ភាគទី23:ខូចចិត្ត

103 6 5
                                    

បន្ទាប់ពីងាកឃេីញប្រភពហេីយថេយ៍គាំងមិនស្ទេីរទេ មនុស្សដែលធ្លាប់តែក្បាលរឹងឌឺដងឥលូវក៏មកជាងចឹងអ្នកណាមិនភ័យ

"អេ៎ ហេតុអីយំ?"ថេយ៍គ្រាន់តែងាកមកដឹងថាជុងគុកក៏គាំងភ្លាមនេះនៅមានទឹកភ្នែកហូតមកទៀត ចឹងៗអីគេភ័យណា

"ហុឹកៗថេយ៍មិនស្រលាញ់ខ្ញុំទេ ហុឹក!ថេយ៍ស្រលាញ់ស្រីហុឹកៗថេយ៍យកខ្ញុំមកគ្រាន់តែ ឲ្យយាមផ្ទះកំដរកូនឲ្យទេត្រូវទេហុឹកៗ"ជុងគុកដែលស្រវឹងនោះបែជាយំសសឹកដាក់ថេយ៍ តែក៏ពេលនេះកំពុងខូចចិត្តមែនណា មិនដឹងហេតុអីទេបែជាគិតបែបនឹង គិតថាថេយ៍មិនស្រលាញ់មនុស្សប្រុស មិនស្រលាញ់អាល់ហ្វាដូចជាគេ យកគេមកក៏ព្រោះគេជាអាល់ហ្វាចេះការ៉ាតេដូ យកគេមកឲ្យជួយថែរទាំថេយ៍វីប៉ុនោះ

"ហឹសៗ មិនមែនទេ..."ថេយ៍គ្រាន់តែលឺហេីយលេីងគាំង អាណិតក៏អាណិតហេីយតែហួសចិត្តច្រេីនជាង មិនដែលឃេីញយំផងលេីកនេះបែជាមកយំមុខគ្រប់គ្នាព្រោះគេមានស្រី

"ទៅគេដឹងហេីយហុឹក ថេយ៍មិនស្រលាញ់គេទេ ថេយ៍ស្អប់គេ ថេយ៍យកគេពីម៉ាក់ប៉ាមកធ្វេីអីហុឹកៗ ថេយ៍មិនស្រលាញ់គេផងដណ្ដឹងគេមកធ្វេីអីហុឹកៗថេយ៍ចិត្តអាក្រក់ណាស់ ថ្ងៃមិញស្រែកដាក់គេទៀតហ៎!"មែនទែនហេីយគាំងខ្លាំង សូម្បីតែអ្នកជុំវិញនោះក៏ងាកមកមេីលដែរ

"ហេីយ!មកទៅផ្ទះវិញ"

"អត់ទេ!ហុឹកៗថេយ៍និយាយគ្នាសិន ថេយ៍ចង់គិច មែនទេហុឹកៗ គេដឹងហេីយ ថេយ៍ដេញគេទៅផ្ទះអាងនឹងមានពេលនៅជាមួយនាងៗមែនទេហុឹកៗគេដឹងហេីយបាច់ដេញគេហេ ហា!!!"ថាមិនទាន់រួចផងជុងគុកអង្គុយទៅនឹងការ៉ូយំរឹតតែខ្លាំង ថេយ៍លេីកនេះសេីចលែងចេះហេីយគេបែជាភ័យវិញម្ដង ស្អីហ្នឹងមកយំដូចកូនក្មេងចឹង

"អៅ!ជុងមក ទៅជាមួយថេយ៍ណា ទៅគេងណាមក កុំយំខ្មាស់គេប្ដីឯណាយំដូចក្មេងនោះ"

"ហុឹកៗ ប្ដីអត់យំមែនហី?ហុឹកៗទៅគេងជាមួយគ្នាណា៎ ហុឹកៗៗចឹងទេគេហុឹក មិនទៅទេ"ជុងគុកនិយាយទាំងដង្ហក់ព្រោះតែយំថេយ៍គេចង់ក្រពុលមុខ

"អា៎!បានៗដេកជាមួយគ្នាណាតោះ"

"ទៅដេកសណ្ឋាគារអត់ទៅទះទេ"ជុងគុកងេីបមកចង្អុលទៅបន្ទប់ជួលខាងលេីទុកសម្រាប់អ្នកស្រវឹងទៅផ្ទះមិនរួច នៅធ្វេីមុខគួរឲ្យខ្នាញ់ដាក់ថេយ៍ទៀត

កម្មសិទ្ធិ Kim Teahyung (Slow Up)Where stories live. Discover now