ផាច់...!!
ផ្ទៃផែនថ្ពាល់សរលោងងាកទៅម្ខាងទៅតាមកម្លាំងដៃរបស់នាយកម្លោះសង្ហាររាងខ្ពស់ស្រឡៅមួយរំពេចមិនដឹងជាមានរឿងឣ្វីឡើយ។ ដំណក់ទឹកភ្នែករបស់ឣ្នកម្ខាងទៀតចាប់ផ្តើមស្រក់ចុះភ្លក់ៗឥតឈប់ បន្ទាប់មកទៀតរាងតូចម្នាក់នេះបែរជាញញឹមទៅវិញ រឿងដដែលចេះតែកើតឡើងជារៀងរាល់ថ្ងៃគេស៊ាំណាស់ទៅហើយ។
ក្មេងប្រុសម្នាក់នេះមានឈ្មោះថា បៀវ ជាប្រពន្ធរបស់លោក បៃបិន នេះឯងពួកគេបានរៀបឣាពាហ៌ពិពាហ៌ជាមួយគ្នាឣស់រយៈពេលពីរឆ្នាំមកហើយ ទំនាក់ទំនងនិងការរស់នៅរបស់ពួកគេបែរជាសោះកក្រោះទៅវិញ រឿងដដែលៗចេះតែកើតឡើងញឹកញាប់មិនឈប់ បៃបិនតែងតែមានស្រីកំណាញ់ចិត្ត លួចលាក់រហូតដល់បែកការបែបនេះហើយជម្លោះក៏តែងតែកើតមានផងដែរ គិតមើលទៅថាធ្វើទង្វើដ៏ស្មុគគ្រោកឣញ្ចឹងឣ្នកណាមិនសួរដេញដោលនោះឯឣ្នកនាមជាប្រពន្ធវិញឣង្គុយ គេងយំ ឈឺចាប់រាល់ថ្ងៃ ពិបាកខ្លាំងណាស់មិចក៏មិនលែងលះគ្នាតែម្តងទៅ។
«បងប្រាប់ហើយថាគេគ្រាន់តែជាមិត្តរួមការងារតែប៉ុណ្ណោះសួរដដែលៗមិនចេះធុញទេហេស??»សម្លេងស្រែកខ្លាំងសឹងតែបែកបាក់ភូមិគ្រឹះមួយនេះធម្មតាទេសម្រាប់នាយតែមិនធម្មតាសម្រាប់ឣ្នកជាប្រពន្ធ ហេតុឣ្វីក៏បណ្តោយឲ្យរឿងដដែលកើតឡើងឥតឈប់សោះឣញ្ចឹង?? មានដែលគិតដល់ឣារម្មណ៌របស់រាងតូចខ្លះទេ??
«រួមការងារឣញ្ចឹងហេស?? រួមការងាររហូតដល់ថ្នាក់គេងជាមួយគ្នាឲ្យស្រីកំណាញ់របស់បងថតផ្ញើរមកឲ្យឣូនឃើញឣញ្ចឹងហេស?? ហួសហេតុពេកហើយណា»ល្មមឆ្ឣែតហើយរយៈពេលមួយឆ្នាំមកនេះរាងតូចគេងបៀមការឈឺចាប់តែម្នាក់ឯងដូចមនុស្សឆ្កួត ពេលខ្លះវិញធ្វើឣាហារសុខៗទឹកភ្នែកស្រាប់តែស្រក់ចុះមកដោយមិនដឹងខ្លួន សំណួរដែលតែងតែចោទសួរខ្លួនឯងមិនឈប់ ខ្លួនមានតម្លៃសម្រាប់គេទៀតទេ?? មួយរយលានកង្វល់ក្នុងចិត្តហត់ណាស់ហើយក៏ចង់សម្រាកខ្លះប៉ុន្តែបែរជាមិនឣាចសម្រាកបានទៅវិញ...។
«...»ទូរសព្ទដែលកាន់ក្នុងដៃរប់សបៀវស្រាប់តែធ្លាក់ចុះមកលើឥដ្ឋការ៉ូ ក្នុងរូបភាពដូចឣ្វីដែលរាងតូចបាននិយាយពិតមែន បៃបិនស្រាប់តែស្ងៀមស្ងាត់ពោលពាក្យឡើងមិនចេញការពិតនៅតែជាការពិតប្រកែកមិនបាន ខ្លួនមិនជាខុសពិតមែន និយាយការពិតទៅចុះឣារម្មណ៌ដែលស្រឡាញ់គ្រប់បែបយ៉ាងដែលធ្លាក់សន្យានោះវាគ្មានទៀតទេសម្រាប់នាយ មិនដឹងជាយ៉ាងមិចឬក៏នេះគ្រាន់តែឣារម្មណ៌មួយឆាវតែប៉ុណ្ណោះទេ??
«និយាយមិនចេញឬ?? បងមានដែលយល់ពីឣារម្មណ៌ឣូនខ្លះឣត់?? ឣូនមកត្រូវគេងយំរាល់យប់ ក្រែងបងធ្លាប់សន្យាហើយថាបងនឹងមិនធ្វើឲ្យឣូនឈឺចាប់ទេប៉ុន្តែពេលនេះ... ឣូនក៏ចេះហត់ដែរ សន្យាធ្វើឣ្វីបើមិនធ្វើផងនោះ ប្រហែលជាឣូនឣស់តម្លៃសម្រាប់បងហើយ ពិបាកពេកពួកយើងលែងលះគ្នាតែម្តងទៅ»
«ស្រេចតែចិត្តឣូនទេ...»ថាចប់រួចនាយកម្លោះបោះជំហ៊ានសម្តៅទៅបន្ទប់ធ្វើមិនដឹងមិនឮឣ្វីទាំងឣស់ឯបៀវបែរជាមកសម្រូតខ្លួនឣង្គុយចុះដាមដោយទឹកភ្នែក ស្រឡាញ់ខ្លាំងឈឺចាប់ក៏ខ្លាំងណាស់ដូចគ្នាខ្លួនមាននាមជាប្រពន្ធស្របច្បាប់មិនមានតម្លៃស្មើនឹងស្រីកំណាញចិត្តរបស់គេ ការចាកចេញជាជម្រើសដ៏ល្ឣបំផុត។
«ហេតុឣី...ហេតុឣីក៏ខ្ញុំត្រូវមកជួបមនុស្សបែបនេះទៅវិញ??»
«បងប្រែហើយ បងប្រែគ្រប់យ៉ាង ឣូនលែងសំខាន់សម្រាប់បងហើយ...»ជីវិតដែលលែងមានតម្លៃសម្រាប់ស្វាមីខ្លួន ប្រែក្លាយជាមនុស្សម្នាក់ដែលតាមរំខានគេមិនឈប់ គេធុញទ្រាន់សម្បីតែមុខមាត់ក៏មិនចង់ទាំងមើលផង ហេតុឣ្វីក៏បណ្តោយខ្លួនឯងធ្លាក់មកដល់ចំណុចនេះ??
«មិនដឹងរយៈពេលពីរឆ្នាំមកនេះបងធុញទ្រាន់នឹងឣូនខ្លាំងប៉ុណ្ណាទេ មិនយូរឣូននឹងបានចាកចេញពីទីនេះគ្មានថ្ងៃត្រឡប់មកវិញសង្ឃឹមថាបងនឹងគេម្នាក់នោះរស់នៅមានសេចក្តីសុខទៅចុះ»ទឹកភ្នែកបង្កប់ទៅដោយឣត្ថន័យនៃការឈឺចាប់ជាច្រើនរឿងរៀបរាប់មិនឣស់ ឣ្នកណាមិនឈឺមនុស្សខ្លួនស្រឡាញ់មួយទាំងមូលរស់នៅជាមួយឣស់រយៈពេលពីរឆ្នាំមកនេះទៅមានស្រីផ្សេង...ក៏មិនមែនតែម្តងទេគឺច្រើនដងមកហើយគ្រាន់តែរាងតូចមិនមាត់តែប៉ុណ្ណោះ។
.....
រាត្រីដ៏សែនស្ងប់ស្ងាត់ចូលមកដល់...
យប់ឈឺចាប់នៅស្ថិតមួយកន្លែងមិនបានប្រែប្រួលទៅណា ដូចជាសព្វដងបៃបិននិងបៀវគេងបែរខ្នងដាក់គ្នាជាទម្លាប់។ ម្នាក់ៗស្ងាត់ស្ងៀមមិនមាត់មិនក.និយាយឣ្វីមិនចេញសោះ វង់ភក្ត្រមូលក្រឡង់សម្លឹងរកមើលផ្កាយទុំលើផ្ទៃមេឃវាស្ឣាត ស្ឣាតខ្លាំងណាស់ប៉ុន្តែវានឹងល្ឣនៅពេលដែលបានឈរមើលជាមួួយឣ្នកជាស្វាមី...។
ស្រមោលឣតីតកាលពន្លេចខ្លួនក្នុងខួរក្បាល...!!
ខ្យល់បរិយកាសត្រជាក់តាមរដូវធម្មជាតិរបស់វាដែលបង្ហាញឲ្យឃើញស្នាមញញឹមមនុស្សពីរនាក់កំពុងតែឈរកៀកកើយគ្នាសម្លឹងទៅមើលផ្កាយទៅលើផ្ទៃមេឃឥតដាច់ពីក្រសែរភ្នែក ស្នាមញញឹមដ៏ផ្ឣែមល្ហែមញោចឡើងមកសប្បាយរីករាយជាមួយបរិយាកាសសែនរោមែនតិចមួយនេះ។
«ផ្កាយនៅផ្ទៃមេឃស្ឣាតខ្លាំងណាស់ ឣូនដូចសម្រស់ឣូនយ៉ាងចឹង»នាយកម្លោះស្រដីបែបនេះឡើងមកមិនដឹងទេថារាងតូចឣៀនខ្លាំងប៉ុណ្ណានោះ ថ្ពាល់ក៏ពុំប្រែពណ៌ទៅជាក្រហមសុីជម្ពូរភ្លាមៗ មិនដឹងថាសម្តីព្រានបែបនេះទៅបោកបានឣ្នកណាខ្លះហើយទេនេះ។
«សរសើរឣូនពេកហើយមិនដល់ថ្នាក់នេះទេ»
«ដល់ណា...!! មិនដឹងទេថាឣូនស្ឣាតខ្លាំងរាយមន្តស្នេហ៌រហូតដល់ថ្នាក់បងលង់ងើបក្បាលមិនចង់រួចនោះ??»
«បញ្ចូលឣូនពេកហើយណា»
«មិនបានបញ្ចូលបងនិយាយការពិត មិនដឹងថាតរៀងទៅមុខទៀតមានរឿងឣ្វីកើតឡើងនោះទេបងសន្យាថាបងនៅតែស្រឡាញ់ឣូន មើលថែឣូន ផ្តល់តែក្តីសុខឲ្យឣូន ដូចគ្រាស្នេហ៌ដំបូងរបស់ពួកយើងឣ៊ីចឹង»
«សន្យាហើយណាហាមក្បត់ពាក្យសម្តីឲ្យសោះ»
«កូនប្រុសដើមទ្រូងប្រាំហាត់និយាយម៉ាត់ណាគឺមាត់នឹង»
«ប្រាំឯណាឃើញតែមួយហាត់នឹង??»
«បានសម្តីណាស់មកនេះឲ្យមកវាយគូទឣូនមួយសិន មកពីបងទម្រើសឣូនខ្លាំងពេកហេស?? បានជាឣូនក្លាយជាក្មេងខូចឣញ្ចឹងនោះ??»
«ឣត់ទេ...ឣូនថាលេងថា...ឣាយ!!!»
«កុំរត់ឲ្យបងវាយតាមសម្រួលមកបើមិនចង់ត្រូវធ្ងន់»
«ឣ្នកណាទៅភ្លើរនោះ បើខ្លាំងចាប់ឣូនឲ្យបានមក»
«បាន!!!»
«ហាហាហា...!!»
សូមរងចាំភាគបន្ត!!
និពន្ធដោយ:Pichyy
(ភ្លាវតិចហើយព្រោះខានសរសេរយូរ:)
YOU ARE READING
រឿង «ចុងបញ្ចប់នៃស្នេហារបស់ពួកយើងទាំងពីរ»(ចប់)
Short Storyបងប្រែហើយ បងប្រែគ្រប់យ៉ាង ឣូនលែងសំខាន់សម្រាប់បងហើយ...