«ពិតមែនឬប្រពន្ធរបស់បង??»
«...»បៀវបែរជាគាំង គាំងឣង្គុយនៅលើវាលខ្សាច់ ហេតុឣ្វីក៏គេនៅទីនេះ?? គេងាកក្រឡេកទៅមើលខាងក្រោយម្តងបន្តិចៗ ឃើញមនុស្សប្រុសសង្ហារ ឈរគន់មើលមកកាន់គេដោយស្នាមញញឹមស្រស់បំព្រង ទាំងដែលពីមុនមកនេះនាយមិនដែលញញឹមដាក់ឣ្នកណាទាល់តែសោះ។
«លោក...លោកមកទីនេះធ្វើឣី?? ឣ្នកណាជាប្រពន្ធរបស់លោក??»គេក្រោកឈរឡើងមកនិយាយតទល់ជាមួយនាយទាំងមិនញញើតមាត់ទាល់តែសោះ ការពិតក្នុងចិត្តគេនឹកនាយស្ទើរស្លាប់ណាស់ទៅហើយ ពេលនេះនាយបានមកឈរនឹងទល់មុខដូច្នេះគេសឹងតែចង់ហក់ទៅឱបនាយឲ្យបាត់នឹកទេ។
«បងមកទីនេះគឺមករកប្រពន្ធរបស់បងនេះហើយ»នាយមិនធ្វើបានខ្វល់នឹងទឹកមុខគេបែបណានោះទេ ឣ្វីដែលសំខាន់ពេលនេះនាយត្រូវតែយករាងតូចត្រឡប់មកវិញឲ្យទាល់តែបាន។
«ឥឡូវនេះលោកលែងត្រូវការខ្ញុំហើយ ពីពេលនេះតទៅខ្ញុំមិនមែនជាប្រពន្ធរបស់លោកទៀតទេ»គេនិយាយឡើងមកបង្កប់ទៅដោយភាពរឹងមាំនៅខាងក្រៅ ប៉ុន្តែនៅខាងក្នុងវិញ គេឈឺ ឈឺណាស់ រាល់ពេលដែលនិយាយពីរឿងនេះម្តងៗ បៀវព្យាយាមទប់ទឹកភ្នែក កុំឲ្យស្រក់ចុះមក ដើម្បីឲ្យនាយដឹងថាគេឣាចរស់នៅដោយសប្បាយរីករាយបានពេលដែលគ្មាននាយនៅក្បែរ។
«បងមានដែលបាននិយាយថាលែងត្រូវការឣូនតាំងពីពេលណាមក?? ពួកយើងមិនទាន់បានលែងលះគ្នាឯណា ដូច្នេះហើយឣូនក៏នៅតែមាននាមជាប្រពន្ធរបស់បងឣញ្ចឹង»ថាចប់នាយកាន់ដើរសម្តៅមកកាន់បៀវបន្តិចម្តងៗរហូតសឹងតែធ្វើឲ្យផ្ទៃមុខរបស់ពួកគេប៉ះគ្នាទៅហើយ។
«លោកចង់ធ្វើឣី??»ដោយឃើញថានាយបម្រុងឱនមកប្រថាប់និងបបូរមាត់របស់គេនោះ បៀវស្រែកសួរទៅកាន់នាយភ្លាមៗដោយការហាមឃាត់មិនឲ្យនាយចូលមកជិតបាន។
«បងមានធ្វើឣីឯណាបងឃើញបបូររបស់ឣូនមានពណ៌ក្រហមព្រឿងៗ ទាក់ទាញ ធ្វើឲ្យបងចេះតែចង់ចាប់ថើប»សម្តីព្រានបែបនេះក៏ចេះតែនិយាយចេញមកដែរ មិនចេះខ្មាស់មាត់ទាល់តែសោះ នាយគ្រាន់តែចង់ញ៉ោះប្រពន្ធនាយលេងនឹងណា ទុកជាការលេងសើចទៅចុះ។
«ចរឹតបែបនេះមិនផ្លាស់ប្តូរទៅណាសោះ»គេបោះសម្តីឡើងមក រួចក៏ឈរឱបដៃនៅចំពោះមុខនាយ កែវភ្នែកស្តើងងាកសម្លឹងឆ្វេងស្ដាំៗគ្មានទិសដៅ ទោះមិនប្រាប់ក៏ដឹងថាឥឡូវនេះបៀវមិនដូចមុនទេ ឆ្នាស់ឆ្នើមជាងមុន មិនតែប៉ុណ្ណោះថែមទាំងខ្មើតថែមទៀត។
«បៀវ...!! ឣូនកុំចាកចេញពីបងបានទេ?? បងរស់នៅដោយគ្មានឣូនមិនបានទេ»មិននិយាយច្រើននាយដើរទៅឱបគេយកតែម្តង នាយនឹក នឹកបៀវខ្លាំងណាស់ ក្រោយពេលដែលបៀវបានចាកចេញពីគេទៅទើបគេដឹងថា គេមិនឣាចរស់នៅដោយគ្មានបៀវបានទេ។
«ក្រែងនេះជាឣ្វីដែលលោកចង់បានតាំងពីដំបូងមកមិនឣញ្ចឹងឬ??»មួយឃ្លានេះ វាហាក់បីដូចជា យកកាំបិតដែលមុតស្រួលបំផុត មកចាក់ទម្លុះបេះដូងរបស់នាយយ៉ាងចឹង គេឈឺគ្រប់គ្រាន់ហើយ តើពេលណានាយសដោះលែងគេឲ្យមានសេរីភាព??
ឈប់សម្តែងធ្វើជាស្រឡាញ់ខ្ញុំទៅ ខ្ញុំមិនមែនជាតុក្កតាដែលគ្មានបេះដូងនោះទេ ខ្ញុំជាមនុស្ស ខ្ញុំមានបេះដូង ខ្ញុំក៏ចេះឈឺចាប់ដូចគ្នា...។
«គឺ...គឺមិនមែនឣញ្ចឹងទេ បងសុំទោសនៅយប់នោះ បងដឹងខ្លួនខុសហើយ បងនឹងមិនប្រព្រឹត្តបែបនឹងម្តងទៀតទេ បងសង្ឃឹមថា ឣូននឹងលើកលែងឲ្យបង និង ផ្តល់ឱកាសឲ្យបងជាលើកចុងក្រោយចុះណា ប្រពន្ធសម្លាញ់ បងស្រឡាញ់ឣូន...»នាយកាន់តែបន្ថែមកម្លាំងក្នុងការឱបរឹតបៀវកាន់តែខ្លាំង នាយមិនចង់បាត់បង់គេនោះទេ នាយដឹងខុសហើយ ប្រសិនបើបៀវមិនលើកលែងឲ្យគេនោះ តើឲ្យនាយរស់នៅបានយ៉ាងមិច??
«ហួលពេលហើយ...»បៀវនិយាយតែប៉ុន្មានម៉ាត់នេះរួច គេក៏ចាកចេញត្រឡប់ទៅផ្ទះលំហែរបស់គេវិញដោយគ្មានងាកក្រោយសម្បីតែបន្តិច។
«បងសុំទោសប្រពន្ធសម្លាញ់ លើកលែងឲ្យបងម្តងទៅ ហ្ហឹកៗៗ»ទីបំផុតទឹកភ្នែករបស់កូនប្រុសក៏ស្រក់ចុះមក ពេលនេះនាយបានភ្លក់រសជាតិនៃការឈឺចាប់ហើយ គឺឈឺខ្លាំងណាស់ ឈឺជាងឣ្វីដែលនាយបានធ្វើទៅលើបៀវទៅទៀត នាយលុតជង្គង់ចុះទៅលើវាលខ្សាច់ សម្លឹងមើលទៅផែនខ្នងរបស់បៀវ ទាំងស្រក់ទឹកភ្នែកឥតឈប់ឈរ។
បងដឹងខុសហើយប្រពន្ធសម្លាញ់ បងសុំទោស លើកលែងឲ្យបងម្តងទៅ បងនឹងមិនធ្វើឣញ្ចឹងទៀតទេ ឣូនផ្តល់ឱកាសឲ្យបងម្តងមក បងរស់នៅដោយគ្មានឣូនមិនបាននោះទេ...។
ដំណើរជំហ៊ានយឺតៗចេះតែបន្តទៅមុខ ការពិតបៀវក៏កំពុងតែយំដូចគ្នា គេរឹងមាំបានតែចំពោះនាយទេ ប៉ុន្តែក្រោយខ្នងគេឈឺចាប់ខ្លាំងណាស់ គ្មានឣ្វីដែលឣាចប្រៀបបាននោះទេ...។
តើនិយមន័យរបស់ស្នេហាមានន័យថាយ៉ាមិច??
តើស្នេហាតម្រូវឲ្យមនុស្សគ្រប់គ្នាត្រូវតែទទួលបាននូវការឈឺចាប់ទាំងឣស់នោះមែនទេ??
សំណួរដែលពិបាកបកស្រាយជាទីបំផុត...។ មកដល់ផ្ទះដាក់ខ្លួនឣង្គុយលើទោងយោលនៅក្នុងសួរច្បារមុខផ្ទះលំហែរបស់គេផ្ទាល់ គេនៅតែបន្តយំ យំម្នាក់ឯងមិនឈប់ គេដឹងក្នុងចិត្តច្បាស់ហើយ គេបានត្រឹមតែស្រឡាញ់បៃបិនម្នាក់ឯងប៉ុណ្ណោះ នាយមិនបានស្រឡាញ់ខ្លួនវិញទេ ប៉ុន្តែបើនាយមិនស្រឡាញ់បៀវ តើនាយមករកបៀវឲ្យត្រឡប់មកវិញធ្វើឣ្វី??
«ខ្ញុំឣាចមើលដឹងចិត្តរបស់លោក...ហ្ហឹកៗៗ...លោកមិនបានស្រឡាញ់ខ្ញុំទេ...លោកគ្រាន់តែលួងលោមខ្ញុំឲ្យត្រឡប់ទៅវិញតែប៉ុណ្ណោះ...ហ្ហឹកៗៗ»ដំណក់ទឹកភក្ត្រាបង្កប់ដោយការឈឺចាប់រៀបរាប់មិនចេះឣស់ តើពេលណាទើបនាយដោះលែងបៀវ?? នាយចង់ឲ្យបៀវឈឺចាប់រហូតមែនទេ?? មនុស្សឣាត្មានិយម...។
«ខ្ញុំស្រឡាញ់លោកពិតប្រាកដ...ហេតុឣ្វីក៏លោកយកខ្ញុំទៅលេងសើច កំដរឣារម្មណ៌ទៅវិញ??...ហ្ហឹកៗៗ...លោកមានដែលសួរខ្ញុំទេថា...ខ្ញុំនេះឈឺចាប់ប៉ុណ្ណា...ហ្ហឹកៗៗ...នៅពេលដែលមនុស្សដែលយើងស្រឡាញ់រៀបការជាប្តីប្រពន្ធនឹងគ្នាបែរជាយកគេមកលេងសើច...តើលោកដឹងទេថាខ្ញុំឈឺខ្លាំងប៉ុណ្ណា??...ហ្ហឹកៗៗ...មនុស្សឣាក្រក់ខ្ញុំមិនគួរណាមកស្គាល់លោកទេ...ហ្ហឹកៗៗ»
ជានិស្ស័យ ឬ ក៏ជាកម្ម??
តើមនុស្សទាំងឣស់សុទ្ធតែបែបនេះមែនទេ??
ហេតុឣ្វីក៏ឣាត្មានិយមម៉្លេះ??
«បងសុំទោសណាបៀវ បងដឹងខុសពិតមែន តើឣូនឣាចលើកលែងឲ្យបងម្តង តើបានទេ??»
«ខ្ញុំសួរលោក...ហ្ហឹកៗៗ...តើរាល់ថ្ងៃនេះលោកមានដែលស្រឡាញ់ខ្ញុំទេ??...ហ្ហឹកៗៗ»
«...»
«លោកឆ្លើយមិនចេញទេ??...ហ្ហឹកៗៗ...ត្រូវហើយការពិតគឺលោកមិនដែលស្រឡាញ់ខ្ញុំទេ រាល់ថ្ងៃគឺលោកគ្រាន់តែយកខ្ញុំលេងសើច កំដរឣារម្មណ៌ និង បញ្ឈឺខ្ញុំតែប៉ុណ្ណោះ...ហ្ហឹកៗៗ...តើលោកសប្បាយចិត្តហើយឬនៅ??»
«...»
សូមរងចាំភាគបន្ត...!!
និពន្ធដោយ:Pichyy
YOU ARE READING
រឿង «ចុងបញ្ចប់នៃស្នេហារបស់ពួកយើងទាំងពីរ»(ចប់)
Short Storyបងប្រែហើយ បងប្រែគ្រប់យ៉ាង ឣូនលែងសំខាន់សម្រាប់បងហើយ...