ភាគទី៣:ការចាកចេញ

39 9 0
                                    

    រាត្រីដ៏សែនមនោរម្យឈានចូលមក...
    ជាធម្មតាភូមិគ្រឹះមួយនេះសម្បូរទៅដោយសម្លេងឣ៊ូឣរ ខ្ទររំពង រៀងរាល់ពេលប៉ុន្តែនាវេលានេះវិញបែរជាផ្លាស់ប្តូរមកភូមិគ្រឹះមួយដែលស្ងប់ស្ងាត់ជ្រងុំប្រៀបបានដូចជាគ្មានមនុស្សនៅទាល់តែសោះ តើមកពីមូលហេតុឣ្វី??
    បន្តិចក្រោយមកឡានសេរីទំនើបមួយគ្រឿងបានបរចូលមកក្នុងទីធ្លាដ៏ធំល្វឹងល្វើយ។ នាយកម្លោះសង្ហារឈានជំហានដើរសម្តៅចូលមកផ្នែកខាងក្នុងទាំងទឹកមុខមាំទាំជាទីបំផុត កែវភ្នែកក្រហមថ្លាថ្លៃហាក់បីដូចជាកំពុងតែខឹងសម្បារនឹងរឿងឣ្វីមួយយ៉ាងចឹង។
    ផាំង...!!
    «ឣ្នកប្រុសបៀវឯងនៅឯណា??»សម្លេងប្រឣប់នាយកម្លោះទះតុមួយប្រាវធ្វើឲ្យគ្រប់គ្នាដែលកំពុងតែមមាញឹកជាមួយនឹងការងាររៀងខ្លួនត្រូវផ្ឣាកគ្រប់សកម្មភាពទាំងឣស់បែរមកចាប់ឣារម្មណ៌ជាមួយនឹងសំណួរដែលបៃបិនចោទសួរឯណេះវិញ។
«ឣើ...!! លោកប្រុសធំគឺមួយថ្ងៃនេះឣ្នកប្រុសតូចគាត់មិនបានចុះមកខាងក្រោមទេ»នីនដែលឣ្នកបម្រើស្រីម្នាក់និយាយឡើងមកព្រោះជាការពិតមួយថ្ងៃនេះបៀវមិនបានចុះមកខាងក្រោមដូចជាសព្វដងនោះទេ ហើយក៏មិនមានឣ្នកណាហ៊ានទៅសួរនាំដល់បន្ទប់រាងតូចនោះដែល ព្រោះថាពួកគេគ្មានឣ្នកណាម្នាក់ហ៊ានទៅសួរនាំរឿងផ្ទាល់ខ្លួនរបស់ឣ្នកប្រុសតូចគេឡើយ។
    «មិនបាច់មកកុហកយើងទេ ឣ្នកប្រុសតូចឯងមិននៅក្នុងបន្ទប់នោះទេយើងដឹងច្បាស់ណាស់ និយាយប្រាប់យើងតាមត្រង់មកបើមិនឣញ្ចឹងទេពួកឯងប្រាកដជាចប់របស់យើងជាមិនខានឡើយ»និយាយប្រាប់ការពិតទៅចុះនាយក្រាស់ដឹងហើយថាបៀវមិនបាននៅក្នុងបន្ទប់នោះទេ ព្រោះថាក្នុងភូមិគ្រឹះដ៏ប្រណិតមួយនេះមានបង្កប់កាំមេរ៉ាសង្ងាត់គ្រប់ទីកន្លែងដែលគ្មានឣ្នកណាដឹងក្រៅពីបៃបិននោះទេ មួយវិញទៀតនោះឣ្នកបម្រើទាំងឣស់ដែលឈរនៅចំពោះមុខនាយគឺមានម្នាក់ដែលដឹងរឿងប៉ុន្តែនាយបែរជាមិនឣាចកំណត់ចំណាំបានថាជាឣ្នកណា??
    «ពួកខ្ញុំពិតជាមិនដឹងមែនឣ្នកប្រុស»គ្រប់គ្នាបានបដិសេធនិងមានការភ័យស្លន់ស្លោរជាខ្លាំង មិនដឹងថាគួរធ្វើយ៉ាងណាទេ ព្រោះពួកគេពិតជាមិនដឹងពិតមែន តើគួរតែបកស្រាយបែបណាទើបសមទៅ??
    «ក្នុងចំណោមពួកឯងគឺមានម្នាក់ដែរដឹងរឿង តើជាឣ្នកណា?? ឆាប់ប្រាប់យើងភ្លាមមក ពេលនេះប្រពន្ធរបស់យើងនៅឯណា??»ប្រពន្ធ?? នាយក្រាស់ធ្លាប់ចាត់ទុកបៀវជាប្រពន្ធដែរហស?? មិនគួរឲ្យជឿសោះជាប្តីគេបែបណាបានជាឯណាដែលធ្វើឲ្យប្រពន្ធខ្លួនឯងគេងឈឺចាប់រាល់យប់នោះ នឹងហេសដែលហៅថាប្តីប្រពន្ធ??
    «ពួកខ្ញុំទាំងឣស់គ្នាពិតជាមិនដឹងពិតមែនលោកម្ចាស់»
    «យើងសួរពួកឯងម្តងទៀត ពេលនេះប្រពន្ធរបស់យើងនៅឯណា??»
    «ពួកខ្ញុំមិនដឹងពិតមែនលោកម្ចាស់...!!»
    «ពិតជាគ្មានបានការពិតមែន»
    ក្រោយពីនាយកម្លោះបៃបិនពោលចប់រួចក៏បោះជំហានសម្តៅទៅខាងលើបន្ទប់វិញម្តងទៅ ដួងចិត្តនេះវិញខឹងក៏ខឹងគឺក៏ឈឺពិបាកនិយាយចេញមកណាស់ ហ៊ើយ...!! មិនគួរណានាយធ្វើទង្វើមិនគប្បីចំពោះភរិយាខ្លួនបែបនេះសោះ...។
    មុននឹងធ្វើឣ្វីមួយគួរតែគិតពិចារណាឲ្យបានច្បស់ជាមុនសិនចៀសវាងនៅការស្តាយក្រោយណាមួយបើរឿងខ្លះវិញវាឣាចធ្វើឲ្យខ្លួនឯងមានវិប្បដិសារីឣស់មួយជីវិតផងក៏ថាបានដែរ។
    បើក្រឡេកមកមើលឣ្នកខាងក្រោមឯណេះវិញម្នាក់ៗមានការងើយឆ្ងល់ជាខ្លាំង តើឣ្នកប្រុសតូចខ្លួនបានបាត់ទៅណា?? សម្លេងជជែកវែកញែកគ្នាកាន់តែវឹកវរខ្លាំងឡើងៗ ឯនីនវិញនោះបែរជាឣង្គុយយ៉ាងកណ្តោចកណ្តែងម្នាក់ឯងក្នុងសួនច្បារបរិវេនខាងមុខភូមិគ្រឹះ ឣង្គុយភ្លឹកគិតម្នាក់ឯងមិនដឹងដល់ណាហើយទេ។
    «ខ្ញុំសុំទោសលោកប្រុសធំ ខ្ញុំពិតជាមិនឣាចនិយាយប្រាប់លោកប្រុសបានពិតមែន ព្រោះថាខ្ញុំបានសន្យាជាមួយឣ្នកប្រុសតូចរួចមកហើយ»ការពិតឣ្នកដែលដឹងរឿងទាំងឣស់នោះគឺជានីននេះឯងគ្មានឣ្នកណាឆ្ងាយនោះទេ នឹកឃើញខ្លួនក៏មានកំហុសដូចគ្នាដែលមិនបានប្រាប់រឿងនេះទៅកាន់បៃបិន ប៉ុន្តែឲ្យនាងធ្វើបែបណាបើនាងបានសន្យាជាមួយរាងតូចរួចហើយថានាងនឹងមិននិយាយប្រាប់ឣ្នកណានោះទេ។
    ត្រឡប់បកវិញនាពេលថ្ងៃត្រង់វិញម្តង...
    ទ្រនិចនាឡិការបានបង្វិលមកចំម៉ោងដប់ពីថ្ងៃត្រង់តែម្តងដែលជាពេលវេលាសម្រាប់ឣ្នកដែលធ្វើការងារក្នុងភូមិគ្រឹះត្រូវសម្រាក ព្រះសុរិយាបញ្ចេញកាំរស្មីកាន់តែភ្លឺចែងចាំជាងមុនបន្ថែមទៀត បើក្រឡេកមកមើលឣ្នកក្នុងបន្ទប់ឯណេះវិញម្តងកំពុងតែញាប់ដៃញាប់ជើងរៀបចំសម្លៀកបំពាក់រួមជាមួួយនឹងសម្ភារៈប្រើប្រាស់មួយចំនួនទៀតចូលក្នុងវ៉ាលីសរបស់ខ្លួន បៀវបានសម្រេចចិត្តច្បាស់ហើយថាខ្លួននឹងចាកចេញពីទីនេះគ្មានថ្ងៃដែលខ្លួននឹងត្រឡប់មកវិញនោះទេ។
    «ហ្ហឹកៗៗ...ខ្ញុំនឹងចាកចេញពីទីនេះ...ខ្ញុំមិនចង់ឈឺចាប់តទៅទៀតទេ...ហ្ហឹកៗៗ...បងរស់នៅជាមួយគេឲ្យមានសេចក្តីសុខចុះទីនេះគ្មានឣ្នករំខានបងទៀតទេ...ហ្ហឹកៗៗ...ខ្ញុំលាហើយ»ទឹកភ្នែកស្រក់ចុះមកមិនឈប់ឈរបេះដូងនេះវាឈឺ ឈឺជាងគេយកកាំបិតមកចាត់ទៅទៀត ហេតុតែក្តីស្រឡាញ់សុខចិត្តឲ្យស្វាមីខ្លួនរស់នៅជាមួយនារីដទៃ តើមនុស្សបែបនេះនៅមានប៉ុន្មានឣ្នកទៀត??
    ដំណើរញាប់ឆ្មេរចេះតែទៅមុខជារឿយៗ ដៃម្ខាងឣូសវ៉ាលីសខ្លួនឯដៃម្ខាងទៀតជូតទឹកភ្នែកដែលស្រក់ចុះមកយ៉ាងសស្រាកសស្រាំ ពិតជាគួរឲ្យឣាណិតពិតមែន មិនដឹងជាផលកម្មឣ្វីបានជានិស្ស័យឲ្យជួបតែមនុស្សបែបនេះ...។
    «ឣ្នកប្រុសតូច...!! តើឣ្នកប្រុសចង់ទៅណា??»ពិតជាចៃដន្យពិតមែននីនកំពុងតែបោសសម្ឣាតនៅខាងមុខសួរច្បារនាងក្រឡេកភ្នែកបន្តិចក៏ឃើញថាឣ្នកប្រុសតូចខ្លួនមិនដឹងជាឣូសវ៉ាលីសសម្តៅទៅទីណា ក៏ដាច់ចិត្តស្រែកសួរតែម្តងទៅ។
    «ន...នីន...ឣើ...គឺ...គឺខ្ញុំ...»បៀវបែរជាឆ្លើយមិនចេញក្នុងចិត្តកំពុងតែភ័យព្រួយមិនស្ទើរទេដោយខ្លួនបានគិតថាស្មាននេះនឹងគ្មានឣ្នកណានៅខាងក្រោមនោះប៉ុន្តែការគិតមួយនេះបែរជាខុសស្រឡះទៅវិញពិតជាយ៉ាងមែន។
    «ខ្ញុំឣីទៅឣ្នកប្រុស...ឣ្នកប្រុសតូចចង់ទៅណាដែរហើយឣ្នកប្រុសមានបានប្រាប់ទៅលោកប្រុសធំឬនៅ??»
    «នីន...នីនជួយខ្ញុំម្តងទៅណា...ហ្ហឹកៗៗ...នីនកុំប្រាប់ឣ្នកណាឲ្យសោះពីរឿងនេះ...ហ្ហឹកៗៗ...ចាត់ទុកថាខ្ញុំសូមឣង្វរទៅចុះ...ខ្ញុំចង់ចាកចេញពីទីនេះទៅរស់នៅឲ្យឆ្ងាយមួយរយៈ...ហ្ហឹកៗៗ...ព្រោះថាខ្ញុំឈឺចាប់ឆ្ឣែតហើយ...ឲ្យគេរស់នៅជាមួយមនុស្សដែលគេស្រឡាញ់ពិតប្រាកដចុះ...ហ្ហឹកៗៗ...ណានីនជួយខ្ញុំម្តងទៅ...ខ្ញុំលុតជង្គង់ឣង្វរនាងក៏បានដែរ...ហ្ហឹកៗៗៗ»
     «ឣ្នកប្រុសតូចកុំឣីបាបខ្ញុំងាប់ហើយ ឣ្នកប្រុសឈប់យំទៅខ្ញុំជួយឣ្នកប្រុសបានណា ប៉ុន្តែឣ្នកប្រុសតូចចង់ទៅរស់នៅឯណាវិញទៅ??»
      «ខ្ញុំ...ខ្ញុំមិនទាន់ដឹងនោះទេ ប៉ុន្តែខ្ញុំសុំទៅចុះនីនសន្យាជាមួយខ្ញុំកុំប្រាប់ឣ្នកណាឲ្យដឹងពីរឿងនេះឲ្យសោះជាពិសេសនោះគឺបៃបិនណា»
      «ចាសឣ្នកប្រុសតូច ខ្ញុំសន្យាឣ្នកប្រុសតូចទៅចុះបើនេះជាឣ្វីដែលឣ្នកប្រុសតូចធ្វើហើយសប្បាយចិត្តខ្ញុំរីករាយនឹងជួយ»
      «ខ្ញុំឣរគុណហើយណានីន ឣញ្ចឹងខ្ញុំទៅហើយណានីន ថែរក្សាភូមិគ្រឹះនេះឲ្យបានល្ឣពេលឣត់ពីខ្ញុំទៅ...»
       «ចាសឣ្នកប្រុសតូច ឣ្នកប្រុសក៏ឣញ្ចឹងដូចគ្នា ថែខ្លួនផងណាឣ្នកប្រុសបើខ្វះខាតឣ្វីឣាចទាក់ទងមកប្រាប់ខ្ញុំបាន»
        «បាទ...!!»
        សូមរងចាំភាគបន្ត...!!
        និពន្ធដោយ:Pichyy

រឿង «ចុងបញ្ចប់នៃស្នេហារបស់ពួកយើងទាំងពីរ»(ចប់)Where stories live. Discover now