ពួកយើងលែងលះគ្នាទៅ

1.6K 103 21
                                    

ភាគ១

ផ្ដើមរឿង

បង្ហាញអោយឃើញរាងតូចច្រឡឹងម្នាក់ដែលគេមានមុខមាត់គួរអោយស្រឡាញ់មែនទែន គេបានចុះមកពីឡាន Taxi ហើយក៏ប្រញាប់ប្រញាល់ដើរចូលទៅក្នុង Apartment យ៉ាងលឿនមិនដឹងថាប្រញាប់ទៅណានោះទេ

*ក្រាក*
ទ្វារបន្ទប់បានបើកដោយស្នាដៃរាងតូចច្រឡឹងមុននេះ

*ក្ដុក*
បេះដូងរបស់គេធ្លាក់សឹងតែដល់ដី នេះវាស្រស់ៗពេកហើយដែលមកឃើញស្វាមីស្របច្បាប់របស់ខ្លួនឯងកំពុងតែធ្វើរឿងស្មោកគ្រោកជាមួយស្រីផ្សេង ទឹកថ្លាៗបានហូរចេញពីភ្នែកទាំងគូររបស់រាងតូច

"Gem បង អ្ហឹកៗ បងកំពុងធ្វើអី" នាយតូចសួរទៅនាយជាប្ដីទាំងយំ គេដឹងថានាយកំពុងធ្វើអីតែគេក៏នៅតែសួរព្រោះគិតថាខ្លួនស្រមៃ

"ភ្នែកមានមិនមើលទេហេស ថាយើងកំពុងធ្វើអី" នាយក្រាស់ងាកមកសម្លក់នាយតូចដែលឈរនៅមាត់ទ្វារ

"អូនឃើញ អ្ហឹក ហើយឃើញច្បាស់ទៀតផង តែ អ្ហឹក តែអូនគ្រាន់តែចង់សួរព្រោះអូនចង់ដឹងថាអូនមិនមែនស្រមៃ អ្ហឹកៗ អូនមិនដែលគិតថាបងដល់ថ្នាក់នេះនោះទេ អ្ហឹកៗ កន្លងមកបងមានស្រីអូនដឹងតែអូនមិននឹកស្មានថាបងហ៊ានធ្វើរឿងទាំងនេះសោះ " នាយតូចឈរនិយាយទាំងទឹកភ្នែកស្រក់ចុះមកមិនឈប់ គេដឹងថានាយមានស្រីតែគេមិនមាត់ព្រោះតែគេដឹងថានាយមិនបានស្រឡាញ់គេ ចឹងហើយគេសុខចិត្តធ្វើមិនដឹងមិនលឺព្រោះតែគេស្រឡាញ់នាយគេមិនចង់ឃើញនាយពិបាកចិត្តតែគេក៏មិនធ្លាប់គិតថានាយហ៊ានធ្វើបែបនេះ

"នៅឈររៀបរាប់យូរដែរទេ ខ្ញុំមិនមែនទំនេរមកស្ដាប់ឯងនិយាយទេ បើនិយាយអស់ហើយអញ្ជើញចេញខ្ញុំមានការត្រូវធ្វើ" នាយបោះសម្ដីទៅកាន់នាយតូចដែលធ្វើអោយគេស្រក់ទឹកភ្នែកមកកាន់តែខ្លាំង

"អ្ហឹក ពួកយើងលែងលះគ្នាទៅ" នាយតូចបន្លឺទាំងទឹកភ្នែកហូរមកដូចជាទឹកទំណប់

"ល្អ យើងកំពុងតែចង់លែងផង" នាយក្រាស់បន្លឺទាំងសើចសប្បាយ ការពិតនាយចង់លែងលះជាមួយគេតាំងពីយូរមកហើយ

"កុំភ្លេចទៅផ្ទះផង" នាយតូចបន្លឺប្រាប់នាយអោយទៅផ្ទះព្រោះតែគេនឹងនាយត្រូវលែងលះគ្នា និយាយហើយក៏ដើរចេញទៅទាំងទឹកភ្នែកឯនាយក្រាស់ក៏មិនបានខ្វល់អីដែរ នាយក៏ងាកមកធ្វើការងារលើគ្រែតជាមួយស្រីស្នេហ៍របស់ខ្លួន

អតីតភរិយាWhere stories live. Discover now