែរ" ជេហូបតបទាំងញញឹម។
បន្ទាប់ពីស្ដាប់ការបញ្ចុះបញ្ចូលរបស់ជីមីនហើយធ្វើឱ្យជេហូបប្ដូរចិត្តនៅទីនេះសិន ពេលបាយថ្ងៃត្រង់រួចចាំត្រលប់ទៅសេអ៊ូលវិញ។ លោកស្រីនិងជីមីនចូលទៅខាងក្នុងមុនចំណែកឯជេហូបជញ្ចូនឥវ៉ាន់ប្រពន្ធចូលក្នុងផ្ទះ ហើយរបស់ដែលសំខាន់មិនអាចភ្លេចបាននោះគឺថ្នាំរបស់ជីមីន។
មួយសន្ទុះក្រោយមកអាហារក៏ចម្អិនរួចរាល់លោកស្រីនិងជីមីនរៀបចំដាក់លើតុ ហើយនាយតូចក៏ចេញទៅហៅស្វាមី។
"បងហូបញុំាបាយ!" ជេហូបញញឹមដាក់ប្រពន្ធហើយក៏ប្រញាប់ងើបដើរសំដៅផ្ទះបាយដើម្បីលាងដៃ រួចក៏ដើរសំដៅទៅតុអាហារដែលមានលោកស្រីនិងប្រពន្ធអង្គុយចាំ។
អាហារមួយពេលនេះលោកស្រីចូលផ្ទះបាយធ្វើវាពិសេសសម្រាប់កូនៗ ហើយជីមីនក៏បានជួយគាត់ខ្លះដែរតែដោយសារសុខភាពគេមិនសូវជារឹងមាំទើបលោកស្រីឱ្យធ្វើអ្វីដែលស្រាលៗប៉ុណ្ណោះ។
ពេលញុំាបាយថ្ងៃត្រង់រួចជេហូបក៏លាលោកស្រីនិងជីមីនត្រឡប់ទៅវិញ។
"ម៉ាក់ខ្ញុំលាសិនហើយ បើមានពេលទំនេរខ្ញុំនឹងឧស្សាហ៍មកលេង" ជេហូបនិយាយលាលោកស្រី។
"ចាស៎ ធ្វើដំណើរដោយសុវត្តិភាព" លោកស្រីតបទាំងញញឹមតិចៗ។
"បងទៅសិនហើយ កុំភ្លេចលេបថ្នាំនឹងមើលថែខ្លួនឯងផង បើមិនស្រួលត្រង់ណាត្រូវប្រញាប់ទៅមន្ទីរពេទ្យ តើស្ដាប់បានទេ?" នេះហើយជាចរិករបស់ជេហូប គឺតែងតែបារម្ភពីសុខទុកប្រពន្ធជានិច្ច ទោះបីជាដឹងថាអ្នកខាងនោះគ្មានចិត្តលើខ្លួនក៏ដោយ ក៏គេនៅតែមានបំណងល្អជាមួយជីមីនជានិច្ច។
"បាទ ខ្ញុំដឹងហើយ!" ជីមីនតបទាំងលួចអស់សំណើច។ ទម្រាំតែបានទៅគាត់នៅផ្ដាំនេះផ្ដាំមិនចប់សោះ ទោះបីជាត្រូវនិយាយពាក្យដដែលៗជាច្រើនដងក៏គាត់ត្រូវតែនិយាយដែរ ព្រោះតែបារម្ភពីជីមីន នាយខ្លាចប្រពន្ធគិតច្រើនរហូតដល់ភ្លេចគិតពីខ្លួនឯង។ 
....
តាំងពីបានជួបជីមីនមកយ៉ុនហ្គីនៅមិនសុខឡើយចង់ជួបចង់នៅក្បែរគេម្ដងទៀត តែអ្នកខាងនោះមិនព្រមទុកឱ្យឱកាសឱ្យគេតតែសោះ។ យ៉ុនហ្គីបានឱ្យកូនចៅទៅស៊ើបមើល តើពេលនេះជីមីននៅឯណា? បើមិនបានជួបគេនាយប្រាកដជាដាច់ខ្យល់ស្លាប់មិនខាន។
តុក! តុក!
សម្លេងគោះទ្វាបន្លឺឡើង យ៉ុនហ្គីនិយាយ៖
"ចូលមក... យ៉ាងម៉េចហើយរកឃើញទេ?"
"បាទ គឺអ្នកប្រុសនៅប៊ូសានជាមួយលោកស្រី បើតាមខ្ញុំដឹងគាត់នៅតែពីរនាក់ប៉ុណ្ណោះព្រោះលោកជេហូបជាប់ការងារនៅទីនេះ ចៅហ្វាយ...ចង់ទៅណា? នេះឯកសារមិនទាន់សញ្ញេទេ! ចៅហ្វាយ...ចៅហ្វាយ??" ពេលដឹងកន្លែងដែលជីមីនរស់នៅហើយយ៉ុនហ្គីក៏រហ័សចេញទៅមិនខ្វល់នឹងសម្ដីកូនចៅឡើយ។
ទោះគ្រីសស្រែកហៅដល់ស្អែកទៀតក៏យ៉ុនហ្គីមិនបកក្រោយដែរ ព្រោះពេលនេះចិត្តរបស់គេនៅជាមួយជីមីន។
"អ្ហើយ...ចៅហ្វាយអើយចៅហ្វាយ! ម៉េចក៏ធ្វើចឹងដាក់ខ្ញុំ ធ្វើបែបនេះចង់សម្លាប់ខ្ញុំមែនទេ?"
គ្រីសឈរដកដង្ហើមធំពេលក្រឡេកឃើញឯកសារជាច្រើនតម្រៀបនៅលើតុ មានឯកសារខ្លះមិនទាន់ហើយនឹងមួយចំនួនទៀតមិនទាន់ពិនិត្យទើបអ្នកកម្លោះឈររអ៊ូង៉ូៗដូចសត្វឃ្មុំ។
ថ្ងៃនេះលោកស្រីមានណាត់ជាមួយមិត្តនិងឆ្លៀតទៅទិញសាច់បន្លែផង ទើបជីមីនត្រូវនៅផ្ទះតែម្នាក់ឯង។ ពេលទំនេរគេតែងតែអង្គុយចាក់ខោអាវនិងមួកទុកពាក់នៅរដូវរងារ តាំងព្រឹករហូតមកដល់ថ្មើនេះហើយជីមីនមិនទាន់បានសម្រាកឡើយគឺអង្គុយចាក់អាវដល់ភ្លេចខ្លួនមិនបានលេបថ្នាំ ធ្វើឱ្យភ្នែករបស់គេចាប់ផ្ដើមស្រវាំងដៃចាប់ផ្ដើមញ័រទើបគេរហ័សងើបទៅយកថ្នាំ តែឈានបានមួយជំហានគេក៏រៀងវិលមុខបន្ដិចតែសំណាងបានយ៉ុនហ្គីចូលមកទាន់។ ផ្ទៃមុខទាំងពីស្ទើតែប៉ះគ្នាទៅហើយច្រមុះទល់ច្រមុះភ្នែកទល់ភ្នែក ដៃតូចៗប្រឹងញីភ្នែកហើយសម្លឹងមើលអ្នកដែលឈរនូវចំពោះមុខខ្លួនទើបប្រាកដថាម្នាក់នេះជាអតីតស្វាមីរបស់ខ្លួន។ ដៃតូចៗគ្មានកម្លាំងកំហែងព្យាយាមរុញរាងកាយមាំក្រាស់ឱ្យចេញពីខ្លួនតែគ្មានប្រយោជន៍ព្រោះសូម្បីតែធ្វើឱ្យកម្រើកបន្ដិចក៏គ្មានដែរ។
យ៉ុនហ្គីលើកដៃដែលទំនេរវែកសក់ដែលធ្លាក់បាំងមុខជីមីនចេញដើម្បីឱ្យគេមើលឱ្យបានច្បាស់ ទោះបីជាគេមានទឹកមុខស្លេកស្លាំងក៏សម្រស់គេនៅតែស្អាតដែរ ជីមីនចង់ដកខ្លួនចេញពីគេតែត្រូវដៃមាំក្រាស់ចាប់ណែនសូម្បីតែកម្រើកខ្លួនបន្ដិចក៏មិនអាចដែរ។
"អូនប្រហែលជាអស់កម្លាំង អង្គុយសិនទៅ... ថ្នាំនៅឯណាបងយកឱ្យ" ពេលជីមីនអង្គុយស្រួលបួលហើយនាយក៏សួររកថ្នាំ។
"នៅលើតុក្បែរទូរទស្សន៍..." ពីដំបូងចង់បដិសេធ តែពេលឃើញទឹកមុខយ៉ុនហ្គីហើយធ្វើឱ្យជីមីនប្ដូរចិត្ត។
យ៉ុនហ្គីដើរទៅយកថ្នាំតាមជីមីនប្រាប់រួចក៏ដើរទៅចាក់ទឹកមួយកែវរួចហុចវាអោយជីមីន។ ពេលលេបថ្នាំហើយជីមីនបានធូរបន្ដិច ទើបបែរមុខទៅរកយ៉ុនហ្គីទាំងមានចម្ងល់។ ជីមីនពិតជាចង់សួរខ្លាំងណាស់ថាគាត់មកទីនេះបានដោយរបៀបណា ហេតុអីក៏ដឹងថាគេនៅទីនេះ? ទោះឆ្ងល់ប៉ុណ្ណាក៏គេមិនហ៊ានសួរដែរបានត្រឹមតែអង្គុយឆ្ងល់ប៉ុណ្ណោះ។
"សុំទោសដែលមកមិនប្រាប់មុន! តែជីមីនទុកឱកាសឱ្យបងម្ដងទៀតបានទេ បងសន្យាថាបងនឹងមើលថែអូន ជីមីនកុំស្ងាត់បានទេ! និយាយជាមួយបងបន្ដិចមក..." នាយចាប់ដៃរាងតូចថ្នមៗសុំការអធ្យាស្រ័យហើយនឹងទុកឱកាសឱ្យគេម្ដង នាយនឹងសន្យាថាមើលថែរាងតូចមិនឱ្យគេលំបាកឡើយ។
"ខ្ញុំថាលោកកុំខាតពេលជាមួយខ្ញុំអី! លោកគួរតែត្រឡប់ទៅមើលថែគូរដណ្ដឹងរបស់លោកវិញទៅ ខ្ញុំមិនចង់បំបែកបំបាក់គ្រួសារអ្នកណាឡើយ លោកទៅវិញចុះ!" ជីមីនប្រលែងដៃចេញពីរង្វង់ដៃរាងក្រាស់ហើយបដិសេធ គេមិនចង់ក្លាយជាជនទីបីបំបែកបំបាក់គ្រួសារអ្នកដទៃឡើយ យ៉ុនហ្គីកំពុងតែមានអនាគតល្អគេមិនចង់ឱ្យនាយមកលំបាកជាមួយខ្លួន។
"បងមិនទៅទេ លុះត្រាតែអូនព្រមទៅជាមួយបង... ម៉ាក់នឹកអូនណាស់! គាត់ចង់ជួបអូនហើយចង់សុំទោសដែលគាត់ធ្លាប់ធ្វើមិនល្អដាក់អូន កន្លងមកបងធ្វើមិនល្អដាក់អូន បងសុំទោស!ជីមីនត្រឡប់ទៅវិញជាមួយបងណា! បងសុំអង្វរ..." ទោះបីជាជីមីននិយាយដេញយ៉ាងណាក៏នាយមិនព្រមទៅវិញដែរ។ នាយនូវតែព្យាយាមនិយាយបញ្ចុះបញ្ចូលសុំឱ្យរាងតូចត្រឡប់ទៅវិញ ហើយនាយសន្យាថានឹងមើលថែរាងតូចមិនធ្វើឱ្យគេឈឺចាប់ម្ដងទៀតឡើយ។ 
     កែវភ្នែកស្រទន់ដែលកំពុងសម្លឹងរាងតូចស្ទើរតែធ្វើឱ្យគេទន់ចិត្តទៅហើយ ប៉ុន្តែជីមីនត្រូវហាមចិត្តខ្លួនឯងកាត់ផ្ដាច់ទំនាក់ទំនងពីបុរសម្នាក់នេះ។ គេមិនចង់ឃ្លាតឆ្ងាយពីយ៉ុនហ្គីម្ដងទៀតទេ តែធ្វើបែបនេះព្រោះតែជីមីនមានមូលហេតុរបស់គេ ពេលវេលាមកដល់នាយនឹងយល់ដោយខ្លួនឯង សុខចិត្តឈឺចាប់ពេលនេះល្អជាងអង្គុយស្ដាយក្រោយនៅពេលក្រោយ។
     "លោកលែងដៃខ្ញុំទៅ...ធ្វើបែបនេះមិនសមទេ! ខ្ញុំមានស្វាមីហើយ" ពាក្យស្វាមីមួយម៉ាត់ចេញពីមាត់ជីមីនទឹកមុខរាងក្រាស់ប្រែជាក្រៀមក្រំ ដៃដែលសម្បូរទៅដោយកម្លាំងក៏ប្រែជាទន់រហូតដល់របូតចេញពីដៃរាងតូចដោយឯងៗ។ សេចក្ដីក្លាហាន ក្ដីសង្ឃឹមរលាយអស់ត្រឹមតែមួយពព្រិចភ្នែក។ ពេលភ្ញាក់ដឹងខ្លួនម្ដងទៀតយ៉ុនហ្គីក៏នឹកដល់សម្ដីរបស់ជីមីនអម្បាញ់មិញ រួចយកមកគិតមុននឹងនិយាយ៖ "ពិតមែនហើយ! សុំទោស!បើអ៊ីចឹងបងសុំលាទៅសិនហើយ"
     យ៉ុនហ្គីញញឹមទាំងបង្ខំដោយភ្លេចគិតថាពេលនេះគេមានម្ចាស់រួចទៅហើយ យល់ល្អនាយគួរតែដោះលែងគេទៅ ព្រោះធ្វើបែបនេះមិនសមជាសុភាពបុរសឡើយ។ នាយក្រាស់ដើរចេញទៅសន្សឹមៗព្រោះតែចិត្តមិនចង់ តែបើនៅទីនេះបន្ដមានតែធ្វើឱ្យជីមីនកាន់តែពិបាកចិត្ត អញ្ចឹងនាយត្រឡប់ទៅវិញល្អជាង។ ពេលឡានយ៉ុនហ្គីបើចេញទៅក៏ជ្រួសផ្លូវជាមួយលោកស្រី គាត់ឃើញអតីតកូនប្រសាបើកឡានទាំងទឹកមុខក្រៀមក្រំក៏ស្មានដឹងទៅហើយថាជីមីនបដិសេធមិនព្រមត្រឡប់ទៅវិញ។

រឿង ពង្រាត់បេះដូង Ss2Where stories live. Discover now