ភាគ១១

38 3 0
                                    

"នាងមិនមែនជូអុីនទេ... នាងគឺ Moonie នារីដែលឯងបានជួបនៅក្រៅប្រទេសនោះ" ណាមជុនក៏នាំនាងក្រមុំចូលមកខាងក្នុង

"តួនាទីនាងត្រូមើលថែគេ... ដូច្នេះនាងនៅមើលថែគេទៅ... " ជេហូបនិយាយចប់អ្នកកម្លោះទាំង៣ក៏បានចេញទៅទុកឲ្យនាងក្រមុំនិងអ្នកកម្លោះនៅជាមួយគ្នាក្នុងបន្ទប់តែ២នាក់... បន្តិចក្រោយសម្លេងយ៉ាងស្រទន់របស់ Moonie ក៏បានបន្លឺឡើងមកកាត់កែវភ្នែកដែលមិនព្រមដាក់ចុះរបស់ថេមកកាន់ខ្លួន

"លោក... លោកមានបញ្ហាអីទើបត្រូវចូលមន្ទីរពេទ្យបែបនេះ??? ហើយហេតុអីក៏លោកអង្គុយសម្លឹងមុខខ្ញុំបែបនេះ??? មើលទៅដូចជានឹកខ្ញុំណាស់អញ្ចឹង!!!"

"មែនហើយ... ខ្ញុំនឹកនាងណាស់... នឹកណាស់... នឹករហូតសឹងតែមិននឹកស្មានថាខ្ញុំអាចជួបអ្នកនាងម្ដងទៀត..."

"មែនហើយយើងខានជួបគ្នាយូរហើយ... ហើយហេតុអីដៃរបស់លោកមានរបួសបែបនេះ??? តើវាត្រូវខ្លាំងទេ??? មើលទៅនៅមានឈាមចេញមកក្រៅទៀត??? លោកមុតនឹងអីដែរ??? មិចបានជារងរបួសបែបនេះ????" Moonie

"គ្មានអីទេ??? ហើយហេតុអីអ្នកនាងមកកូរ៉េបាន???" ថេយ៉ុង

"ខ្ញុំមកដើម្បីធ្វើការ... តែលោកដឹងទេថាតាមពិតឈ្មោះរបស់ខ្ញុំត្រូវមកកូរ៉េនៅ៣ខែក្រោយទេតែមិនដឹងជាសំណាងអ្វីស្រាប់តែថៅកែរបស់ខ្ញុំចុចឈ្មោះខ្ញុំមកប្រញាប់ៗបែបនេះ..."

"តាមពិតអញ្ចឹងទេ???" ថេយ៉ុង

"លោកដឹងរឿងអីមែនទេ??? ហើយមិចបានលោកចៅហ្វាយធំឲ្យខ្ញុំមើលថែលោកបែបនេះ??? លោកជាអ្នកប្រុសក្នុងគ្រួសារនេះមែនទេ???"

បន្ទាប់ពី Moonie និយាយចប់អ្វីដែលនាងទទួលបានគឺទឹកមុខក្រៀមស្ងួតដែលអ្នកកម្លោះថេបានសម្លឹងមកនាងទាំងមិនបានព្រិចភ្នែកអ្វីបន្តិចសោះ...

----------------------
#វីឡាធំ

"ពួកនាងឆាប់ឡើងទៅសម្អាតបន្ទប់របស់អ្នកប្រុសទី៦ទៅ... ថ្ងៃនេះអ្នកប្រុសត្រលប់មកវិញហើយ... " មេកា

"មាត់លឺៗម្លឹងៗមេកាខ្លាចគេមិនដឹងថាគីមថេយ៉ុងត្រលប់មកវិញមែនទេ???" ជីមីន

"មិនមែនទេអ្នកប្រុស... អ្នកប្រុសទី៦ទៅសម្រាកនៅមន្ទីរពេទ្យជាងកន្លះខែហើយដូច្នេះក្នុងបន្ទប់របស់គាត់អាចមានធូលីដីខ្លះហើយ... ម្យ៉ាងខ្ញុំខ្លាចអ្នកប្រុសគាត់កំពុងមានសុខភាពខ្សោយផងហើយមកប៉ះធូលីទាំងនោះទៀតធ្វើឲ្យគាត់ឈឺទៀត" មេកា

Aster LoverWhere stories live. Discover now