ភាគទី22:លោកម្ចាស់

871 32 6
                                    

ក្រោមផ្ទៃមេឃងងឹតសូន្យឈឹង មិនដឹងថាជាម៉ោងប៉ុន្មានទៅហេីយនោះទេ ក្នុងផ្ទះដ៏សែនស្ងប់ស្ងាត់ក៏ស្រាប់តែបេីកភ្លេីងមកភ្លាមៗបន្ទាប់ពីនារីម្នាក់ដេីរចូលមកក្នុងផ្ទះទាំងដំណេីរល្ហិតល្ហៃ

"មកពីណា"ទឹកមុខមាំឈរនៅជណ្ដេីរសម្លឹងមករកស្រ្ដីជាភរិយាទី2របស់ខ្លួនដែលទេីបនឹងមកដល់ផ្ទះ

"បង!គឺអូន មកពីរកជីមីន"អ្នកស្រីហានីគ្រាន់តែឃេីញអ្នកជាស្វាមីក៏ភ្ញាក់ដែរ នេះយប់ហេីយគាត់នៅមិនទាន់ចូលសម្រាកទេឬ

"ជីមីនហេ?យ៉ាងមិចគេព្រមហេីយឬ"

"គឺ!អត់ទេ ពេលនេះគេបានស្រលាញ់ មនុស្សម្នាក់ហេីយ អូនពិបាកនឹងបញ្ចុះបញ្ចូលគេណាស់"សម្ដីមួយៗទន់ភ្លន់ កែវភ្នែកស្រទន់ពោរពេញទៅដោយក្ដីសោកសៅ ឈឺចាប់នឹងស្ដាយក្រោយ នេះមិនដឹងថាគាត់ក្លាយជាបែបនេះតាំងពីពេលណាទេ រស់នៅជីវិតដែលខ្លួនចង់បានហេីយនៅស្ដាយអ្វីខ្លាចអ្វីទៅ?

"ស្រលាញ់...មិនអីទេអូនចូលមកសម្រាកមក"ថារួចគាត់ក៏ចូលមកលួងភរិយាឲ្យទៅសម្រាក មិនមែនគាត់មិនដឹងថាកូនប្រុសមុនរបស់ភរិយាគាត់ម្នាក់នេះរឹងទទឹងប៉ុន្មានទេ

__________________

"ចង្រៃយ៍!ស្អីនឹង ហេីយ*ប្រាវ!!!"គ្រាន់តែងងឹតមិនទាន់សម្លេងក្នុងបន្ទប់ក៏បន្លឺស្នូរមកជាបន្ដបន្ទាប់ ព្រោះតែម្ចាស់បន្ទប់នេះបានបោកប្រាស់សឹងតែខ្ទិចគ្រប់យ៉ាង...

"លោកម្ចាស់"

"ទៅរៀបចំឡានទៅ យេីងទៅឥលូវនេះ"ថារួចថេយ៉ុងក៏ដូរអាចេញទៅទាំងកណ្ដាលយប់ មិនយល់ថាមានរឿងអ្វីទេ ធ្វើឲ្យក្មេងដែលមិនទាន់ដេកនេះឆ្ងល់ជាខ្លាំង

"ទៅណានឹង"កែវភ្នែកងេីយឆ្ងល់សម្លឹងមេីលឡានដែលចេញតាមបង្អួចយ៉ាងស្ងៀមស្ងាត់ មួយរយៈនេះថាយ៉ាងដូចជាចេញក្រៅញឹកណាស់គ្រាន់តែគេទេីបនឹងចាប់អារម្មណ៍ មានរឿងអីមែនទេ??

"ប៉ាមានអ្វីមែនទេ"ថេយ៍វីដែលដេកនៅជិតនោះក៏ងេីមមកដូចគ្មានដែលមិនបានឃេីញអ្វីទាំងអស់ទេីបសួរទៅជុងគុកតិចៗទាំងភ្លេីងអំពូលរាត្រីផ្លុងៗ

កម្មសិទ្ធិ Kim Teahyung (Slow Up)Where stories live. Discover now