ភាគ១៧

37 3 0
                                    

"មិចបានជាលោកដេញពួកគាត់ចេញបែបនេះ???" Moonie

"គ្មានអីទេ... ខ្ញុំគ្រាន់តែចង់ផ្តោតអារម្មណ៍ធ្វើការងារប៉ុណ្ណោះហើយម្យ៉ាងពួកគេក៏មានការងារត្រូវធ្វើដែរ" ថេ

"អរ... និយាយអញ្ចឹងការងាររបស់ខ្ញុំត្រូវធ្វើអីដែរ???" Moonie

"មិនទាន់មានទេ... " ថេ

"អញ្ចឹងខ្ញុំសុំចេញទៅក្រៅមួយភ្លេត" Moonie

"អញ្ចេះទៅ... ចាំខ្ញុំឲ្យជំនិតរបស់ខ្ញុំនាំនាងដើរមើលក្រុមហ៊ុនទៅចុះ..." ដេនិយាយចប់ក៏ទាញទូរស័ព្ទលើតុ call ហៅជំនិតរបស់ខ្លួនមកខាងក្នុង...

"អ្នកប្រុស" ថាន់

"នាំ Moonie ដើរមើលក្រុមហ៊ុនបន្តិចទៅ" ថេ

"បាទអ្នកប្រុស... អ្នកប្រុសមានត្រូវការកាហ្វេទេ???" ថាន់

"មិនអីទេ... អ្នកទាំង២ឆាប់ទៅៗ" ដេ

"បាទអ្នកប្រុស" ថាន់

"អញ្ចឹងខ្ញុំចេញទៅក្រៅសិនហើយ" Moonie ញញឹមបន្តិចរួចក៏ដើរចេញទៅក្រៅតាមថាន់បាត់ទៅ...

--------------------------

#Rest_room

"Rest room for staff???" Moonie

"អ្នកនាងមានបញ្ហាអីមែនទេ???" ថាន់

"ក្រុមហ៊ុននេះឡូយម្លេះមានបន្ទប់សម្រាកសម្រាប់បុគ្គលិកទៀត!!!" Moonie

"ត្រូវហើយ... ក្រុមហ៊ុនទាំងអស់គ្មានទេបន្ទប់សម្រាកបែបនេះ... មិនមែនថាមិនមានសុទ្ធទេតែកម្រមានណាស់ព្រោះធ្វើបន្ទប់បែបនេះវាសុីស្ពេសអាគារហើយត្រូវចំណាយថ្លៃរបស់របរប្រើប្រាស់ទៀត" ថាន់

"មែនហើយ... តែហេតុអីបានជាអ្នកប្រុសធំសង់វាឡើង???" Moonie

"វាជាសំណូមពររបស់អ្នកនាងជូអុីន... កាលនោះគាត់ទៅហ្វឹកហាត់នៅក្រុមហ៊ុនមួយរួចមានអ្នករួមការងាររបស់គាត់លើកគំនិតបែបនេះឡើងមកទើបអ្នកនាងស្នើឲ្យអ្នកប្រុសសង់បន្ទប់បែបនេះឡើងមក..." ថាន់

"អរ... អ្នកប្រុសប្រហែលស្រលាញ់អ្នកនាងជូអុីនខ្លាំងហើយមើលទៅ!!!" Moonie

"ត្រូវហើយ... អាចថាអ្នកនាងជូអុីនជាមិត្ត, ជាបងប្អូន, ជាស្នេហ៍គ្រាដំបូងក៏ថាបានព្រោះអ្នកទាំង២ស្គាល់គ្នាតាំងពីតូច... " ថាន់

"Ohhh, មិននឹកស្មានទេ... មែនហើយនោះជាបន្ទប់របស់អ្នកណាដែរ??? មើលទៅស្អាតណាស់" Moonie

"វាជាបន្ទប់សម្រាករបស់អ្នកនាងជូអុីន... ថ្វីត្បិតតែអ្នកនាងគាត់មិនធ្វើការនៅទីនេះមែនតែគាត់តែងតែមកក្រុមហ៊ុនដើម្បីធ្វើអាហារឬញុាំអាហារជាមួយអ្នកប្រុសទាំង៧ញឹកញាប់ណាស់យ៉ាងហោចណាស់មួយសប្ដាហ៍៣ថ្ងៃទៅហើយ... " ថាន់

"អញ្ចឹងខ្ញុំអាចចូលទៅក្នុងបានទេ???" Moonie

"បាន..." ថាន់

   បន្ទាប់ពីទទួលបានការអនុញ្ញាតិពីថាន់រួច Moonie ក៏បានដើរចូលទៅបន្ទប់សម្រាកមួយដែលប្រៀបដូចជា Apartment មួយដ៏ប្រណិតមានរបស់របរជាច្រើនដូចជាចង្ក្រានបាយ, បន្ទប់គេង, បន្ទប់ទឹកផ្ទាល់ខ្លួន, ទូរដាក់សម្លៀកបំពាក់... ដែលបន្ទាប់ពីដើរចូលមកបានបន្តិចថាន់ក៏មានកិច្ចការបន្ទាន់ត្រូវធ្វើទើបប្រញាប់ចេញមកទុកឲ្យនាងក្រមុំដែលមិនស្គាល់ទិសដៅម្នាក់នេះនៅខាងក្នុងម្នាក់ឯង...

----------------

[ ១០:៤៤នាទីព្រឹក]

"មិចបានជាខ្ញុំមានអារម្មណ៍ថាឃ្លានម្ល៉េះ???" ថេដើរបណ្ដើររអ៊ូបណ្ដើរមកកាន់បន្ទប់សម្រាក

"លោកប្រុស... " Moonie បន្លឺសម្លេងឡើងមកបន្ទាប់ពីឃើញអ្នកកម្លោះរាងខ្ពស់ដើរចូលមកខាងក្នុង

"Moonie!!! មិចបានជានាងនៅទីនេះទៀត??? ខ្ញុំស្មានតែថាន់នាំនាងទៅវិញហើយ... ហើយនេះក្លិនអី???" ថេ

"ខ្ញុំមានអារម្មណ៍ចង់ធ្វើម្ហូបខ្លះៗទើបខ្ញុំចង់សាកធ្វើវាទៅ... តែវាមិនទាន់ឆ្អិននៅឡើយទេ... ចាំបន្តិចណា... នេះកាហ្វេរបស់លោកសាកមើលសិនទៅ... កាហ្វេ ២០% និងទឹកដោះគោស្រស់គ្មានជាតិស្ករ... លោកសាកភ្លក់មើលទៅយ៉ាងមិចដែរ??? " Moonie និយាយចប់ថេក៏បានលើកកាហ្វេនោះមកផឹកទាំងមិនខ្វល់ថានាងបានដាក់អីខាងក្នុងនោះឬអត់... បន្ទាប់ពីផឹកបានបន្តិចទឹកមុខភ្ញាកផ្អើលក៏បានបង្ហាញឡើង...

°°°°°°°សូមរង់ចាំភាគបន្ទាប់°°°°°°°°

°°°°°°°សូមរង់ចាំភាគបន្ទាប់°°°°°°°°

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Aster LoverWhere stories live. Discover now