ភាគទី9:ប្រពន្ធយេីង

814 34 0
                                    

_____________________________

"ប៉ាធំ"ក្រោយរៀនអស់ជាច្រេីនម៉ោង ថេយ៍វីក៏រត់មក រកជុងគុកទាំងញញឹម ព្រោះថាសាលាគេនឹងសាលាជុងគុកគឺជាសាលាតែមួយគ្រាន់តែបែងចែកជួរថ្នាក់មនុស្សធំនឹងកូនក្មេងប៉ុននោះ មិនសូវឲ្យលូកលំគ្នានោះទេ

"ឆុយអាជុង មានកូនតាំងកាល់ហា៎"គ្រាន់តែលឺសម្ដីដុងក្យូរភ្លាម ជុងគុកងាកមកសម្លក់ភ្លាម លេីងដុងក្យូរ និយាយលេងចេញលេបទឹកមាត់សឹងមិនរួច ព្រោះថាជុងគុក ភ្នែកគេដូចជាអាវុត្ថចឹង គ្រាន់តែសម្លឹងក៏ភ័យចង់ស្លាប់ដែរ

"មករកស្អី"បន្ទាប់ពីសម្លឹងមិត្តដោយខ្សែរភ្នែកត្រជាក់ហេីយគេក៏ងាកមកសួរក្មេងដែលសួរនៅនឹងមុខខ្លួននេះម្ដង មករកស្អី បានដឹងគេនៅរៀនទីនេះ រករហូត

"វីៗ យកដោះគោឲ្យប៉ាធំ ព្រោះប៉ាៗថាប៉ាធំព្រឹកមិញមិនបានញុាំអីទេ"

"ចាណែនគេណាស់ មិនទាន់18ផងមានក្មេងហៅប៉ា"ហា វុន ធ្វើជានិយាយឌឺដងទៅជុងគុក បែបលេងសេីច បន្លំមែន ព្រោះថា ជុងគុកនេះណាប្អូនគេទៀត បែជាមានក្មេងអាយុប្អូន5-6ឆ្នាំហៅប៉ាៗពេញមាត់

"កុំមកចេះ! ថេយ៍វី ទៅថ្នាក់វិញទៅ កុំមករកបងទៀតលឺទេ បងមិនចូលចិត្ត"ជុងគុកស្រែកដាក់មិត្តរួចក៏ងាកមកនិយាយជាមួយក្មេងវិញទាំងហួសចិត្ត ព្រឹកមិញទេីបតែប្រកែកគ្នាដណ្ដេីមកៅអីគ្នាអង្គុយ ឥលូវក៏ធ្វើជាមកយកចិត្តអ្នកណាទៅធ្វេីចិត្តបាននោះ

"ហេតុអី ប៉ាធំហៅខ្លួនឯងថាបង"

"ព្រោះយេីងមិនបានបង្កេីតឯង"ថារួចជុងគុកនឹងគ្នីគ្នាក៏ដេីរចេញទៅ ព្រោះគេមិនចង់នៅជិតស្និតស្នាលនឹងក្មេងនេះពេកទេ ជាពិសេសអាទឹកមុខ យកចិត្ត រំអួយអីនឹង  ថេយ៍វីវិញបានត្រឹមតែឈរសម្លឹងទៅមនុស្សធំដេីរចេញទៅទាំងមិនមាត់អ្វីបន្ដិច

"យេីងថាលេីសពេកដឹងអាជុង និយាយដាក់ក្មេងស្អីបែបនឹងវេីយ"ដុងក្យូរ និយាយទៅជុងគុកតិចៗទាំងលួចអាណិតថេយ៍វី

"ហែងទៅទាក់ទងអីអ្នកណាបានក្មេងនោះហៅឯងថាប៉ាធំ"ដេវិតស្ងាត់ជាយូរក៏សួរ បេីមិនឲ្យគេឆ្ងល់មានតែចម្លែក មិនដែលលឺមានសង្សារ ប្រពន្ធអីមកពីណាផង ណាមួយជុងគុកជាកូនទោលទៀត ហេីយទៅបានក្មេងមកពីណាហៅប៉ា

កម្មសិទ្ធិ Kim Teahyung (Slow Up)Where stories live. Discover now