ព្រឹកថ្ងៃថ្មីក៏បានមកដល់យ៉ាងឆាប់រហ័ស ទាំងដែលអាកាសធាតុព្រឹកនេះពិតជាមិនអំណោយផលដោយសារតែមានតំណក់ទឹកភ្លៀងជាច្រើនបានស្រក់ចុះមកធ្វើឲ្យអ្នករាល់គ្នាមិនអាចចេញទៅណាបានទាំងអស់... បន្ទាប់ពីក្រោកពីដំណេកអ្នកកម្លោះជីមីនបានអង្គុយធ្វើការងារបស់ខ្លួនតាមប្រព័ន្ធ online ឯអ្នកកម្លោះគីមវិញបានត្រឹមតែអង្គុយកាន់ទូរស័ព្ទមើលពីអាកាសទាំងទឹកមុខអន្ទះសាជាខ្លាំង... មិនយូរប៉ុន្មាន សម្លេងទូរស័ព្ទក៏បានបន្លឺឡើងមកដែលធ្វើឲ្យម្ចាស់ទូរស័ព្ទនេះស្រាប់តែប្ដូរទឹកមុខភ្លាមៗ...
"បងប្រុស... យ៉ាងណាហើយព្រឹកដំបូងនៃប្រទេសនោះ??? ល្អទេ??? ហើយមានបានចេញទៅរកនាងទេ???" សម្លេងប្អូនពៅបានបន្លឺឡើងភ្លាមៗបន្ទាប់ពីទូរស័ព្ទបានលើក
"អ្នកប្រុសនេះជាអាហារពេលព្រឹករបស់លោក" អង្គរក្ស
"បងមិនទាន់ញុាំអាហារទេ??? នេះម៉ោងជិត១០ព្រឹកហើយ" ជុងគុកនៅតែបន្តនិយាយ
"យើងមិនមែននៅកូរ៉េទេ... ហើយនៅទីនេះម៉ោងទើបតែជិត៨ព្រឹកទេ... ហើយនេះជាអាកាសធាតុព្រឹកនេះ... " ថេយ៉ុង
"ចុះឯណាបងជីមីន??? ខ្ញុំទៅក្រុមហ៊ុនរបស់គាត់ព្រឹកមិញឃើញគាត់កំពុងប្រជុំតាម online... អឹមព្រឹកមិញម៉ោងប្រហែល៨ នៅទីនេះអញ្ចឹងគាត់ត្រូវងើបតាំងពីម៉ោង៦ព្រឹក!!!!" ជុងគុក
"មានដឹងថាហេតុអីគេមកតាមយើងទេ??យើងដឹងថាមិនមែនដោយសារលុយ ១០០០,០០០,០០០លាននៅទេមែនទេ?" ថេយ៉ុងញុាំបណ្ដើរសួរទៅប្អូនពៅបណ្ដើរ
"មែនហើយ... មិនមែនដោយសាររឿងលុយនោះទេ" ជុងគុកលើកកែវកាហ្វេផឹកបណ្ដើរបែរកៅអីរបស់ខ្លួនដាក់កាំមេរ៉ាបណ្ដើរដែលធ្វើឲ្យអ្នកកំពុងឆ្ងល់នេះរឹតតែចង់ដឹងលើសដើម...
"ន៎ែ!!! ឆាប់និយាយមក... យើងមិនចេះលួងលោមច្រើនទេ!!!!"
"ហុឹម... បងទី២ ជួយឆ្លើយបន្តិចទៅ..." ជុងគុកបែរកាំមេរ៉ាទៅកាន់បងទី២របស់ខ្លួន
"បងទី២... បងនៅទីនេះដែរ??? បើបងដឹងប្រាប់បន្តិចមក... ខ្ញុំសួរផាកជីមីនគេមិនឆ្លើយជាមួយខ្ញុំទេ" ថេយ៉ុង
"យើងដឹងស្ដួចស្ដើងទេ..." យ៉ុងគី
"បងដឹងប៉ុណ្ណាប្រាប់ប៉ុណ្ណឹងមក" ថេយ៉ុង
YOU ARE READING
Aster Lover
Storie d'amoreអូនតែងតែនៅក្បែរបង, តែងតែការពារបង និងជាអ្នកផ្ដល់កម្លាំងចិត្តឲ្យបងប្រៀបដូចជាចំណែកមួយនៃជីវិតបងដូច្នេះបងនិងសុំជាអ្នកការពារអូនវិញម្ដង... កុំទៅណាចោលបង...