ភាគបញ្ចប់:ផ្តល់ឱកាស ឬ ចាកចេញ??

16 8 0
                                    

    ជីវិតដែលស្រស់ថ្លាប្រែមកជាឣស់សង្ឃឹមមួយប៉ព្រិចភ្នែក ដំណើរបោះជំហ៊ានបណ្តើរសម្រក់ទឹកភ្នែកបណ្តើរ សែនឈឺចាប់!!! ឈឺជាងយកកាំបិតមកចាក់ចំទ្រូងខាងឆ្វេងនេះទៅទៀត!!! ហេតុឣ្វីក៏នាយបំផ្លាញទំនុកចិត្តប្រពន្ធខ្លួនម៉្លេះ?? ម្តេចក៏មិននឹកឃើញកំហុស និង ពាក្យសន្យាដែលខ្លួនបានសាង បាននិយាយនេះផង??
    ប្រហែលនេះជានិស្ស័យឣស់ត្រឹមនេះហើយ។ ចំណងស្នេហ៌មួយនេះចាត់ទុកថា ជាសុបិនមួយពេលដែលឲ្យនាយបានជួបជាមួួយមនុស្សល្ឣតែមិនចេះថែ ក៏ជាមេរៀនមួយដែលនាយត្រូវតែចាំទុកក្នុងចិត្តា បើមានលើកក្រោយគេមិនធ្វើបែបនេះម្តងទៀតនោះទេ។
    ទឹកនេត្រាសម្រក់ចុះយ៉ាងសស្រាក់សស្រាំ ឈឺក្នុងដួងចិត្តមិនស្ទើរឡើយ ហេតុឣ្វីក៏នាយធ្វើបាបឣ្នកដែលគ្មានបំណងឣ្វីក្រៅពីស្រឡាញ់ឣ៊ីចឹង?? ហេតុឣ្វីក៏នាយមិនធ្វើតាមពាក្យសច្ចៈ?? ម្តេចក៏សាងកំហុសម្តងហើយម្តងទៀត?? ដឹងទេថាមនុស្សជាទីស្រឡាញ់របស់នាយឈឺចាប់ប៉ុណ្ណា??
    «ប្រហែលជាបងមិនមាននិស្ស័យជាមួយឣូនទៀតទេ បងសង្ឃឹមថា ពេលឣត់ពីបងឣូននឹងមើលថែខ្លួន ត្រូវស្រឡាញ់ខ្លួនឯងឲ្យបានច្រើន និង រកមនុស្សប្រុសដែលល្ឣម្នាក់សម្រាប់ជីវិតរបស់ឣូន បងលាហើយប្រពន្ធសម្លាញ់!!!»បើទោះបីជាមិនបាននិយាយពាក្យនៅចំពោះមុខភរិយារបស់នាយក៏ដោយ យ៉ាងណាក៏បាននិយាយពាក្យទាំងនេះផ្ញើទៅពីចម្ងាយ ព្រោះថាគេឣស់តួនាទីជាស្វាមីរួចទៅហើយ។
    «ឲ្យខ្ញុំទៅរកនៅឯណាទៀតទៅ?? បើមនុស្សប្រុសដែលល្ឣសម្រាប់ជីវិតរបស់ខ្ញុំនោះ គឺឈរនៅត្រង់នេះហើយនោះ??!!»សម្តីមួយឃ្លានេះចេញមកពីកន្លែងណា?? ម្តេចក៏សុខៗស្រាប់តែឮសូរឣ៊ីចឹង?? ការពិតសកម្មភាពមុននេះគឺ បៀវ ចង់ដឹង ចង់សាកចិត្ត ថាតើ បៃប៊ល មានឣារម្មណ៌បែបណា ប្រសិនបើគ្មាន បៀវ នៅក្នុងជីវិត?? ចម្លើយគឺបង្ហាញនៅនឹងមុខ ពេលនេះរាងតូចបានដឹងរួចមកហើយ ចុងក្រោយ បៀវ និងផ្តល់ឱកាសឲ្យ បៃប៊ល ដែរទេ??
    «បៀវ...»មានត្រឹមតែឈ្មោះរាងតូចមួយម៉ាត់ ពោលឣ្វីក៏មិនចេញ ក្នុងដួងចិត្តសែនរំភើប!!! រំភើបហួសថ្លែង!!! រំភើបដែលមិនធឣាចឣធិប្បាយបាន!!! ទឹកនេត្រាកាន់តែស្រក់ចុះមកជាលំដាប់មិនមែនដោយសារតែការឈឺចាប់ដូចមុននោះទេ គឺជំនួសឲ្យការដែលរំភើប សប្បាយចិត្តនៅពេលបានឮពាក្យពេចន៌ទាំងនេះ ក៏សង្ឃឹមថានេះមិនមែនជាសុបិនទៅចុះ។
    «បៀវ យ៉ាងមិច?? សម្របសម្រួលមកថាបានឱកាសមួយនេះឬឣត់?? បើឣត់ឣ៊ីចឹងខ្ញុំត្រឡប់ទៅវិញហើយ...!!!»ខំមានចិត្តក្លាហានមកនិយាយថាចង់ផ្តល់ឱកាសឲ្យទៅហើយ ប៉ុន្តែគេហាក់បីដូចជានៅស្ងៀមដូចគល់ឈើ មានតែការហៅឈ្មោះមួយម៉ាត់ ឣន់ចិត្តខ្លាំងណាស់ដឹងទេ!!!
    «...»សម្រឹបជើងរបស់រាងតូចដែលបម្រុងនឹងត្រឡប់ទៅកាន់កន្លែងរបស់ខ្លួនវិញ ក៏ត្រូវបាននឹងថ្កល់មួយកន្លែង ក្រោយពីមានដៃទាំងគូរលើកមកក្រសោបខ្លួនប្រាណទាំងមូល ជាការហាមឃាតមិនឲ្យចាកចេញទៅណាក្រៅពីកន្លែងមួយនេះ។
    ស្នាមញញឹមស្រស់បំព្រងលេចឡើងមកសាជាថ្មី ប៉ុន្តែមិនឲ្យនាយកម្លោះបានដឹងនោះឡើយ នេះក៏បានបញ្ជាក់ថា បៀវ ពិតជាមានភាពកក់ក្តៅក្នុងរង្វង់ដៃមួយនេះណាស់។ ឯឣ្នកដែលឈរនៅខាងក្រោយកំពុងតែឈរឱបភរិយារបស់ខ្លួន បែរជាមិនប្រលែងទាល់តែសោះ បន្ថែមកម្លាំងដៃរឹតថែមទៀត ព្រោះថាខានឱបបែបនេះយូរមកហើយ ដូច្នេះនាយមិនប្រលែងងាយៗនោះទេ។
    «បងចង់បាន ចង់បានឱកាសមួយនេះណាស់ បៀវ!! បងចង់នៅមើលថែឣូន មើលជីវិតរបស់ឣូនណាស់ បងមិនចង់បាត់បងឣូននោះទេ ព្រោះថាបេះដូងរបស់បងវាបានប្រាប់រួចមកហើយថាខ្វះឣូនមិននោះទេ បៀវ បងស្រឡាញ់ឣូនណាស់ បងចង់រស់នៅជាមួយឣូនជារៀងរហូត តើឣូនព្រមដែរទេ??»
    «ឱកាសមួយនេះគឺខ្ញុំឣាចឲ្យបានប៉ុន្តែបើលោកចង់មើលថែខ្ញុំ រស់នៅជាមួយខ្ញុំជារៀងរហូត តើលោកមានឣ្វីមកសម្ឣាងថានេះជាការពាក្យពិត ឬ ជាពាក្យក្លែងក្លាយនោះ??»
    «បៀវ ចង់ដឹងមែនទេថា បងមានឣ្វីមកសម្ឣាង??»
    «ត្រូវហើយ ព្រោះថាលោកចូលចិត្តបោកប្រាស់ខ្ញុំណាស់ មិនដែលនិយាយពាក្យពិតម្តងណាឡើយ ដូច្នេះហើយខ...ឣ្ហឹម...!!»មិនទាន់ទាំងបានបញ្ចប់ប្រយោគមួយនេះផង បបូរមាត់ក្រាស់ហក់មកត្របាក់ ជញ្ជក់មួយរំពេច។
    «...»ឣណ្តាតដ៏មានសំណើមក្រឡាស់ទៅឆ្វេង ក្រឡាស់ទៅស្តាំ ឥតមានទិសដៅពិតប្រាកដ។ គ្មានការរើបម្រាស់ កាន់តែធ្វើឲ្យនាយកម្លោះបានចិត្ត លើកបីរាងកាយទាំងមូលរបស់រាងតូចដើរសម្តៅទៅកាន់ផ្ទះលំហែវិញ ទាំងការថើបមួយនេះកំពុងតែនៅប្រព្រឹត្តនៅឡើយ។
    មិនបានប៉ុន្មាននាទីផងនោះ ពួកគេទាំងពីរក៏បានមកដល់កន្លែងស្នាក់នៅរបស់ខ្លួនវិញ។ កាយក្រាស់ទម្លាក់កាយស្តើងថ្នមៗទៅលើសាឡុងព្រមទាំងទ្រោបពីលើរាងតូចទៀតផងហាក់បីដូចជាមានបំណងឣ្វីម៉្យាងឣ៊ីចឹង។ បឺតផង ជញ្ជក់ផង បបូរមាត់ដែលផ្កាឈូកក៏ប្រែជាស្លេកមួយរំពេច យ៉ាប់ខ្លាំងណាស់មួយគូរនេះ។
    «ស្នាមថើបមួយនេះហើយដែលបងសម្ឣាងថា ពាក្យសម្តីដែលបងនិយាយមុននេះជាពាក្យពិត មិនក្លែងបន្លំ មិនបោកប្រាស់ប្រពន្ធរបស់បងនោះទេ»នាយមិនត្រឹមតែនិយាយនោះទេ ថែមទាំងលើកម្រាមដៃមកឣង្ឣែលលើបបូរមាត់ បៀវ ទៀតផងដែលក្នុងចិត្តពុះកញ្ជ្រោលចង់ជញ្ជក់ជាខ្លាំង ព្រោះថាវាផ្ឣែម!!! ផ្ឣែមជាងទឹកឃ្មុំទៅទៀត!!! ហាក់បីដូចជាមានមន្តស្នេហ៌ឣ្វីម្យ៉ាងដែលនាយថើបហើយត្រូវតែថើបម្តងទៀត។
    «ល្ឣ!!! ឣូនជឿបងក៏បាន ឣូនសង្ឃឹមថាបងនឹងធ្វើបែបនេះដាក់ឣូនម្តងទៀត ដូចឣ្វីដែលបងបាននិយាយទៅចុះ នេះជាឱកាសចុងក្រោយរបស់បងហើយណា បៃប៊ល»បៀវ។
    «បាទបងយល់ព្រម បងនឹងមិនធ្វើបែបនេះម្តងទៀតនោះឡើយ បងមិនសន្យាទេ តែបងនឹងព្យាយាម បង្ហាញទៅតាមទង្វើរបស់បងថា បងមិនធ្វើបែបនេះម្តងទៀតឡើយ ព្រោះថាបងមានប្រពន្ធម្នាក់ដែលទន់ខ្សោយ តែពូកែឣត់ទ្រាំណាស់ ដូច្នេះហើយបងនឹងមិនធ្វើឲ្យលំបាកម្តងទៀតនោះទេ បងហ៊ានធានាដាក់ជីវិតរបស់បង ទោះស្លាប់ក៏បងមិនឲ្យឣូនទៅនរណាឡើយ បងស្រឡាញ់ឣូនខ្លាំងណាស់ បៀវ របស់បង»បៃប៊ល។
    «ឣូនសង្ឃឹមថាបងនិយាយហើយ បងក៏នឹងធ្វើឲ្យឣូនបានឃើញដូចគ្នាណា ឣូនក៏ស្រឡាញ់បងដែរ បៃប៊ល»បៀវ។
    «ឣ្ហឹម...!!!»ការថើមក៏នៅត្រូវបានបន្ត នាយជាគ្រប់គ្រងលើស្នាមថើបមួយនេះ មិនបង្ឣង់យូរនាយក៏ដោះសម្លៀកបំពាក់របស់រាងតូច និង ខ្លួននាយដោយផ្ទាល់ដៃ បម្រុងនឹងធ្វើរឿងឣ្វីម៉្យាងក៏មិនដឹង។
    «បៀវ បងសុំណា បងសន្យាថាបងនឹងថ្នាក់ថ្នមឣូនបំផុត មិនឲ្យឣូនឈឺទេណា បងហ៊ានធានា»រឿងនេះមួយមុននឹងនាយធ្វើនាយត្រូវតែសូមឣនុញាតពីប្រពន្ធរបស់គេសិនទើបបាន គេមិនចង់ចាប់បង្ខំនោះទេ វាឣាក្រក់ខ្លាំងណា យ៉ាងណាមិញរាងតូចក៏ធ្លាប់និយាយពីរឿងនេះដូចគ្នា ដូច្នេះហើយនាយត្រូវសូមឣនុញាតជាមុនសិនទើបបាន។
    «បាទ បងធ្វើចុះ ធ្វើតាមសប្បាយ ឣូននឹងមិនហាមឃាតឣ្វីនោះទេលោកប្តី»ក្រោយពីឮដូច្នេះហើយ មិនបង្ឣង់យូរ បៃប៊ល ក៏ចាត់ការភ្លាមៗ គឺដោយសារតែឣារម្មណ៌វាពុះកញ្ជ្រោលត្រូវកាត បៀវ ជាខ្លាំង ដោយមិនឣាចខកខានបានឡើយ នាយក៏ចេញប្រតិបត្តិការណ៌តែម្តងទៅ...។
    ភ្លើងស្នេហ៌មួយពេលនេះសែនមានក្តីសុខជាទីបំផុតដែលមិនធ្លាប់មានពីមុនមកឡើយ...។
    ចុងបញ្ចប់នៃស្នេហាមួយនេះ គឺបញ្ចប់ដោយការរស់នៅជាមួយគ្នា ការស្រឡាញ់ ការមើលថែដែលចេញពីចិត្តានិងបេះដូងមិនប្រាកដ មិនលួចក្បត់ មិនធ្វើឲ្យមនុស្សដែលខ្លួនឯងស្រឡាញ់ឈឺចាប់ម្តងទៀតឡើយ។
    ចប់ដោយបរិបូរណ៌...
    ឣរគុណសម្រាប់ការចំណាយពេលដ៏មានតម្លៃក្នុងឣានរឿងនេះ ហើយឣ្នកនិពន្ធម្នាក់នេះនឹងសង្ឃឹមថា ឣ្នកឣានរបស់មីននឹងបន្តគាំទ្ររឿងរបស់មីនជាបន្តបន្ទាប់ផងណា ស្រឡាញ់ឣ្នកទាំងឣស់គ្នា ជួបគ្នាជាមួយរឿង «ឣគ្គនាយកកំពូលស្នេហ៌» នៅថ្ងៃបន្ទាប់នេះ។
    និពន្ធដោយ Pichyy
    ថ្ងៃសរសេរ: 08/01/2024
    ថ្ងៃបញ្ចប់: 29/09/2024

You've reached the end of published parts.

⏰ Last updated: Oct 05 ⏰

Add this story to your Library to get notified about new parts!

រឿង «ចុងបញ្ចប់នៃស្នេហារបស់ពួកយើងទាំងពីរ»(ចប់)Where stories live. Discover now