ភាគ២០

31 1 0
                                    

"ពួកគេជាដៃគូប្រគួតប្រជែងរបស់យើងមែនទេ???" ថេ

"ហុឹម..." ជីន

"ខ្ញុំដឹងហើយ... ពួកគេចង់ឲ្យខ្ញុំបរាជ័យ!!! បាន... ខ្ញុំនឹងឲ្យពួកគេបាត់មុខចេញពីវិស័យឧស្សាហកម្មមួយនេះ..." ថេនិយាយចប់ក៏ត្រលប់ទៅវីឡាធំដើម្បីរៀបចំខ្លួនទៅក្រុមហ៊ុន...

-----------------

    ----ក្រុមហ៊ុន----

"អ្នកប្រុស..." ថាន់

"មានការអី???" ថេ

"អ្នកប្រុសទី២ ទី៣ ទី៥និងទី៧កំពុងរង់ចាំអ្នកប្រុសនៅខាងក្នុង" ថាន់

"ហុឹម... ឯងទៅធ្វើការងារឯងទៅថាន់" ថេ

"Welcome back bro" ជេហូប

"បងមើលទៅហត់ហើយប៉ុន្មានថ្ងៃនេះ..." ថេ

"មិនហត់ទេព្រោះថេរបស់ពួកយើងបានត្រលប់មកវិញហើយ" ជេហូប

"កៅអីរបស់ឯងមិនស្រួលអង្គុយទេដូច្នេះយើងមិនចង់អង្គុយកៅអីឯងទេ" ជីមីន

"មែនហើយ..." ជេហូប

"Project ដែលយើងត្រូវដាក់ដេញថ្លៃនោះសម្រេចដល់ណាហើយ????" ថេ

"បានត្រឹមយើងពិភាក្សាថ្ងៃមុននោះ" យ៉ុងគី

"អញ្ចឹងបាន៤០%ហើយ... ថ្ងៃណាដល់ថ្ងៃធ្វើបទបង្ហាញ???? " ថេ

"នៅសល់ ....." ជុងគុក

"សល់១០ថ្ងៃទៀតយើងត្រូវធ្វើបទបង្ហាញតែយើងត្រូវហោះទៅធ្វើបទបង្ហាញនៅសណ្ឋាគារហាន់ស៊ូ-ប៊ូសាន..." យ៉ុងគី

"អញ្ចឹងថានៅសល់៩ថ្ងៃទៀត..." ថេ

"យើងធ្វើទាន់ដែរទេ???" ជីមីន

"យើងត្រូវរៀបគម្រោងឲ្យគេទៀតណា???"

"គម្រោងនោះបើរៀបមិនដេកប្រហែលទាន់តែអ្នកណាធ្វើការមិនដេកនោះ???" ជុងគុក

"មិនអីទេ... ថ្ងៃស្អែកខ្ញុំនិងចែកការងារឲ្យអ្នករាល់គ្នាតាមផ្នែកទៅចុះ... ហើយគម្រោងនោះត្រូវតែបានមកយើងទើបក្រុមហ៊ុននោះមិនអាចឈរជើងបានលើវិស័យនេះ... ខ្ញុំនឹងធ្វើឲ្យពួកគេដួលហើយជាប់បំណុលងើបមិនរួច... " ថេ

Aster LoverWhere stories live. Discover now