គេរត់ទៅនៅជាមួយឪគេបាត់ហើយ

1.2K 89 16
                                    

ភាគ៤

*Skip to Gemini Tinn*

"Tinn កូនថាទៅមើលMommyកូនអាចនឹងខឹងពួកយើងដែលទេ" Gemini សួរទៅកាន់កូនប្រុសដែលអង្គុយនៅលើភ្លៅខ្លួននោះ

"Mommy គាត់មិនខឹងទេ គាត់មិនចង់អោយអូនទៅគេងជាមួយDaddyព្រោះគាត់បារម្ភពីអូនខ្លាចប្រពន្ធចុងDaddyធ្វើបាបអូនតែប៉ុណ្ណោះ" មិនមែនថាគេនៅក្មេងគេមិនដឹងទេ គេដឹង ដឹងពីចិត្តរបស់Mommyគេច្បាស់ណាស់ ពីរឆ្នាំមុនគេចាំមិនភ្លេចម្ដាយគេទោះជាត្រូវក្លាយជាមេម៉ាយប៉ុន្តែគាត់នៅតែព្យាយាមយកគេទៅជាមួយដោយមិនទុកគេអោយនៅជាឪពុករួមជាមួយស្រីរបស់ឪពុកគេនោះទេ មូលហេតុគឺម្ដាយគេមិនទុកចិត្តអ្នកណាអោយមើលថែកូនប្រុសរបស់គេក្រៅពីគេខ្លួនឯង

"Daddy សុំទោស ពេលនេះDaddyនឹងនាងពួកយើងលែងទាក់ទងគ្នាហើយ សឺត" នាយហាក់ភាំងនឹងសម្ដីកូន ព្រោះពេលនោះនាយក៏ទាមទារយកអាល្អិតមកដែរតែម្ដាយគេមិនព្រម បន្លឺហើយនាយក៏អោនថើបថ្ពាល់កូនប្រុសមួយខ្សឺត

"អ្ហឹកៗ Daddy ដឹងទេ ពេលដែលDaddyមានស្រីម្ដងៗ អ្ហឹកៗ Mommy តែងតែគេងយំ គាត់ពិបាកចិត្តណាស់ បាយក៏គាត់មិនព្រមញាំសុខចិត្តនៅចាំផ្លូវDaddyដល់យប់ជ្រៅ តែពេលនោះDaddyមិនដែលមកផ្ទះទេ Mommy ត្រូវគេងនៅសាឡុងទទួលភ្ញៀវរាល់ថ្ងៃព្រោះចាំDaddy អ្ហឹកៗ ហើយថ្ងៃដែលDaddyលែងត្រូវការMommy ពេលមកដល់ផ្ទះលោកតាMommyគាត់ពិបាកចិត្តណាស់ គាត់យំតែម្នាក់ឯងក្នុងបន្ទប់សួរខ្លួនឯងរហូតថា ហេតុអីទើបDaddyមិនស្ដាយគាត់ គាត់សួរខ្លួនឯងថាហេតុអីទើបDaddyមិនស្រឡាញ់គាត់" Tinn យំរៀបរាប់រឿងគ្រប់យ៉ាងដែលខ្លួនឃើញផ្ទាល់នឹងភ្នែកទៅកាន់អ្នកជាឪពុកធ្វើអោយនាយស្រក់ទឹកភ្នែកនឹកដល់អតីតកាលដែលនាយធ្វើដាក់Fourth

"Daddy សុំទោស " នាយពិតជារកពាក្យអ្វីមកនិយាយក្រៅពីពាក្យសុំទោសមិនបានពិតមែន នាយដឹងថាកាលពីមុននាយធ្វើបាបប្រពន្ធពិនណា ព្រោះតែចិត្តខឹងនាយសុខចិត្តធ្វើបាបចិត្តប្រពន្ធខ្លួនឯង

"អូនអត់ខឹងDaddyទេ តែអ្នកដែលDaddyគួរតែសុំទោសគឺMommy Mommy គាត់នៅតែស្រឡាញ់Daddyដដែលទេ តែគ្រាន់តែគាត់មាត់រឹងប៉ុណ្ណោះ" Tinn លើកដៃទៅជូតទឹកភ្នែកអោយឪពុកនឹងប្រាប់នាយអោយទៅលួងFourth គេជឿណាថាMommyរបស់គេនៅតែស្រឡាញ់Gemini ព្រោះតែFourthតែងតែច្រឡំហៅនាយរហូត ហើយថែមទាំងដេកមមើរហៅនាយទៀតផង

អតីតភរិយាWhere stories live. Discover now