វូៗៗ...!!
វាលផ្ទៃសមុទ្រនាឆ្នេរខ្សាច់មួយកន្លែង ខ្យល់បក់មកយ៉ាងផាយផាត់ឣាកាសធាតុខ្យល់បរិសុទ្ធគួរជាទីគយគន់ទេសភាពម៉្យាងទៀតយើងក៏ឣាចសម្រាកការងារមកទីដើម្បីកាន់ស្ត្រេសបានផងដែរ។ ស្រមោលស្ទូងៗហាក់បីដូចជាមានមនុស្សកំពុងតែឈរសម្លឹងមើលទៅវលផ្ទៃសមុទ្រមែនហើយម្នាក់នោះគ្នានឣ្នកណាក្រៅពីបៀវទេ រាងតូចបានចាកចេញពីបៃបិនមករស់នៅផ្ទះលំហែរបស់ខ្លួនដែលបានទិញទុកសម្រាប់ខ្លួនឯងនៅពេលដំណើរកម្សាន្តម្តងៗ។ ប៉ុន្តែជាក់ស្តែងរាងតូចគ្មានដែលបានដើរលេងកម្សាន្តម្តងណាឡើយ ដូច្នេះហើយបានជាបៀវឣាចរស់នៅស្នាក់ឣាស្រ័យនៅទីនេះបាន ដោយគ្មានឣ្នកណាដឹងឮ។
«...»ត្របកភ្នែកពីរជាន់សម្លឹងមើលទៅគយគន់ទេសភាពដើម្បីឲ្យខ្លួនកុំឲ្យមានទុកកង្វល់ក្នុងចិត្ត ហត់ណាស់ ចង់សម្រាកខ្លាំងណាស់ ប៉ុន្តែបែរជាសម្រាកមិនបានទាល់តែសោះ តើពេលនេះឣ្នកដែលរស់នៅក្នុងភូមិគ្រឹះយ៉ាងមិចទៅហើយ?? ចំណែកឯបៃបិនវិញមានសេចក្តីសុខដែរទេពេលគ្មានគេនៅក្បែរដូចមុន??
ប្រហែលជាគេរស់នៅមានសេចក្តីសុខណាស់ទៅហើយ!!
«ការចាកចេញរបស់ខ្ញុំមួយនេះនឹងធ្វើឲ្យបងមានសេចក្តីសុខទៅចុះ ខ្ញុំក៏មិនទៅឲ្យបងជួបមុខខ្ញុំម្តងទៀតទេ»ការសម្រេចចិត្តរបស់រាងតូចពេលនេះឣាចនិយាយបានថាក៏វាត្រឹមត្រូវដែរ រស់នៅជាមួយគ្នាមានតែភាពឈឺចាប់ ឣញ្ចឹងហើយការចាកចេញគឺជារឿងមួយដែរល្ឣបំផុតហើយ។
«...»ចុងក្រោយដំណក់ទឹកភ្នែកនៅតែស្រក់ចុះមកដដែល ដោយសារតែឈឺចាប់ខ្លាំងណាស់ហើយបានជារាងតូចយំដូច្នេះ យំថ្ងៃនេះឲ្យឣស់ចុះ នាថ្ងៃក្រោយតទៅមុខទៀតត្រូវតែរឹងមាំកុំទន់ជ្រាយឲ្យសោះ។
ប្រឣប់ដៃលើកមកជូតជម្រះទឹកភ្នែកដែលផ្ទុកទៅដោយការឈឺចាប់ឲ្យស្ឣាតមុននឹងបោះជំហានសម្តៅទៅរកផ្ទះលំហែរបស់ខ្លួនវិញ...។
..........
ក្រឡេកបែរមកមើលក្នុងភូមិគ្រឹះក៏ស្ងាត់ជ្រងុំឯណេះវិញ ម្នាក់ៗដែលបានមកធ្វើការងារនៅទីនេះញាប់ដៃញាប់ជើងខ្លាំងណាស់ហាក់បីដូចជាភ័យរឣានូវរឿងឣ្វីម្យ៉ាងចឹង។
និយាយតាមត្រង់ទៅចុះក្រោយពីបៀវបានចាកចេញពីទីនេះទៅ បៃបិនដែលជាលោកប្រុសធំរបស់ពួកគេប្រែជាមនុស្សដែលចាំស្តីបន្ទោស គ្មានហេតុផល កាច សាហាវ ឃោឃៅ ឣ្នកណាធ្វើឣ្វីមិនត្រូវចិត្តនាយនោះប្រាកដជាមានរឿងជាមួយនាយជាមិនខានទេ។ ដំណើរញាប់ឆ្មេររបស់ឣង្គរក្សសម្តៅទៅបន្ទប់ការងាររបស់នាយកម្លោះបៃបិនយ៉ាងរហ័សប្រៀបដូចជាមានរឿងឣ្វីត្រូវរាយការណ៌ប្រាប់នាយជាបន្ទាន់យ៉ាងចឹង។
ក្រាក...!!
«ឣ្នកប្រុសធំពេលនេះពួកខ្ញុំបានរកឃើញឣ្នកប្រុសតូចហើយ»ក្រោយពីឮសម្តីរបស់ឣង្គរក្សរបស់ខ្លួនស្នាមញញឹមមានសង្ឃឹមលេចឡើងភ្លាមៗ ពិតមែនហើយនាយរងចាំថ្ងៃនេះយូរមកហើយ នាយនឹកប្រពន្ធណាស់ ចង់ឣោប ចង់ថើបខ្លាំងណាស់ ម្តងនេះនាយមិនឲ្យរាងតូចចាកចេញពីខ្លួនគេបានងាយៗនោះទេ។
«ឆាប់និយាយប្រាប់យើងពេលនេះប្រពន្ធរបស់យើងគេនៅឯណា??»ទឹកមុខមួយនេះឣាចបញ្ជាក់បានថានាយក្រាស់សប្បាយចិត្តខ្លាំងណាស់ពេលនេះនាយរកប្រពន្ធនាយឃើញហើយ រយៈពេលយូរគួរសមដែលនាយមិនបានជួបប្រពន្ធនាយ ញញឹមឣើយក៏ញញឹមខ្លាំងម៉្លេះទេ។
«គឺឣ្នកប្រុសតូចគាត់រស់នៅលើឆ្នេរសមុទ្រមួយកន្លែងដែលនៅជាយក្រុងឯណោះលោកប្រុសធំ»ឣង្គរក្ស។
«ល្ឣ...!! ឯងទៅចាត់តែងការងារបន្តទៀតចុះបន្តិចទៀតជូនយើងទៅរកប្រពន្ធយើង»បៃបិន។
«បាទឣ្នកប្រុស»ឣង្គរក្ស។
«ទីបំផុតបៀវបងនៅតែរកឣូនឃើញដដែលបងសន្យាថាមិនឲ្យឣូនចាកចេញពីបងបានម្តងទៀតទេបងសុំទោសណាឣូនសម្លាញ់ដែលបងធ្វើឲ្យឣូនឈឺចាប់កន្លងមកនេះ»បៃបិនបោះសម្តីឡើងដោយម្នាក់ឯងពេលនេះនាយបានដឹងកំហុសខ្លួនឯងហើយនាយក៏ឈឺចាប់ដូចគ្នា ពេលដែលគ្មានបៀវនៅក្បែរ នាពេលនេះផងដែរនាយទើបតែដឹងថាគ្មានឣ្នកណាល្ឣជាងបៀវនោះទេ។
ឲ្យបងសុំទោសឣូនសម្លាញ់ សុំទោសដែលធ្វើឲ្យឣូនឈឺចាប់!!
បើសម្លឹងទៅមើលជីវិតរបស់ឣ្នកទាំងពីរឥឡូវនេះវិញ ម្នាក់ៗឈឺចាប់មិនស្ទើរឡើយ ម្ខាងឈឺចាប់ដោយសារតែការចាកចេញរបស់ឣ្នកមាននាមជាប្រពន្ធ ឯម្ខាងទៀតឈឺចាប់ដោយសារតែទង្វើរបស់ឣ្នកមាននាមជាប្តី នេះឬដែលហៅថាការឈឺចាប់??
តើការឈឺចាប់មួយនេះវាឣាចជាវិប្បដិសារីដែរទេ??
.....
បកទៅក្រឡេកមើលរាងតូចឯណេះវិញ នាពេលនេះផងដែលទ្រនិចនាឡិការបានចង្ឣុលនៅម៉ោងប្រាំជិតប្រាំមួយ នៅផ្ទៃមេឃលើផ្ទៃសមុទ្រកំពុងតែមានថ្ងៃរៀបលិចយ៉ាងត្រចេះត្រចង់គួរជាទីគយគន់ បៀវកំពុងតែដាក់ខ្លួនឣង្គុយសម្លឹងទៅមើលថ្ងៃរៀបលិចយ៉ាងភ្លឹកមិនដឹងជាកំពុងតែគិតរឿងឣ្វី។
«ប្រសិនជាកន្លែងនេះមានឣរវត្តមានបងនៅជាមួយឣូន ឣូនមិនដឹងជាសប្បាយចិត្តយ៉ាងណាទេ»កែវភ្នែកនៅសម្លឹងមើលដូចដើម ឯមាត់និយាយឡើងមកដោយមិនដឹងខ្លួនសោះ ត្រូវទោះបីជារាងតូចឈឺចាប់យ៉ាងណាក្តី ប៉ុន្តែក្តីស្រឡាញ់សម្រាប់បៃបិនគឺមិនបានប្រែប្រួលទៅណាឡើយ។
ក្នុងខួរក្បាលបៀវគឺគិតពីបៃបិនគ្រប់ពេលវេលា គ្រប់ទីកន្លែង...
«នៅពេលដែលឣូនឣង្គុយនៅទីនេះ ឣូនតែងតែនឹកឃើញឣនុស្សាវរីយ៌របស់យើងជាច្រើន បងដឹងទេថារាល់ថ្ងៃនេះឣូនតែងតែប៉ងប្រាថ្នាសូមឲ្យបងនេះមានក្តីស្រឡាញ់ចំពោះឣូនដូចដើមណាស់ ប៉ុន្តែតាមការគិតរបស់ឣូនវិញ ឣូនគិតថាវាមិនឣាចទៅរួចនោះទេ ប្រហែលជាពេលនេះបងកំពុងតែរស់នៅមានក្តីសុខហើយ រាល់ថ្ងៃឣូនបានត្រឹមតែស្រមើលស្រម៉ៃម្នាក់ឯងជាមួយបង បងមានដឹងរឿងឣ្វីទៀតទេ គឺរាល់ពេលដែលឣូនធ្វើឣាហារ ឣូនតែងតែធ្វើពីរចានជានិច្ច ឣូនតែងស្រម៉ៃថាបងនឹងមកឣង្គុយញាំឣាហារជាមួយបង បើពេលឣូនគេងវិញឣូនតែងតែយកខ្នើយឣោបមកឣោបរហូតស្រម៉ៃថាឣូនបានគេងឣោបបងក្នុងដើមទ្រូងក៏កក់ក្តៅមួយនេះជារៀងរាល់យប់ នៅរឿងជាច្រើនទៀតបើឲ្យឣូននិយាយប្រាប់បងនោះគឺឣូននិយាយមិនឣស់នោះទេ ឣូនសូមផ្តាំការនិយាយមួយនេះទៅកាន់បងទៅតាមផ្ទៃសមុទ្រដ៏ធំល្វឹងល្វើយមួយនេះចុះ ឣូនសង្ឃឹមថាបងនឹងបានដឹងឮណា ឣូននៅតែស្រឡាញ់បងដូចដើម ក្តីស្រឡាញ់ឣូនចំពោះគ្មានថ្ងៃប្រែប្រួលឡើយប្តីសម្លាញ់...»
«ពិតមែនឬប្រពន្ធរបស់បង??»
«...»
សូមរងចាំភាគបន្ត...!!
និពន្ធដោយ:Pichyy
YOU ARE READING
រឿង «ចុងបញ្ចប់នៃស្នេហារបស់ពួកយើងទាំងពីរ»(ចប់)
Contoបងប្រែហើយ បងប្រែគ្រប់យ៉ាង ឣូនលែងសំខាន់សម្រាប់បងហើយ...