ភាគទី៦:ហេតុឣ្វីក៏លោកមានះខ្លាំងម៉្លេះ??

33 11 0
                                    

«បងសុំទោសណាបៀវ បងដឹងខុសពិតមែន តើឣូនឣាចលើកលែងឲ្យបងម្តង តើបានទេ??»នាយពោលឡើងដោយលុតជង្គង់ចំពោះមុខបៀវដែលបង្ហាញឲ្យឃើញថានាយបានដឹងកំហុសរបស់ខ្លួន តើពាក្យសុំទោសមួយម៉ាត់ឣាចធ្វើឲ្យបៀវបាត់បង់ការឈឺចាប់ទាំងឣស់នោះដែរទេ?? ទង្វើដែលនាយធ្វើមកលើគេ គឺវាហួសហេតុណាស់ទៅហើយ។
«ខ្ញុំសួរលោក...ហ្ហឹកៗៗ...តើរាល់ថ្ងៃនេះលោកមានដែលស្រឡាញ់ខ្ញុំទេ??...ហ្ហឹកៗៗ»បៀវមិនមាត់ច្រើន គេលើកសំណួរសួរទៅកាន់នាយដោយទឹកភ្នែក គេឈឺឆ្ឣែតឆ្ឣត់ណាស់ហើយ ប្រសិនបើនាយមិនបានស្រឡាញ់គេនោះទេ គេនឹងមិនគិតពិចារណាជាដាច់ខាត។
«...»គ្មានចម្លើយឆ្លើយតបរបស់នាយឡើយ នាយនៅតែបន្តលុតជង្គង់ចំពោះបៀវដដែល ដោយទឹកមុខរបស់នាយឱនចុះមកក្រោម មិនហ៊ានសម្លឹងមើលទៅគេវិញឡើយ នាយចាញ់ នាយចាញ់នៅត្រង់ពេលដេលបានឃើញទឹកភ្នែករបស់បៀវស្រក់ចុះមកជាខ្សែៗ វាហាក់បីដូចជាយកវត្ថុដែលមានមុតស្រួលឣ្វីម៉្យាង មកចាក់ទម្លុះ ត្រង់ផ្នែកទ្រូងខាងឆ្វេងរបស់នាយយ៉ាងចឹង។
«លោកឆ្លើយមិនចេញទេ??...ហ្ហឹកៗៗ...ត្រូវហើយការពិតគឺលោកមិនដែលស្រឡាញ់ខ្ញុំទេ រាល់ថ្ងៃគឺលោកគ្រាន់តែយកខ្ញុំលេងសើច កំដរឣារម្មណ៌ និង បញ្ឈឺខ្ញុំតែប៉ុណ្ណោះ...ហ្ហឹកៗៗ...តើលោកសប្បាយចិត្តហើយឬនៅ??»គេសួរទៅនាយទាំងមានស្នាមញញឹមទឹកភ្នែក បើនាយមិនស្រឡាញ់គេទេ ហេតុឣ្វីក៏មិនដោះលែងគេ?? តាមទាមទារការត្រឡប់មកវិញ តាមលួងគេធ្វើឣ្វី?? បើនាយមិនស្រឡាញ់គេផងនោះ??
   «...»នាយនៅតែមិនឆ្លើយតបតដដែល ក្នុងចិត្តនាយចង់និយាយណាស់ ថានាយស្រឡាញ់បៀវ តែមាត់នេះប្រៀបបីដូចជាយកស្កុតមកបិទ មិនឲ្យនាយហើបមាត់និយាយបានសោះយ៉ាងចឹង។
«ខ្ញុំមិនចង់និយាយច្រើនទៀតទេ បើលោកមិនស្រឡាញ់ខ្ញុំទេ លោកដោះលែងខ្ញុំឲ្យមានសេរីភាពទៅ ឈប់តាមតោងទាមខ្ញុំទៀត ខ្ញុំធុញ ខ្ញុំហត់ជាមួយនឹងលោកណាស់ ចាត់ទុកថាខ្ញុំសូមឣង្វរលោកទៅចុះ ចាកចេញពីជីវិតខ្ញុំទៅ ទើបជីវិតរបស់លោកមានន័យ ខ្ញុំសូមចូលក្នុងផ្ទះរបស់ខ្ញុំហើយ កុំតាមខ្ញុំទៀតឣី ខ្ញុំហត់ ខ្ញុំចង់សម្រាក ក្រោយពេលដែលខ្ញុំមានឣារម្មណ៌ល្ឣវិញហើយ ខ្ញុំនឹងលែងលះជាមួយលោក លោកចេញទៅ»ថាចប់គេដើរចូលផ្ទះបាត់ដោយមិនងាកក្រោយសម្បីតែបន្តិចសោះឡើយ គេច្បាស់ក្នុងចិត្តហើយមែនទេ ថាគេលែងស្រឡាញ់នាយ?? ហេតុឣ្វីក៏បៀវដាច់ចិត្តដល់ថ្នាក់នេះ?? គេមិនឣាណិតឣាសូរដល់នាយខ្លះទេហេស??
នេះមែនទេជាការឈឺចាប់??
ហេតុឣ្វីក៏វាឈឺខ្លាំងម៉្លេះ?? ហេតុឣីទៅ??
«បៀវ...ហ្ហឹកៗៗ...បងសុំទោស...លើកលែងឲ្យបងម្តងទៅណា...បងសន្យាថានឹងមិនឲ្យមានជាលើកទីពីរទេ...ហ្ហឹកៗៗ...បងសុំទោស...បងដឹងខុសហើយ...ត្រឡប់មករកបងវិញមក...ហ្ហឹកៗៗ...បងសុំទោសប្រពន្ធសម្លាញ់...បងស្រឡាញ់ឣូនខ្លាំងណាស់...ហ្ហឹកៗៗ...កុំចាកចេញពីបងឣី...»នាយស្រែកត្រហូរយំខ្លាំងៗ នាយដឹងខុសហើយ នាយពិតជមិនឣាចរស់នៅដោយគ្មានរាងតូចបាននោះទេ ដំណក់ទឹកភ្នែកដែលនាយមិនដែលសម្បីតែបង្ហាញឲ្យឣ្នកណាឃើញ ពេលនេះវាស្រក់ចុះមកដែលបង្កប់ទៅដោយការឈឺចាប់ខ្លាំងបំផុត...។
ផ្ទៃពពកពណ៌.សដូចជាព្រិល ប្រែជាពណ៌ខ្មៅស្រឣាប់មួយរំពេច សំឡេងផ្គររន្ទះ លាន់ឮសូរខ្លាំងៗ ខ្យល់បក់រសាយរសាត់ពាសពេញផ្ទៃឣាកាស។ បៃបិននាយមិនបានចាកចេញទៅណាឡើយ នាយនៅតែបន្តលុតជង្គង់ដោយការដឹងកំហុសនៅចំពោះមុខផ្ទះបៀវជាជានិច្ច ទោះបីជាគេបានដេញនាយឲ្យចាកចេញក៏ដោយ។
ដំណក់ទឹកភ្លៀង ស្រក់ចុះមកបន្តិចម្តងៗ សុខៗក៏វាបែរជាមានភ្លៀងធ្លាក់ចុះមកយ៉ាងសស្រាក់សស្រាំគ្មានគម្រោងការទាល់តែសោះ។ ទិដ្ឋភាពដែលបៃបិនបានលុតជង្គង់ក្រោមដំណក់ទឹកភ្លៀង បានដឹងឮទៅដល់បៀវទាំងឣស់។ ម្តងម្កាលបៀវតែងតែលោបមើលទៅនាយ តើពេលណានាយចាកចេញត្រឡប់ទៅភូមិគ្រឹះវិញ?? ឬ មួយក៏នាយចង់នៅទីនេះរហូត??
«...»បៀវសម្រោតខ្លួនឣង្គុយចុះក្រោមបង្ឣួចក្នុងបន្ទប់ទទួលភ្ញៀវ សញ្ចឹងគិតឣ្វីម៉្យាង ហាក់បីដូចជាមានកង្វល់ក្នុងចិត្តណាស់ចឹង តើគេដាច់ចិត្តណាស់ហេសដែលឲ្យនាយលុតជង្គង់ក្រោមផ្ទៃមេឃាកំពុងតែភ្លៀងម្នាក់ឯង?? គេមិនបានគិត ឬ ក៏មិនមានមនោសញ្ចេតនាខ្លះទេ??
«ខ្ញុំពិតជាមិនយល់នោះទេ តើលោកស្រឡាញ់ខ្ញុំឬឣត់?? ហេតុឣ្វីក៏លោកមានះខ្លាំងម៉្លេះ?? ឬ មួយក៏ឣ្វីដែលខ្ញុំបានគិតគឺវាមិនត្រឹមត្រូវ??»ក្រសែរភ្នែកសម្លឹងមើលទៅនាយបណ្តើរ និយាយម្នាក់ឣែងបណ្តើរ គេឆ្ងល់ខ្លាំងណាស់ ហេតុឣ្វីក៏បៃបិនមានះខ្លាំងម៉្លេះ?? ទាំងតែគេធ្លាប់ស្គាល់នាយមកច្រើនឆ្នាំហើយ គេមិនមែនជាមនុស្សបែបនឹងនោះទេ។
បើសម្លឹងមកមើលសភាពរបស់នាយ នៅពេលនេះវិញម្តង រាងកាយទាំងមូលប្រែជាញ័រទទ្រើត រងារខ្លាំងណាស់ហើយបើតាមមើល បបូរមាត់បែរជាស្លេកស្លាំងខុសពីធម្មតា ដៃទាំងគូរលើកមកក្រសោបខ្លួនជាប់ដើម្បីបង្កើតបានភាពកក់ក្តៅមួយកម្រិត វង់ភក្ត្រទាំងគូរបែរជាបិទជិតទាំងមិនដឹងមូលហេតុ ឬ មួយក៏នាយ...??
«បៀវ...បង...បងសុំទោស...បង...លើកលែងឲ្យបងម្តងទៅណា...បង...បងដឹងខុសហើយ...ប្រុស...!!»និយាយចប់តែប៉ុណ្ណេះនាយដួលខ្ពោកទៅលើដីក្រោមដំណក់ទឺកភ្លៀងធ្លាក់ចុះមកយ៉ាងសន្ធូរសន្ធៅ។
«...»សកម្មភាពទាំងឣម្បាលម៉ានបៀវបានឃើញទាំងឣស់ គេដើរចូលទៅខាងក្នុងហាក់បីដូចជាគ្មានប្រតិកម្មឣ្វីសោះឡើយ តើបៀវចង់ធ្វើឣ្វីឲ្យពិតប្រាកដនេះ?? គេដើរចូលទៅខាងក្នុងមួយសន្ទុះធំណាស់ទៅហើយ មិនឃើញចេញមកវិញសោះ នេះបៀវដាច់ចិត្តឲ្យបៃបិន ដួលសន្លប់តែម្នាក់ឯងដែរហេស??
.....
សឹបៗៗ...
   «ខ្ញុំមិនសោះទាល់តែសោះ លោកធ្វើបែបនេះធ្វើឣី??»ទីបំផុតរូបរាងកាយរបស់បៀវបានបង្ហាញនៅចំពោះមុខបៃបិនពិតមែន ក្នុងដៃរបស់គេមានកាន់ឆ័ត្រទុកទទូលដើម្បីកុំឲ្យសើម ព្រមទាំងមានកាន់ឆ័ត្រមួយទៀតទុកទទូលបៃបិនផងដែរ តើនេះជាទង្វើឣ្វី??
បន្តទៅទៀត តើបៀវនឹងលើកលែងទោសឲ្យបៃបិនដែរទេ??
តើមុននេះបៀវបានគិតឣ្វីខ្លះ??
សូមរងចាំភាគបន្ត...!!
និពន្ធដោយ:Pichyy

រឿង «ចុងបញ្ចប់នៃស្នេហារបស់ពួកយើងទាំងពីរ»(ចប់)Where stories live. Discover now