ថាចាស់ៗទៅជួបគ្នាលេីកដំបូងវាសម្បូររឿងនិយាយគ្នា ចុះក្មេងៗកេីតអ្វីដែរ ចាស់ៗភ្លេចខ្លួនបន្ដិចនាំគ្នាដឹកដៃគ្នាមកបន្ទប់ទឹកអីណា ហៃតិចចាស់ៗនឹងវៃសន្លប់អស់ទៅ តែទុកមួយដុំសិនទៅសំខាន់កំពុងមិនយល់
"ឯងធ្វេីអី??"មែនហេីយជីមីនកំពុងធ្វេីអី ហេតុអីនៅជាមួយយ៉ុងហ្គីបាន ទោះគេមិនដឹងថាយ៉ុងហ្គីជាម៉ាហ្វៀឬបងធំយ៉ាគូសារដែរតែអំណាចនៅកូរ៉េមិនតិចទេ គេដេីរជាមួយប៉ាគេគេមិនដឹងអស់តែក៏ល្មមដឹងថាអ្នកណាជាអ្នកណា
"ធ្វើអី?អត់មានទេ"គ្រាន់តែលឺជុងគុកសួរជីមីនក៏ធ្វេីជាធម្មតាទាំងដឹងហេីយមិនធម្មតា
"ឯងពិតជានៅទុកយេីងជាមិត្តហេ??ឯងធ្វេីអីហេតុអីនៅជាមួយគេ អ្នកណាក៏មិនថាហេតុអីជាមនុស្សដែលឯងដឹងហេីយថាគេជាអ្នកណា!"មែនជុងគុកដឹងរឿងយ៉ុងហ្គីមិនច្រេីនតែគេដឹងរឿងជីមីនច្រេីន ហេតុអីដឹងហេីយថាមិនគួរនៅក្បែរមនុស្សម្នាក់នឹងមិចក៏នៅតែខំដល់ថ្នាក់បេីកបង្ហាញមុខគ្នា?
"មកពីយេីងដឹង...យេីងដឹងទេីបយេីងធ្វេី យេីងលះបង់អស់ហេីយដេីម្បីឈ្នះ យេីងមិនចង់ចាញ់ បេីឯងមិនចង់រាប់យេីងក៏បាន យេីងមិនថាអីទេយេីងយល់ហេីយ..."មែនរឿងគេជុងគុកសុទ្ធតែដឹង ដឹងហេីយថាដេីម្បីអី ចឹងបេីជុងគុកមិនពេញចិត្តគេក៏មិនថា
"យេីងមិនបានស្អប់ឯង តែចុះបេីគេដឹងថាឯងបោកគេនោះ"
"គេដឹង គេដឹងថាយេីងយកគេមកប្រេី គេមិនបានល្ងង់ មុននឹងយេីងចូលទៅរកគេក៏និយាយច្បាស់ គ្រាន់មិនប្រាប់ថាដេីម្បីអ្វី ហេីយបន្ដិចទៀតក៏នឹងចប់ហេីយយេីងក៏លែងទាក់ទងនឹងគេដែរ"
"ឯងចង់ធ្វើដូចជាមិនធ្លាប់ស្គាល់គេទុកជាអ្នកដ៏ទៃ ចុះគេដូចឯងទេ?ជីមីន ឯងទេជាអ្នកឈឺខ្លាំងបំផុត បញ្ឈប់ទៅ"
"អត់ ដឹងហេីយថាយេីងលះបង់អ្វីមកខ្លះ បេីមិនជួយកុំមកឃាតអី"
"ល្អ!ឃាតឯងមិនបានស្រាប់ហេីយ ធ្វើទៅ តែមានអ្វីប្រាប់យេីងផង កុំលាក់បែបនឹងទៀត ក៏មានអ្វីយេីងជួយឯងទាន់វាល្អជាងឯងតែម្នាក់ឯង កុំភ្លេចណាហេីយជាមិត្តនឹងគ្នា យេីងនៅខាងឯងជានិច្ចយល់ទេ"មែនហេីយមិត្តដែលរាប់គ្នាសឹងតែដូចបងប្អូនគេក៏ដឹងថាជីមីនមិនមានអ្នកណាសុខៗរត់ចូលទៅរោងខ្លាបែបនឹង គេមិនទុកចិត្ត ហេីយបេីទោះជាជីមីនធ្វេីខុសក៏គេនឹងនៅខាងជីមីនដែរ
YOU ARE READING
កម្មសិទ្ធិ Kim Teahyung (Slow Up)
Randomរវាងលោកម៉ាហ្វៀអាយុ30ឆ្នាំ នឹងក្មេងសិស្សសាលាដែលអាយទេីបនឹង18 តែអ្វីមានអ្វីកេីតឡេីង?តេីខាងណាស្រលាញ់មុនទៅ បេីម្ខាងក្មេងយ៉ាងនឹងអាចនឹងមានបញ្ហាទេ? Taekook Tae Btt 30ឆ្នាំ