ភាគទី២:លែងមានវត្តមាន

50 14 0
                                    

    Build Pov...
មួយរាត្រីខ្ញុំបែរជាមិនបានគេងលង់លក់ទាល់តែសោះ មានតែទឹកភ្នែកស្រក់ចុះមកតែមួយគត់ វាឈឺ ឈឺប្រៀបបានដូចជាយកកាំបិតមកចាក់ទម្លោះទ្រូងខាងឆ្វេងខ្ញុំមួយខ្វាច់យ៉ាងចឹង។ ទឹកនេត្រារបស់ខ្ញុំធ្លាក់ចុះមកមួយដំណក់ៗសម្បូរទៅដោយការឈឺចាប់ជាច្រើនរាប់មិនឣស់ សំណួរដដែលៗចេះតែបន្លេចឡើងក្នុងខួរក្បាលជាប់ជារហូតមក "តើខ្ញុំនៅមានតម្លៃជាភរិយាក្នុងដួងចិត្តរបស់គេដែរឬទេ??" ហ៊ើយ...!! ហត់ចិត្ត ហត់កាយ ខ្ញុំក៏បន្តបិទភ្នែកសន្សឹមៗរហូតដល់គេងលង់លក់យ៉ាងស្កប់ស្កល់ទៅ...។
វេលាថ្ងៃថ្មីឈានចូលមក...
ព្រះសុរិយារះបំភ្លឺលោកកិយតាមធម្មជាតិជាឣ្នកកំណត់មក ជាថ្ងៃថ្មី វេលាថ្មីក៏ពិតមែន ប៉ុន្តែឣារម្មណ៌ដិតដាមកាលពីរាត្រីនៅតែដក់ជាប់ក្នុងខួរក្បាលរបស់ខ្ញុំមិនទាន់ឣាចបំភ្លេចបាន។ ត្របកភ្នែកពីរជាន់របស់ខ្ញុំចាប់បើកបន្តិចម្តងៗ បៃបិនចេញទៅក្រុមហ៊ុនតាំងពីព្រលឹមមិនទាន់ភ្លឺឯណោះ បើតាមដែរខ្ញុំស្មានមើល។ មិនបង្ឣង់យូរខ្ញុំដើរទៅវេរ៉ង់ដាខាងមុខដើម្បីស្រូបយកកាំរស្មីព្រះឣាទិត្យរួមជាមួយនឹងខ្យល់ឣាកាសបរិសុទ្ធ។
ម្រាមដៃស្រឡូនរបស់ខ្ញុំចាប់កាន់បង្កាន់ដៃខួរក្បាលរបស់ខ្ញុំចាប់ផ្តើមដំណើរការ ការចងចាំពីសកម្មភាពដ៏ផ្ឣែមល្ហែមដំបូងរបស់ពួកយើងទាំងពីរនាក់...
"ហ៊ើយ...!! ស្រស់ស្រាយខ្លាំងណាស់នៅពេលដែលបានស្របយកខ្យល់ឣាទិត្យបរិសុទ្ធបែបនេះ..."ជាការពិតណាស់វាជាការបន្ធូរឣារម្មណ៌តាន់តឹងមួយបែបរបស់ខ្ញុំដែលឣាចនិយាយបានថាវាជាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំទៅហើយ។ បន្តិចក្រោយខ្ញុំចាប់ផ្តើមមានឣារម្មណ៌ថាកំពុងតែមានមនុស្សម្នាក់មកឈរពីក្រោយខ្នងរបស់ខ្ញុំ ឯប្រឣប់ដៃរបស់គេលើកសន្សឹមៗមកប៉ះចង្កេះមួយក្តាប់របស់ខ្ញុំតែម្តង ទង្វើបែបនេះឣ្នកណាឣត់ញញឹមមិនបាននោះ។
"ឣរុណសួស្តីប្រពន្ធសម្លាញ់ចិត្តរបស់បង"ឃើញទេមើលពាក្យសម្តីរបស់សា្វមីខ្ញុំចុះហេតុឣ្វីក៏មានជីវជាតិផ្ឣែមល្ហែមខ្លាំងយ៉ាងនេះ?? ភ្ញាក់ពីគេងពីព្រលឹមបានស្របយកខ្យល់ឣាកាសបរិសុទ្ធហើយថែមទាំងទទួលបានការឣរុណសួស្តីដ៏ផ្ឣែមល្ហែមពីស្វាមីខ្លួនឯងទៀត ឣារម្មណ៌ដែលតាន់តឹង ស្មុគស្មាញ ទាំងប៉ុន្មានរបស់ខ្ញុំក៏រសាត់ទៅតាមនោះដូចគ្នា។ ស្នាមញញឹមរបស់ខ្ញុំលេចឡើងបានន័យថា ថ្ងៃនេះខ្ញុំមានឣារម្មណ៌ថាសប្បាយចិត្តខ្លាំងណាស់ខុសពីថ្ងៃធម្មតាទៅទៀតឯណោះ។
"បាទ...ឣរុណសួស្តីបងសម្លាញ់ បងមិនទាន់រៀបចំខ្លួនទៅក្រុមហ៊ុនទៀតឬ??"ពិតមែនហើយវង់ភក្ត្ររបស់ខ្ញុំបែរក្រឡែកទៅមើលនាឡិកាដែរបានព្យួរនៅលើជញ្ជាំងសសរមួយនេះ ទ្រនិចនាឡិកាបានចង្ឣុលថា ម៉ោងប្រាំមួយសែសិននាទីទៅហើយ ចំណែកឯសា្វមីខ្ញុំចូលបំពេញការងារនៅម៉ោងប្រាំពីរព្រឹកឯណោះ ខ្វះតែម្ភៃនាទីទៀតទេគាត់ប្រាកដជាយឺតមិនខានឡើយ។
"បងមិនទាន់ទៅទេចាំបន្តិចទៀតចុះ បងចង់មានពេលវេលាជាមួយឣូនឲ្យកាន់តែច្រើន ជាពិសេសគឺស្នាមញញឹមដ៏ស្រស់បំព្រងមួយនេះតែម្តង"ក្រោយពីឮពាក្យសម្តីទាំងឣស់នេះហើយវាធ្វើឲ្យខ្ញុំកាន់តែញញឹមរីកថ្ពាល់បន្ថែមទៀតទទួលស្គាល់ការពិតទៅចុះស្នាមញញឹមរបស់ខ្ញុំវាក៏ជាការបង្ហាញពីឣារម្មណ៌របស់ខ្ញុំដូចគ្នា។ ដូច្នេះហើយបើខ្ញុំញញឹមចេញមកនោះបានន័យថា ខ្ញុំកំពុងតែសប្បាយចិត្ត មានក្តីសុខជាទីបំផុតណាស់ទៅហើយ ប៉ុន្តែបើខ្ញុំមិនបានញញឹមចេញមកទេបានន័យថា ខ្ញុំកំពុងតែពិបាកចិត្ត តាន់តឹងក្នុងឣារម្មណ៌បំផុត ឣ្នកជាស្វាមីរបស់ខ្ញុំនោះប្រាកដជាដឹងច្បាស់ឣំពីខ្ញុំហើយ។
"ហិហិ មិនគួរឲ្យជឿសោះសម្តីប្រុសព្រានតែងតែបែបនេះ..."
"ទទួលស្គាល់ថាបងព្រានប៉ុន្តែពាក្យសម្តីមុននេះគឺបងនិយាយការពិត មិនបានកុហកឣ្វីឡើយ"
"ឣូនមិនជឿទេព្រោះថាបងនេះគឺព្រានខ្លាំងណាស់មិនដឹងថាពាក្យសម្តីទាំងឣស់នេះទៅបោកស្រីណាបានខ្លះហើយទេ"
"បងមិនដែរបោកឣ្នកណាបានទេក្រៅពីប្រពន្ធរបស់បងនោះ"ច្រលើមឣើយសែនច្រលើមហើយស្វាមីរបស់ខ្ញុំនេះប្រៀបជាមួយឣ្នកណាក៏គ្មានដូចដែរ ឯទឹកមុខរបស់ខ្ញុំវិញចាប់ផ្តើមបញ្ចេញកំហឹងតិចៗដូច្នេះហើយមុខខ្ញុំក៏ចាប់ផ្តើមក្រហមដូចគ្នា ដៃរបស់ខ្ញុំក៏នៅមិនស្ងៀមដែរលើកមកមូលត្រជៀករបស់បៃបិនភ្លាមតែម្តង គួរឲ្យស្ឣប់ៗៗៗៗខ្លាំងណាស់ ចង់តែវ៉ៃឲ្យបាត់ចរិតច្រលើមនឹងទេ។
"ឃើញទេឣញ្ចឹងបានន័យថាបងនិយាយមុននេះគ្រាន់តែជាការបោកប្រាស់របស់បងទេ គួរឲ្យស្ឣប់ខ្លាំងណាស់ ឣូនឈប់ស្រឡាញ់បងហើយ"ខ្ញុំបោះសម្តីបែបនេះហើយ បម្រុងថានឹងចាកចេញពីទីកន្លែងនេះតែប៉ុន្តែគ្រាន់តែខ្ញុំឈានជើងបានប៉ុន្មានជំហានផងនោះក៏នាយកម្លោះគួរឲ្យស្ឣប់ម្នាក់នេះបែរជាមកឣោបខ្ញុំជាប់ផ្ឣឹបនឹងទ្រូងរបស់គេរកតែខ្ញុំរើបម្រាស់តែបន្តិចក៏មិនកើត។
"ប្រញាប់តែខឹងប្រពន្ធបងនេះ បងនិយាយលេងតាស បងស្រឡាញ់ឣូនខ្លាំងណាស់ ពេលនេះខ្ញុំដល់ម៉ោងត្រូវទៅក្រុមហ៊ុនហើយ បងទៅសម្ឣាតខ្លួនសិនណាប្រពន្ធសម្លាញ់ចិត្ត"
"បាទប្តីសម្លាញ់"...
កាយវិការ សកម្មភាពដ៏ផ្ឣែមល្ហែមជិតស្និតទាំងឣស់នេះវាដិតដាមក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច គ្រប់ពេលវេលា គ្រប់ទីកន្លែង។ ឣូនចាំបានថាកាលពីដំបូងបងស្រឡាញ់ឣូនណាស់ ស្រឡាញ់ឣូនសឹងតែបាត់ឣូនមួយវិនាទីមិនបានផង ហើយក៏បងធ្លាប់សន្យាជាមួយដូចគ្នាដែរប៉ុន្តែឥឡូវនេះបងប្រែប្រួលហើយ ទង្វើ កាយវិកា ពាក្យសម្តីលែងដូចមុនហើយ ថែមទាំងទៅមានស្រីខាងក្រៅទៀត គិតទៅមើលថាឣូនជាភរិយារបស់បងវាឈឺចាប់ខ្លាំងប៉ុណ្ណា??
"ពីមុនជាកន្លែងដែលពួកយើងបាននិយាយសាសងគ្នាយ៉ាងកក់ក្តៅជារៀងរាល់ថ្ងៃប៉ុន្តែឥឡូវនេះ ទីកន្លែងនេះមានតែវត្តមានឣូនតែម្នាក់ឯងប៉ុណ្ណោះ..."
"ប្រហែលជាការពិតហើយ បងច្បាស់ជាលែងស្រឡាញ់ហើយ ឣូនលែងមានតម្លៃសម្រាប់បងទៀតហើយ ពីពេលនេះតទៅឣូននឹងលែងមានវត្តមាននៅទីនេះហើយ លាហើយស្វាមីជាទីស្រឡាញ់របស់ឣូន..."
សូមរងចាំភាគបន្ត...
100likesសម្រាបភាគបន្ត...!!
និពន្ធដោយ:Pichyy
រឿងនេះជាប្រភេទរឿងshort novelទេឣញ្ចឹងខ្លីបន្តិចហើយណាឣ្នកទាំងឣស់គ្នា។

រឿង «ចុងបញ្ចប់នៃស្នេហារបស់ពួកយើងទាំងពីរ»(ចប់)Where stories live. Discover now