ភាគ២
*ព្រឹកថ្មី*
នាយតូចបានភ្ញាក់ឡើង គេងាកទៅម្ខាងក៏មិនឃើញវត្តមានប្ដីរបស់ខ្លួនដែលធ្វើអោយគេងើបឆ្ងក់"បង" ហៅបានតែពិននេះគេក៏ឈប់វិញ ព្រោះតែនឹកឃើញថាគេគ្មានប្ដីទៀតទេ
"ខ្ញុំគ្មានប្ដីទេ ត្រូវហើយគាត់លែងត្រូវការខ្ញុំទៀតហើយ" នាយតូចបន្លឺទាំងទ្រូងខាងឆ្វេងឈឺចុកចាប់ហើយក៏ក្រោកចេញពីលើគ្រែដើរចូលបន្ទប់ទឹក
*ឈូៗ*
សម្លេងទឹកបានបន្លឺឡើងបង្ហាញអោយឃើញនាយតូចកំពុងតែអង្គុយយំអោបក្បាលជង្គង់ក្រោមដំណក់ទឹកផ្កាឈូក គេគ្មានស្វាមីទៀតទេ គ្មានមនុស្សគេងក្បែរទៀតនោះទេ"ហេតុអីក៏គាត់ អ្ហឹកៗ ហេតុអីក៏គាត់មិនស្ដាយស្រណោះខ្ញុំអីបន្តិចសោះចឹង អ្ហឹកៗ" នាយតូចបន្លឺទាំងយំបណ្ដេញនឹងដំណក់ទឹកដែលធ្លាក់ចុះមកគេនៅចាំពេលដែលនាយសញ្ញេនោះមិនភ្លេចនាយគ្មានអាឡោះអាល័យគេអីបន្តិចគឺទាញប៊ិចមកចុះហត្ថលេខាយកតែម្ដងដែលវាធ្វើអោយគេចុកចាប់ពេញតែទ្រូង
*30នាទីក្រោយមក*
នាយតូចក៏បានចុះមកខាងក្រោមក៏ឃើញថាម៉ាក់ប៉ារបស់គេកូនប្រុសនឹងប្អូនជីដូនមួយរបស់គេកំពុងតែចាំវត្តមានគេមកញាំបាយជាមួយគ្នា"សុំទោសដែលអោយប៉ាម៉ាក់ចាំយូរ" រាងតូចដាក់ខ្លួនអង្គុយនៅកៅអីបន្លឺសុំទោសពួកគាត់
"មិនអីទេកូន ញាំបបរទៅ " Mrs.Nattawat បន្លឺទាំងញញឹម ឯរាងតូចក៏ញញឹមស្រាលៗតបហើយពួកគេក៏ញាំអាហារពេលព្រឹកជាមួយគ្នា
*ក្រោយអាហារបានបញ្ចប់*
"ខំរៀនណាកូន កុំក្បាលខូចលឺទេ" រាងតូចបន្ទន់ជង្គង់ស្មើនឹងកូនប្រុសបន្លឺប្រាប់គេ
"បាទ អូនទៅរៀនហើយMommy សឺត bey bey តាយាយ" Tinn បន្លឺហើយក៏ត្រូវបានHanដែលជាប្អូនជីដូនមួយរបស់រាងតូចកាន់ដៃទៅ ដោយHanគេជាកូនរបស់ប្អូនស្រីម៉ាក់Fourth ដោយម៉ាក់របស់Hanជាជនជាតិថៃតែគាត់បានរៀបការជាមួយជនជាតិកូរ៉េ តែគាត់ក៏បានបញ្ជូនអោយHanមកនៅជាមួយម៉ាក់Fourthតាំងពីគេអាយុ10ឆ្នាំ Hanឈ្មោះពេញគឺ Kim Hanhyung តែអ្នកផ្ទះហៅគេថាHan ដោយគេមានអាយុ18ឆ្នាំ គេរៀនជិតចប់ថ្នាក់ទី12ហើយ ហើយក៏មានគម្រោងទៅរៀនតនៅកូរ៉េដែរ Hanគេជាមនុស្សដែរចូលចិត្តលេងច្រើន នឹងចូលចិត្តញ៉ោះជាពិសេសអាល្អិតTinnនឹងតែម្ដងដែលគេតែងតែញ៉ោះ ពេលញ៉ោះយំហើយក៏លួងវិញ ហើយមួយទៀតគឺមាត់ឆ្កែ
YOU ARE READING
អតីតភរិយា
Storie d'amoreរៀបការជាមួយគ្នាអស់រយៈពេលជិត10ឆ្នាំ ហើយក៏មានកូនជាមួយគ្នាតែអ្នកជាប្ដីនៅតែមិនមានចិត្តស្រឡាញ់ប្រពន្ធដូចដើម នាយតែងតែមានស្រីរហូតថ្ងៃមួយប្រពន្ធទ្រាំលែងបានក៏លែងលះជាមួយនាយ បែកគ្នាជាច្រើនឆ្នាំនាយក៏បានជួបនឹងអតីតភរិយាម្ដងទៀតហើយម្ដងនេះនាយហាក់បាក់ចិត្តស្រឡាញ់គេ ក...