ភាគ8:រឿងខ្លះដែលធ្លាប់បាត់បង់

626 32 1
                                    

"នាងជាមិត្ត មានអ្វីមែនទេ"ជុងគុកគ្រាន់តែលឺសម្ដីដែលថេយ៍បាននិយាយមកក៏មិនជឿភ្លាម មិត្តស្អីចឹងមិនទុកចិត្តសោះ កុហកគេទេដឹង

"ចុះក្មេងនោះ"

"កូនរបស់បង មានអ្វីមែនទេ អូ៎រ ត្រូវហេីយបន្តិចទៀតថេយ៍វីគេមកគេងជាមួយព្រោះមេរ៉ារវល់ ជុងគុកមិនថាអ្វីទេមែនទេ"ថេយ៉ុងដេីរមកសួរអ្នកកំពុងដេកក្នុងភួយនោះ តែអ្នកកំពុងដេកលឺហេីយបែជាមិនឆ្លេីយសម្ងំដេកទៅវិញ ហាក់ដូចជាមិនបានពេញចិត្តនឹងអ្វីចឹង

"ជុងគុក"

"មាត់ថាជាមិត្ត តែមានកូនជាមួយគ្នា អានឹងគេហៅថាមិត្តមែនទេ"ជុងគុកអត់មិនបានក៏ងេីបមកស្រែកលែតៗទាំងកំហឹង តេីមានទេ សមទេ មាត់ប្រាប់ថាមិត្តនឹងគ្នា តែមានកូនជាមួយគ្នា ហៅគ្នាថាប៉ាកូនៗ អ្នកណាទៅទ្រាំបាន

"មិត្តទាក់ទងអីនឹងកូន? កូនមិត្តភក្តិហៅមិត្តប៉ាម៉ាក់គេថាប៉ាម៉ាក់ដែរមានអីខុស អេរ៎!នេះជុង ប្រច័ណ្ឌមែនទេ??"ជុងគុកលឺហេីយស្ងាត់មាត់ជ្រាប់ តែមែនហេីយ ហៅមិត្តប៉ាម៉ាក់ថាប៉ាម៉ាក់មានអីខុស??តែចិត្តគេនៅតែមិនស្ងប់ដូចគ្នា

"ប្រច័ណ្ឌស្អី!គ្មានទេ គ្រាន់តែមិនចង់ឲ្យគេថាមានឈ្មោះជាគូដណ្ដឹងតែមិនដឹងអ្វីសោះ ឲ្យគេមកបំពាក់ស្នែងបានអីបែបនឹង"ថារួចជុងគុក ក រត់ទៅបន្ទប់ទឹកបាត់

"អេ៎!ទៅបន្ទប់ទឹកធ្វេីអីយប់ហេីយណាពេលណាមកគេងវិញ ហឹសៗ"ថេយ៍គេក៏ហួសចិត្តដែរ ពេលណាទេីប ក្មេងនេះបានដឹងក្ដីនឹងគេទៅ មេីលធ្វេីចរឹកចុះអត់ខ្នាញ់មិនបានសោះ តែបេីរូបរាងវិញនិយាយពីថា មិនទាន់18ចំផងក៏សង្ហារជាងគេមាំទាំជាងគេបាត់ទៅហេីយ

+ព្រឹកលេីង

"ប៉ាៗ"សម្លេងស្រួយស្រេះ ស្រទន់រួមទាំងដំណេីរល្វត់ល្វន់ចូលមករកថេយ៉ុង គ្រាន់តែគ្រប់គ្នាក្នុងផ្ទះបានឃេីញភ្លាមញញឹមអស់បាត់ទៅហេីយ ណាស់តែម្នាក់ទេដែលមុខក្រញ៉ូវមិនញញឹមនោះ

"យ៉ា វីៗរបស់ប៉ាៗ នេះដល់ម៉ោងទៅរៀនហេីយមែនទេ"ថេយ៍ប្រញ៉ាប់ទំលាក់ដៃចេញពីកែវកាហ្វេរដេីរមករកកូនបណ្ដូលចិត្តរបស់ខ្លួន ទាំងចាប់អោប ចាប់ថេីប ហាក់នឹករករលឹកគ្នាណាស់ណាចឹង

កម្មសិទ្ធិ Kim Teahyung (Slow Up)Where stories live. Discover now