ភាគ១២

31 2 0
                                    

បន្ទាប់ពីសម្លេងហៅតាមប្រដាប់បញ្ជារួចមេកាក៏ប្រាប់ឲ្យ Moonie ទៅជួបអ្នកប្រុសធំរបស់ខ្លួនតាមការបញ្ជា...

"លោកស្រីមេកា, តើខ្ញុំអាចទៅជួបអ្នកប្រុសធំនៅឯណាទៅ???" Moonie

"អ្នកប្រុសធំឲ្យអ្នកនាងទៅជួបនៅ Private meeting room, អឹមបន្ទប់នោះនៅជាន់ខាងក្រោម... អ្នកនាងចុះទៅក្រោមហើយបត់ទៅខាងឆ្វេងដៃទៅត្រង់និងឃើញបន្ទប់មួយហើយ... នោះគឺបន្ទប់ private... មិនអីទេចាំឲ្យជូនអ្នកនាងទៅៗចុះ..."

"ចាសអរគុណលោកស្រីមេកា..." Moonie និយាយចប់មេកាក៏បានដើរនាំមុខនាងក្រមុំទៅកាន់បន្ទប់មួយនោះ...

"មកដល់ហើយអ្នកនាង... សូមអញ្ជើញចូល..." មេកា

"ចាសអរគុណមេកាដែលបានជូនខ្ញុំមកទីនេះ" Moonie

"មិនអីទេអ្នកនាង... អ្នកនាងឆាប់ចូលទៅក្នុងទៅ, អ្នកប្រុសធំប្រហែលរងចាំអ្នកនាងហើយ..." មេកានិយាយចប់ក៏បានដើរចេញទៅ, ឯ Moonie ក៏បានគោះទ្វាបន្ទប់រួចក៏បើកទ្វាចូលទៅខាងក្នុង...

"ឆាប់អង្គុយចុះទៅ..." ជីន

"ចាសអ្នកប្រុស" Moonie

"មានដឹងថាខ្ញុំហៅនាងមកព្រោះរឿងអីទេ???" ជីន

"ខ្ញុំមិនដឹងទេអ្នកប្រុស..."

"ខ្ញុំដឹងថានាងឆ្ងល់រឿងថេយ៉ុងហើយ... ហើយនាងក៏ប្រហែលជាបានសួរនាំរឿងគេក្លាយជាបែបនេះពីមេកាដែរប៉ុន្តែគាត់មិននិយាយអីច្រើនទេមែនទេ???" ជីន

"មិចក៏អ្នកប្រុសដឹង!!!" Moonie

"កុំថាតែនាង... ខ្ញុំក៏អាចឆ្ងល់បែបនេះដែរ..."  ជីន

"អញ្ចឹង... តើអ្នកប្រុស..." Moonie

"ខ្ញុំនឹងប្រាប់នាង... " ជីននិយាយចប់ក៏ដើរមកអង្គុយទល់មុខនាងក្រមុំដែលកំពុងឆ្ងល់ម្នាក់ឯងរួចក៏បន្ត

"រឿងនេះគួរតែនិយាយពីដើមទងនៃការស្គាល់គ្នារបស់គេទៅចុះ... ហុឹម... ថេតាំងពីគេកើតមកគេរស់នៅតែជាមួយម៉ាក់របស់គេនោះទេ... កាលនោះគេបានស្គាល់គ្នាជាមួយក្មេងស្រីម្នាក់ដែលជាអ្នកជាកូនអ្នកមានម្នាក់ប៉ុន្តែនាងពិតជារួសរាយណាស់... រហូតមកមកដល់គេអាយុ១៥ឆ្នាំនៅថ្ងៃមួយនោះមានក្មេងៗនៅសាលារបស់ថេ bully គេរឿងគេគ្មានប៉ាហៅរួចធ្វើបាបគេជាខ្លាំងរហូតមានការឈ្លោះប្រកែកគ្នាវាយគ្នាបែកមុខបែកមាត់ដល់ថ្នាក់អាណាព្យាបាលខាងក្មេងៗទាំងនោះមកប្ដឹងថេថាគេជាអ្នករករឿងវាយដំមុនប៉ុន្តែជូអុីនមិនខ្លាចថាគេមករករឿងខ្លួនទេបែរជាចេញមុខមកការពារថេរួមទាំងមានវីដេអូភស្តុតាងឲ្យនាយកនិងអាណាព្យាបាលទាំងនោះមើលទៀតផង... កាលនោះប្រហែលជា១ឆ្នាំក្រោយមកគ្រួសាររបស់ជូអុីនត្រូវក្ស័យធនប៉ារបស់នាងបានសម្លាប់ខ្លួនឯម៉ាក់របស់នាងក៏គាំងបេះដូងស្លាប់អស់ផ្ទះឡានត្រូវបានគេរឹបអូសយកទាំងឯបងប្អូនសាច់ញាតិក៏គ្មានដូច្នេះហើយចុងក្រោយថេក៏បានហៅនាងមកនៅជាមួយដោយកាលនោះថេនៅជាមួយម៉ាក់របស់គេក្នុងផ្ទះដ៏តូចមួយប៉ុណ្ណោះតែម៉ាក់របស់ថេចិត្តល្អណាស់គាត់ទុកជូអុីនដូចជាកូនស្រីម្នាក់ទៀតអញ្ចឹង... អ្នកនាងដឹងទេសូម្បីថ្លៃសាលា, អាហារញុាំ, ខោអាវស្លៀកពាក់ក៏ម៉ាក់របស់ថេចេញឲ្យជូអុីនដែរ... កន្លងផុតទៅមិនបានប៉ុន្មានអ្នកទាំង២ក៏ត្រូវប្រលងបញ្ចប់ថ្នាក់ទី១២ចូលមហាវិទ្យាល័យម៉ាក់របស់ថេមានជម្ងឺមហារីកក្រពះដូច្នេះគាត់ក៏សម្រេចចិត្តយកថេមកឲ្យលោកតា... "

"ហេតុអីក៏ត្រូវយកមកនៅជាមួយលោកតាទៅវិញ???" Moonie

"ដោយសារប៉ានិងលោកពូរបស់ពួកយើងបានជួបគ្រោះថ្នាក់ចរាចរណ៍បាត់បង់ជីវិតទាំងអស់ទើបទំនួលខុសត្រូវទាំងអស់ឋិតនៅលើលោកតាជាអ្នកគ្រប់គ្រង... " ជីន

"ចុះក្រោយមកទៀត???" Moonie

"ក្រោយមកទៀតថ្ងៃដែលថេទទួលដំណឹងថាគេបានជាប់អាចចូលរៀននៅសកលវិទ្យាល័យដ៏ល្បីប្រចាំប្រទេសរួចមកម៉ាក់របស់គេក៏បានស្លាប់ដោយសារជម្ងឺ... កាលនោះគេខូចចិត្តខ្លាំងណាស់... បន្ទាប់ពីនោះគេក៏បានរើចូលមករស់នៅក្នុងផ្ទះនេះជាមួយជូអុីននិងជាមួយពួកយើងដូចគ្នា... អ្នកនាងដឹងទេថាថេជាសិស្សពូកែលំដាប់ប្រទេសម្នាក់... ដូច្នេះគេអាចទទួលបានអាហារូបករណ៍ទៅរៀននៅក្រៅប្រទេសដោយមិនចាំបាច់ត្រូវការជំនួយពីលោកតាសូម្បីមួយកាក់មួយសេន... រួចបន្ទាប់ពីគេត្រលប់មកវិញគេត្រូវចូលមកធ្វើការជានាយកប្រតិបត្តិនៅក្នុងក្រុមហ៊ុនតែគេមិនដែលភ្លេចជូអុីនទេ... រីឯជូអុីនវិញក្រោយពីនាងបានបញ្ចប់ថ្នាក់មហាវិទ្យានៅក្នុងស្រុកជូអុីនក៏បានធ្វើការនៅក្រុមហ៊ុន fashion ដ៏ល្បីមួយកន្លែងដែលកាលនោះនាងជាប្រធានផ្នែក fashion...  សម្លៀកបំពាក់ដែលនាងរចនាឡើងគឺសម្រាប់តែបុគ្គលល្បីៗប្រចាំប្រទេសតែប៉ុណ្ណោះ... ហើយនាងក៏ចូលចិត្តដើរកម្សាន្តដើម្បីរកគំនិតថ្មីៗក្នុងការ design សម្លៀកបំពាក់របស់នាងផងដែរ..." ជីននិយាយបណ្ដើរញញឹមបណ្ដើរ...

"ចុះក្រោយមកហេតុអីបានជានាង..."

"ហេតុអីបានជានាងស្លាប់មែនទេ???" ជីនដកដង្ហើមធំបន្តិចរួចក៏បន្លឺឡើងមក

"ដោយសារតែការចូលចិត្តដើរកម្សាន្តរបស់នាងនោះហើយទើបធ្វើឲ្យនាងជួបគ្រោះថ្នាក់បែបនេះ... កាលនោះនាងបានទៅប្រទេសមួយរួចក៏បាត់ខ្លួនបន្ទាប់ពីនាងបានទៅដល់ប្រហែល២ថ្ងៃ... កាលនោះពួកយើងព្យាយាមឲ្យគេរកនាងណាស់ទាំងជួលពួកឯកជននិងមានប៉ូលីសក្នុងប្រទេសនោះជួយតាមរកប៉ុន្តែសូម្បីដំណឹងបន្តិចក៏គ្មាន... ដោយសារការបាត់ខ្លួនរបស់នាងថេបានទៅតាមរកនាងអស់រយៈពេលជាង៣ឆ្នាំរហូតថ្ងៃមួយគេក៏ទៅប្រទេសកម្ពុជាជួបនាងដោយចៃដន្យនោះ... "

"លោកប្រុស... អញ្ចឹងខ្ញុំពិតជាមានមុខមាត់ដូចអ្នកនាងជូអុីនណាស់មែនទេ???" Moonie

"មែនហើយ... សូម្បីស្នាមនៅលើដៃរបស់អ្នកនាងក៏ដូចគ្នាដែរ... បើសិនជាពួកយើងរកមិនឃើញឆ្អឹងរបស់ជូអុីនទេប្រហែលពួកយើងគិតថាអ្នកនាងគឺជូអុីនហើយ... " ជីននិយាយចប់បន្តិចសម្លេងគោះទ្វាក៏បានបន្លឺឡើងមក...

°°°°°°°សូមរង់ចាំភាគបន្ទាប់°°°°°°°°

Aster LoverWhere stories live. Discover now