ល្អ ដេកពីរនាក់ឪកូននឹងទៅ

1K 85 9
                                    

ភាគ៣

"Tinn" នាយបន្លឺឡើងទាំងភ្ញាក់ផ្អើលមិនស្មានថាបានជួបកូនប្រុសខ្លួនសោះ នាយគិតថាប្រហែលជានាយតូចមកតែម្នាក់ឯងឬក៏ពីរនាក់អ្នកចាត់ការរបស់គេតែវាធ្វើអោយនាយភ្ញាក់ផ្អើលជាងខ្លាំងព្រោះឃើញកូនរបស់ខ្លួន Tinnរត់មករកនាយទាំងយំ ឯនាយក៏បន្ទាបជង្គង់ហើយទាំងពីរនាក់ឪពុកកូនក៏អោបគ្នាទាំងក្ដីនឹករលឹក

"អ្ហឹកៗ Daddy អូននឹក Daddy ណាស់ អ្ហឹកៗ"អាល្អិតបន្លឺទាំងយំដៃក៏កាន់តែអោបឪពុកខ្លួនកាន់តែខ្លាំង

"Daddyក៏នឹកកូនដែរ" នាយអោបគេជាប់បន្លឺតបប្រាប់ថានាយក៏នឹកគេដូចគ្នា

"អ្ហឹកៗ ម៉េចក៏Daddyមិនទៅលេងអូន អ្ហឹកៗ Daddyអត់ស្រឡាញ់អូនទេមែនទេ អ្ហឹកៗ" អាល្អិតយំកាន់តែខ្លាំងនាយថានឹកម៉េចក៏2ឆ្នាំនេះមិនទៅលេងគេ គេខំទន្ទឹងចាំផ្លូវនាយមកលេងគេរាល់ថ្ងៃតែមិនឃើញ

"សឺតៗ Daddy ស្រឡាញ់កូន ស្រឡាញ់កូនខ្លាំងណាស់ តែDaddyមិនអាចទៅជួបកូនទេ Daddyសុំទោសណា" នាយថើបថ្ពាល់ទាំងសងខាងរបស់កូននិយាយលួងគេ

"អ្ហឹកៗ អូនអត់ខឹងDaddyទេ Daddyកុំសុំទោសអូនអី អូនសុំទោស អូនមិនគួរសួរDaddyទេ អូនដឹងថាDaddyនឹកអូនតែMommyមិនអោយDaddyទៅលេងអូន" អាល្អិតបន្លឺទាំងអោនមុខចុះព្រោះគេចាំថ្ងៃដែរគេសួរMommyគេថា MommyចុះDaddyនោះ នាយតូចក៏បានប្រាប់ថាគេគ្មាន Daddyទេ ហើយក៏ប្រាប់នាយហាមមិនអោយជួបមុខកូនចឹងហើយគេយល់ទើបសុំទោសនាយដែលសួរនាយចឹង

"កូនកុំបន្ទោស Mommyកូនអី គេធ្វើចឹងព្រោះតែDaddyខុស ខ្លួនឯង ឈប់យំទៅ Daddy នាំកូនទៅ Office " នាយជូតទឹកភ្នែកអោយគេហើយក៏ងើបពរគេដើរទៅOfficeរបស់ខ្លួន

*Office Gemini*

"កូនចេញមកមិនខ្លាចម៉ាក់កូនបារម្ភទេហេស" នាយសួរទៅកាន់អាល្អិតដែលអង្គុយញាំនំនៅលើភ្លៅរបស់នាយ

"អូនភ្លេចអោយឆឹង Daddyអូនខ្ចីទូរស័ព្ទខលទៅប្រាប់Mommyសិន" អាល្អិតញញឹមស្ញេញព្រោះតែគេនឹកប៉ាគេពេកក៏ចេញមករកស្មើនេះប្រហែលជាម៉ាក់គេបារម្ភពីគេស្លាប់ហើយ

"បាទ នេះលោកកូន" នាយអង្អែលក្បាលគេតិចៗហើយក៏ហុចទូរស័ព្ទខ្លួនអោយគេ ឯអាល្អិតក៏យកទូរស័ព្ទមកខលទៅFourth

អតីតភរិយាWhere stories live. Discover now