ភាគ៥

66 2 0
                                    

"ហ៎ាស... ឯងមានរឿងអី???" ថេយ៉ុង

"គេនោះរអ៊ូដាក់ខ្ញុំមួយសន្ទុះហើយ... បងមើលទៅនៀក... បងមើលរូបរាងគេឈរសម្លក់ខ្ញុំន៎ក..." ថេយ៉ុង

"ឯងធ្វើអីខុសទើបគេរអ៊ូដាក់ឯង!!!!" ជីន

"ខ្ញុំមិនបានធ្វើអីដាក់គេទេតែ... តែ..." ថេយ៉ុង

"តែខ្ញុំបានទៅចាប់ដៃនារីម្នាក់មានមុខស្រដៀងជូអុីនដែលធ្វើឲ្យនាងមានអារម្មណ៍ភ័យមិនស្ទើរដែរ..." ជីមីនស្រែកមកពីខាងក្រោយរួចក៏បន្តដើរមកអង្គុយលើសាឡុងទាំងកែវភ្នែកចង់សុីសាច់ថេយ៉ុង

"ទង្វើនេះដូចជ្រុលពេកហើយ..." ណាមជុន

"បងប្រុស... ខ្ញុំមានអារម្មណ៍មិនមានសុវត្ថិភាពយ៉ាងមិចមិនដឹងទេបងប្រុស... បងមើលគេទៅ... " ថេយ៉ុង

"អង្គរក្សមាន២នាក់ហើយឯងនៅមិនមានសុវត្ថិភាពទៀត???" ជីន

"បងធំ... បងគួរតែឲ្យអង្គរក្សទៅការពារគេ៥-៦នាក់ទៀតទៅ..." យ៉ុងគី

"បងគិតថាសមត្ថភាគគេខ្សោយជាងអង្គរក្សមែនទេបង???" ថេយ៉ុង

"មកសេអ៊ូលវិញមក" ជីន

"មិនទៅទេ... ខ្ញុំមិនទាន់បញ្ជាក់ថានាងគឺជូអុីនមែនឬមិនមែនផង" ថេយ៉ុង

"បើឯងហ៊ានធ្វើទង្វើបែបនេះម្ដងទៀតយើងណឹងចាប់ឯងចូលយន្តហោះៗទៅកូរ៉េវិញហើយ!!!!" ជីមីននិយាយចប់ក៏ដើរចូលបន្ទប់វិញទាំងមុខក្រហម

"បងឲ្យជីមីនទៅជាមួយគេពិតជាមិនខុសមែន..." ជេហូប

"គេប្រៀបដូចជាប៉ារបស់ខ្ញុំអញ្ចឹងបងដឹងទេ???? មិនមែនស្រួលទេ... គេរអ៊ូមិនចេះឈប់សោះ...." ថេយ៉ុង

"ឯងនៅថាឲ្យយើងទៀត!!!!" ជីមីនដើរចេញមកវិញ

"ទេៗ យើងគ្មានបាននិយាយអីទេ... ឈប់ហើយៗ" ថេយ៉ុង

"យើងឃ្លានហើយ... យើងចង់ញុាំអី!!!" ជីមីន

"ចាំបន្តិចយើងមើលម្ហូបសិនថាមានអីខ្លះ..." អំឡុងពេលអ្នកកម្លោះគីមលូកហោប៉ៅយកទូរស័ព្ទស្រាប់តែអ្នកកម្លោះប្ដូរទឹកមុខភ្លាមៗរួចក៏ដោះអាវក្រៅនោះចេញដើម្បីជជុះរកអ្វីម្យ៉ាង...

"ឯងកើតអីគីមថេយ៉ុង" ជីមីន

"នេះឯងដូចរកអី" ជេហូប

Aster LoverWhere stories live. Discover now